ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​តែ​ចៀស​វាង​ទម្លាប់​ទាំងនេះ​ បើ​អ្នក​មិន​​ចង់​ឆាប់​ចាស់​ទេ

4 ឆ្នាំ មុន

ភាព​ចាស់​ទៅ​តាម​អាយុ​គឺជា​រឿង​ដែល​មិន​អាច​ចៀស​ផុត​ឡើយ​។ ប៉ុន្តែ​បើសិនជា​ភាព​ចាស់​នោះ​មាន​ល្បឿន​លឿន​ជាង​អាយុ​វិញ​នោះ វា​ពិតជា​រឿង​មួយ​អយុត្តិធម៌​ណាស់​។ យ៉ាងណាមិញ មូល​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​យើង​ចាស់​មុន​អាយុ​គឺ​មាន​ច្រើន ប៉ុន្តែ​ភាគច្រើន​គឺ​កើតឡើង​ពី​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​រាល់ថ្ងៃ​ដោយ​មិនដឹង​ខ្លួន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ទម្លាប់​ដែល​អ្នក​គួរតែ​ចៀសវាង​បើសិនជា​អ្នក​មិន​ចង់​ឲ្យ​ខ្លួនឯង​ចាស់​មុន​អាយុ​ទេ​នោះ​។ ១-ធ្វើ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ ៖ បើសិនជា​អ្នក​គិត​ថា…

ភាព​ចាស់​ទៅ​តាម​អាយុ​គឺជា​រឿង​ដែល​មិន​អាច​ចៀស​ផុត​ឡើយ​។ ប៉ុន្តែ​បើសិនជា​ភាព​ចាស់​នោះ​មាន​ល្បឿន​លឿន​ជាង​អាយុ​វិញ​នោះ វា​ពិតជា​រឿង​មួយ​អយុត្តិធម៌​ណាស់​។ យ៉ាងណាមិញ មូល​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​យើង​ចាស់​មុន​អាយុ​គឺ​មាន​ច្រើន ប៉ុន្តែ​ភាគច្រើន​គឺ​កើតឡើង​ពី​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​រាល់ថ្ងៃ​ដោយ​មិនដឹង​ខ្លួន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ទម្លាប់​ដែល​អ្នក​គួរតែ​ចៀសវាង​បើសិនជា​អ្នក​មិន​ចង់​ឲ្យ​ខ្លួនឯង​ចាស់​មុន​អាយុ​ទេ​នោះ​។

១-ធ្វើ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ ៖ បើសិនជា​អ្នក​គិត​ថា ការ​ធ្វើ​ការងារ​ច្រើន​គឺជា​រឿង​ល្អ អ្នក​ពិត​ជា​គិត​ខុស​ហើយ ព្រោះថា​ការ​ធ្វើ​រឿង​ច្រើន​ហើយ​មិន​បាន​ចប់​សប់​គ្រប់​នោះ វា​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស​កាន់តែ​ច្រើន​ប៉ុណ្ណោះ​។ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ការ​ដែល​ស្ត្រេ​ស​ជាប់​រហូត រាង​កាយ​នឹង​បញ្ចេញ​រ៉ា​ឌី​កាល​សេរី​ទៅ​ក្នុង​ខ្លួន​ដែល​អាច​បំផ្លាញ​ដល់​កោសិកា ហើយ​មើលទៅ​គឺ​ឆាប់​ចាស់​តែ​ម្តង​។

២-ញ៉ាំ​ផ្អែម ៖ នេះ​គឺជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្អែម​តែ​ម្តង​។ បង្អែម​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ទេ តែ​ក៏​ធ្វើ​ឲ្យ​មុខ​ឆាប់​ចាស់​ជាង​ធម្មតា​ច្រើន​ឆ្នាំ​ដែរ​។ ដូច្នេះ​អ្នក​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​ផ្អែម​ហើយ​បើសិនជា​ចង់​រក្សា​ស្បែក​មុខ​នៅ​ក្មេង​បាន​យូរ​នោះ​។

