ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាញ់​…​ងាប់ !

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រវត្តិសាស្ត្រ​រាជាណាចក្រ​កម្ពុជា​…​រីក​ចំរើន​និង​សន្តិភាព​មិន​ដែល​បាន​យូរ​ទេ​…​មិន​ដែល​អមតៈ​ទេ ។ យើង​រស់នៅ​ជំនាន់​នេះ​…​គួរ​នឹកឃើញ​ត្រឹមតែ​ពី​សម័យ​ក្រោយ​ប្រទេស​បាន​ទទួល​ឯករាជ្យ​…​ឬ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​តរៀង​មក​…​ដែល​កំពុង​រីក​ចម្រើន​…​កំពុង​មាន​សន្តិភាព​សម្បូ​ណ៍​សប្បាយ​…​ស្រាប់តែ​សង្គ្រាម​ផ្ទុះ​ឡើង​…​ផ្ទុះ​ឆេះ​ស្ទើរ​រលាយ​ទាំង​ជីវិត​មនុស្ស​និង​សត្វ​…​រលាយ​ស្ទើរ​ទាំងស្រុង​នូវ​ទ្រព្យសម្បត្តិ និង​ហេដ្ឋា រចនាសម្ព័ន្ធ​សង្គម ។ ក្រោយ​សង្គម​ឆេះ​ខ្លោច​ទូ​ទាំង​ប្រទេស​បាន​រលត់​ទៅ​…​ការ​កសាង​ស្ថាបនា​សង្គម​ជាតិ​៤០​ឆ្នាំ​កន្លង​…​បានទទួល​ការ​អភិវឌ្ឍ​…​បាន​ទទួល​សន្តិភាព​ចម្រុងចម្រើន​ដូច​សព្វថ្ងៃ​…​ប្រ​សិនបើ​មិន​នាំ​គ្នា​ពូន​ជ្រុំ​ថែរក្សា​ទេ​…​ប្រ​សិន​ហ៊ាន​ប្រហែស​តែ​បន្តិច​…​សង្ស័យ «​រលំរលាយ​ចូល​ដើម​» វិញ​ថ្ងៃ​ណាមួយ​មិន​ខាន​ឡើយ​…​សង្ស័យ «​ផុយ​ស្រួយ​»…

ប្រវត្តិសាស្ត្រ​រាជាណាចក្រ​កម្ពុជា​…​រីក​ចំរើន​និង​សន្តិភាព​មិន​ដែល​បាន​យូរ​ទេ​…​មិន​ដែល​អមតៈ​ទេ ។ យើង​រស់នៅ​ជំនាន់​នេះ​…​គួរ​នឹកឃើញ​ត្រឹមតែ​ពី​សម័យ​ក្រោយ​ប្រទេស​បាន​ទទួល​ឯករាជ្យ​…​ឬ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​តរៀង​មក​…​ដែល​កំពុង​រីក​ចម្រើន​…​កំពុង​មាន​សន្តិភាព​សម្បូ​ណ៍​សប្បាយ​…​ស្រាប់តែ​សង្គ្រាម​ផ្ទុះ​ឡើង​…​ផ្ទុះ​ឆេះ​ស្ទើរ​រលាយ​ទាំង​ជីវិត​មនុស្ស​និង​សត្វ​…​រលាយ​ស្ទើរ​ទាំងស្រុង​នូវ​ទ្រព្យសម្បត្តិ និង​ហេដ្ឋា រចនាសម្ព័ន្ធ​សង្គម ។

