ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍ភ្លេង គងម៉ង់

13 ឆ្នាំ មុន

គងម៉ង់​ គឺជា​គងតែ​មួយ​ម្នាក់​ឯង គ្មាន​គង​​មួយ​ទៀត​ជា​គម្រប់​ពីរ​ទេ ។ តាម​បន្ទូល​របស់​សម្តេច​ព្រះ​សង្ឃ​រាជ​ជួន ណាត ក្នុង​ឆ្នាំ​១៩៦៥​ថា «គង់​ម៉ង់​នេះ​ខ្មែរ​មាន​ប្រើ​ប្រាស់​តាំ​ងពី​យូរ​យារ​មុន​សម័យ​អង្គរ​ អ្នក​គោះ​គង​ត្រូវ​ជា​មនុស្ស​ក្រមាច់​ក្រមើម» ។ ​តាម​ប្រសាសន៍​របស់​​លោក Alain Danié-lou ថា «នៅ​សៀម​គង ចិន​ហៅ​ឈ្មោះ​ថា គង​ម៉ង់» ។

គង​បែប​នេះ​មាន​នៅ​ក្នុង​កម្ពុជា​មាន​ឈ្មោះ​ថា គង​ម៉ង់​ដែរ ។ បើ​តាម​ប្រសាសន៍​របស់​លោក​ខាង​លើ​នេះ​គង​ម៉ង់​ដែល​សៀម​ប្រើ​ និង​ខ្មែរ​ប្រើ​គឺជា​គង​ម៉ង់​ដែល​មាន​កំណើត​នៅ​ប្រទេស​ចិន ។ ប្រសិន​បើ​យ៉ាង​នេះ​មែន​​គង​បែ​បនេះ​អាច​ចូល​មក​ស្រុក​ខ្មែរ​តាំង​ពី មុន​សតវត្ស​​សាង​អង្គរ ពី​ព្រោះ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ​មាន​ឆ្លាក់​រូប​អ្នក​គោះ​គង​ម៉ង់ ជា​មួយ​នឹង​ក្រុម​ស្គរ​ឆៃ​យ៉ាំ​ប្រគំ​ក្នុង​ពិធី​ស៊ី​ផឹក​មួយ ។
នៅ​ក្នុង​សៀវ​ភៅ​ “3p.26” សរសេរ​ថា «​បន្ទាប់​ពី​ទំនៀម​ទំលាប់​​​ប្រពៃ​ណី​ចិន គឺប្រជា​ជន​​ជា​អ្នក​បង្កើត​គង​ឡើង​រវាង​សតវត្ស​ទី​៥ ឬ​ទី​៦ គង​​ទាំង​នោះ​មាន​មុខ​ងារ​ដ៏​សំខាន់​មួយនៅ​ក្នុង​តន្ត្រី​កម្ពុជា តាំង​ពី បាន​បង្កើត​រវាង​សតវត្ស​ទី​៦​មក» ។

គង​ម៉ង់​​សព្វ​ថ្ងៃ​ គឺ​ជា​ផ្លែ​សំនៀង​គង​វង់​តូច ឬ​គង​វង់ធំ​សុទ្ធ​សាធ​ត្រង់​ផ្លែ​សំនៀង​ទី​៥ ឬ​ទី​៦ គេ​អាច​ដោះ​យក​ផ្លែ​ណាមួយ​មក​ប្រើ​ក៏​បាន ។ គេ​ប្រើ​អន្លូង​ឈើ​រឹង​សំរាប់​គោះ​គង​ម៉ង់​ម្តង​ៗ ។
គង​ម៉ង់​​មាន​មុខ​ងារ​សំខាន់​ក្នុង​ក្រុម​ស្គរ​ឆៃ​យ៉ាំ គឺត្រូវ​ចាប់​ផ្តើម​ចេញ​ចង្វាក់​មុន​គេ (គោះ​មុន​គេ) បី ឬ​បួន ចង្វាក់​សិន ទើប​ឧបករណ៍​គោះ​ដំ​​ដទៃ​​ចេញ​តាម​ក្រោយ ។ គង​ម៉ង់​នេះ​ជួន​កាល​គេ​ប្រើ​ចង្វាក់​ចំ ជួន​កាល​គេ​ប្រើ​ចង្វាក់​ឆ្លាស់​​នឹង​ចង្វាក់​ក្រាប់ ឬ​ឆាប ។ អ្នក​គោះ​គង​ម៉ង់ គឺជា​អ្នក​រាំ ក្រមាច់​ក្រមើម ចាក់​ក្បាច់​លោត​ហក់​កញ្ឆេង​ខ្លួន​ប្រាណ និង​ស្រែក​បែប​ផ្អែល​ៗ តាម​លក្ខណៈ​រួម​នៃ​​ក្បាច់​ឆៃ​យ៉ាំ​របៀប​ត្លុក​កំប្លែង បង្កើត​ជា​បរិ​យា​កាស​​រីក​រាយ ៕