៣-គេង​មិន​គ្រប់ ៖ ការ​ដែល​គិត​មិន​បាន​គ្រប់គ្រាន់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ភ្នែក​ខ្មៅ​ទេ តែ​ក៏​ធ្វើ​ឲ្យ​អាយុ​ខ្លី​ដែរ​។ មនុស្ស​ដែល​ខ្វះ​ការ​គេង​ប្រហែលជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ស្បែក និង​កាត់​បន្ថយ​ភាពយឺត​របស់​ស្បែក​ថែម​ទៀត​។

៤-មើល​ទូរទស្សន៍​ច្រើន​ពេក ៖ ការ​ចំណាយពេល​ច្រើន​នៅ​ពីមុខ​ទូរទស្សន៍​ប្រហែលជា​អាច​ធ្វើ​ឲ្យ​មនុស្ស​អាយុ​ខ្លី ហើយ​ក៏​ឡើង​ទម្ងន់​បាន​ទៀត​ព្រោះតែ​ភ្នែក​កំពុង​តែ​មើល តែ​ដៃ​ចាប់​អាហារ​ញ៉ា​ត់មាត់​រហូត​។

៥-ជក់បារី ៖ ការ​ជក់បារី​ប្រ​ហេ​ល​ជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ដល់​សុខភាព​រួម​ទាំង​ស្បែក​ផង​ដែរ​។ ការ​សិក្សា​បង្ហាញ​ថា ការ​ជក់បារី​ទំនងជា​ងាយ​ធ្វើ​ឲ្យ​ស្បែក​មុខ​ឆាប់​ចាស់​ណាស់​។

៦-មិន​ប្រើ​ក្រែ​ម​ការពារ​ពន្លឺព្រះអាទិត្យ ៖ ការ​ដែល​មិន​បាន​ប្រើប្រាស់​ក្រែ​ម​ការពារ​ពន្លឺព្រះអាទិត្យ​នៅ​ពេល​ចេញពីផ្ទះ​អាច​នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​រង​ការ​ខូចខាត​បាន ជា​ពិសេស​នៅ​ពេល​ទៅ​លេង​ឆ្នេ​សមុទ្រ​តែ​ម្តង​។ ការ​ប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ច្រើន​គឺជា​មូលហេតុ​ដ៏​ធំ​មួយ​នៃ​ការ​ចាស់​មុន​អាយុ​។

៧-គេង​យក​ខ្នើយ​គ្រប​ក្បាល ៖ នេះ​គឺជា​ការ​ពិត​ដ៏​ចម្លែក​មួយ​ដែរ​។ ការ​គេង​ដោយ​យក​ខ្នើយ​គ្រប​ក្បាល​អាច​បណ្តាល​ឲ្យ​ស្បែក​ជ្រីវជ្រួញ និង​ចាស់​មុន​អាយុ​បាន​។ អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​និយាយ​ថា ជាលិកា​ត​ភ្ជាប់​របស់​ស្បែក និង​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​មុខ​អាច​នឹង​ចុះ​ខ្សោយ​ទៅ​តាម​អាយុ​បើសិនជា​បន្ត​ប្រើ​ខ្នើយ​គ្រប​មុខ​ក្នុង​ពេល​គេង​ទៀត​។

៨-ញ៉ាំ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ ៖ ខ្លាញ់​មួយ​ចំនួន​មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្បែក​របស់​យុវវ័យ​។ ដូច្នេះ​ចូរ​បញ្ចូល​ខ្លាញ់​ល្អ​ៗ​ដូច​ជា អូ​មេ​ហ្គា​បី​ដែឡ​មាន​ក្នុង​ត្រី​សាល​ម៉ុង​ទៅ​ក្នុង​របប​អាហារ​អ្នកផង​ដើម្បី​ថែរក្សា​សុខភាព​ស្បែក​កាន់តែ​ល្អ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