ក្រោយ​សង្គម​ឆេះ​ខ្លោច​ទូ​ទាំង​ប្រទេស​បាន​រលត់​ទៅ​…​ការ​កសាង​ស្ថាបនា​សង្គម​ជាតិ​៤០​ឆ្នាំ​កន្លង​…​បាន
ទទួល​ការ​អភិវឌ្ឍ​…​បាន​ទទួល​សន្តិភាព​ចម្រុងចម្រើន​ដូច​សព្វថ្ងៃ​…​ប្រ​សិនបើ​មិន​នាំ​គ្នា​ពូន​ជ្រុំ​ថែរក្សា​ទេ​…​ប្រ​សិន​ហ៊ាន​ប្រហែស​តែ​បន្តិច​…​សង្ស័យ «​រលំរលាយ​ចូល​ដើម​» វិញ​ថ្ងៃ​ណាមួយ​មិន​ខាន​ឡើយ​…​សង្ស័យ «​ផុយ​ស្រួយ​» នឹង​ឈាន​មក​ដល់ ។

បានជា​ពោល​ដូច្នោះ​…​ពីព្រោះ​មនុស្ស​មួយ​ក្តាប់​តូច​ដែល​រត់ចោលស្រុក​…​កើតទុក្ខ​មិន​សុខចិត្ត ព្រោះ​ចង់បាន​អំណាច​…​កំពុង​ព្យាយាម​ប្រមូល​កម្លាំង​…​ដើម្បី​ឱ្យ «​ជួយ​ទប់​ជើង​គ្រែ​» …​ប្រមូល​កម្លាំង​ធ្វើ «​បដិវត្ត​ពណ៌​» ដណ្តើម​យក «​អំណាច​» តាម​កម្លាំង «​មហាជន​ប្រជារាស្ត្រ​» ។

ក្រុម​អ្នកវិភាគ​ទាំងឡាយ​យល់​ឃើញ​ថា​…​ប្រសិនបើ «​កម្លាំង​ប​ដិវត្ត​ពណ៌​» ផ្ទុះ​ឡើង​មែន​…​សង្គម​ដែល
កំពុង​មាន​សន្តិភាព​…​កំពុង​អភិវឌ្ឍដូច​សព្វថ្ងៃ​…​មិន​មាន​ស្ថិរភាព​ទេ​…​ភ្លើងកំហឹង ភ្លើងសង្គ្រាម «​ការ​បង្ហូរ
ឈាម​» ប្រាកដជា «​កើត​មាន​» អ្វី​ៗ​ជា​សមិទ្ធផល​សង្គម​…​ជា​សមិទ្ធផល​ឯកជន និង​សាធារណៈ​នឹង​ត្រូវ​រលាយ​ទាំងអស់​…​ជា​ពិសេស សន្តិភាព​ប្រាកដជា «​បាត់បង់​» ។

ប្រសិនបើ «​វត្ថុ​ចង្រៃ​» នេះ​កើត​មាន មែន​…​អ្នក​ឈ្នះ «​ដឹកនាំ​ប្រទេស​»…​អ្នក​ចាញ់​ប្រកាច់​ងាប់ «​តៃហោង​» ។ ប្រ​សិន​ដូច្នោះ​មែន​…​ប្រវត្តិសាស្ត្រ​កម្ពុជា​…​នឹង​ក្លាយជា «​ពូជ​សុខ​មិន​បាន​យូរ​» ។

ប្រវត្តិសាស្ត្រ «​វិល វល់​» ក្នុង «​ម​ហិ​ច្ច​តា​» នៃ​អំណាច ។អ្នក​តាមដាន​សង្គម​ខ្លះ​និយាយថា​…​បើ​ប្រវត្តិ​សាស្ត្រ «​វិលវល់​ច្រំ​ដែល​» មែន​…​តើ​នាំ​គ្នា​ខំ​ធ្វើ​អី?​…​បើ​វាគង់តែ «​រលាយ​» ដដែល​…​ឱ្យ​វា «​ខាំ​គ្នា​»តាម​បំណង​ទៅ​ចុះ​…​ព្រោះ​អ្នក​ចាញ់​មិន​អាច​រត់​ចូល​ព្រៃ​ធ្វើ​ចោរ​បាន​ទេ​…​គឺ​អ្នក​ចាញ់​ងាប់​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