ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ហែល​ទឹក​សិប្បនិម្មិត​ទំ​រាំ​អូស​បាន​…​ប្រើ​​សា​ឡង់​ធំ​ៗ៤​គ្រឿង​ប្រឹង​​អូសទាញ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គិត​នៅត្រឹម​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០​ កញ្ញា​ ២០១៩ អាង​ហែល​ទឹក​​សិប្បនិម្មិត​ត្រូវ​បាន​អូស​ចេញពី​គល់​ស្ពាន​កោះ​ប៉ែន​ហើយ​ តែពុំ​ទាន់​មាន​ព័ត៌មាន​ស្តី​ពី​ការ​ខូចខាត​ចំណុច​ណាមួយ​នៅ ឡើយ​ទេ ។ ការ​អូស​ទាញ​នេះ…

ខេត្តកំពង់ចាម ៖ គិត​នៅត្រឹម​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០​ កញ្ញា​ ២០១៩ អាង​ហែល​ទឹក​​សិប្បនិម្មិត​ត្រូវ​បាន​អូស​ចេញពី​គល់​ស្ពាន​កោះ​ប៉ែន​ហើយ​ តែពុំ​ទាន់​មាន​ព័ត៌មាន​ស្តី​ពី​ការ​ខូចខាត​ចំណុច​ណាមួយ​នៅ ឡើយ​ទេ ។ ការ​អូស​ទាញ​នេះ ដោយ​មាន​សា​ឡង់​ធំ​ៗ​ចំនួន​៤​គ្រឿង​ ប្រឹង​អូស​ទាញ​ឡើង​ខ្សែទឹក​ហូរ​ទន្លេ
មេគង្គ ។ នៅក្នុង​កិច្ច​អន្តរា​គម​ន៍​មាន​លោកស្នងការ​នគរបាល​ខេត្ត លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​និង​លោក​គង់ អៀង កង​វិស្វកម្ម​ក្រសួងការពារជាតិ​ ជាមួយ​នោះ​លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ​ក៏
​បា​ន​អុជ​ធូប​បែរបន់​តាម​អ​បី​យ​ជំនឿ​ផង​ដែរ ។ គួរបញ្ជាក់៖ អាង​ហែល​ទឹក​សិប្បនិម្មិត​ធំ​មួយ ដាច់​ខ្សែ​មក​ទើ​នៅ​ស្ពាន​កោះ​ប៉ែន​តាំង​យប់

សូមរំលឹកថា ​អាង​ហែល​ទឹក​សិប្ប​និ​មិ្ម​ត​ដ៏​ធំ​មួយ មាន​ទំហំ​២២​ម៉ែត្រ​ គុណ​នឹង​៦០​ម៉ែត្រ ប្រក់​ស័ង្កសី ដែល​ម្ចាស់​ចង​បណ្តែត​ទឹក​នៅ​ច្រាំងទន្លេ​ក្បែរ​ដើម​ជ្រៃ ស្ថិត​ក្នុងភូមិ​ទី​១០ ក្រុង​កំពង់ចាម បាន​ត្រូវ​ទឹក​ហូរ​កួច​បណ្តាល​ឲ្យ​ដាច់​ខ្សែ ហើយរ​សាត់អណ្តែត​តាម​ខ្សែទឹក​ហូរ​ទៅ​បុក​ផ្ទប់​ជាប់​នឹង​ស្ពាន​កោះ​ប៉ែន ​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា ស្ថិត​ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ទើប​ភ្ញាក់ផ្អើល​ឈុ​ល​ឡើង ។

លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តមាន​ប្រសាសន៍​ថា ក្រោយ​ពី​ដឹង​ថា មាន​ហេតុ ការណ៍​នេះ​កើតឡើង រូប​លោក​បាន​ទៅ​ដល់​ស្ពាន​កោះ​ប៉ែន​ទាំង​យប់ និង​បិទ​បា​រ៉ា​ស់មិន​ឲ្យ​មាន​រថយន្ត​បើក​បរ​ឆ្លងកាត់ ព្រោះ​ខ្លាច​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។ លោកស្នងការ​បន្ត​ថា ជាមួយ​នេះ លោក អ៊ុ​ន
ចាន់​ដា អភិបាលខេត្ត ក៏​បាន​ចុះ​មក​បញ្ជា​ផ្ទាល់ រក​មធ្យោបាយ​យកសា​ឡង់​ចំនួន​៣​គ្រឿង មក​ទាញ​អូស​អាង​ទឹក​សិប្ប​និ​មិ្ម​ត​នេះ​ចេញពី​តួ​ស្ពាន​ប៉ុន្តែ​ទាញ​ឡើង​បាន​បន្តិច ​ក៏​ធ្លាក់​មក​ជាប់​ស្ពាន​វិញ ។

សកម្មភាព​របស់​ក្រុម​ទាញ​អូស​អាង​ទឹក​នេះ គឺ​ក្នុង​បំណង​យក​ទៅ​ផ្នែក​ខាងលើ​វិញ តែ​ទាញ​មិន​បាន​ដោយ​សារ​កម្លាំង​ទឹក​ក្នុង​រដូវវស្សា​ហូរ​ខ្លាំង​ពេក​ មិន​អាច​ទាញ​បញ្ច្រាស​ទឹកបាន ។ រហូត​ដល់​ម៉ោង​ជិត​១១​យប់ អាជ្ញាធរ​ក្រុង​កំពង់ចាម​និង​ខេត្ត​បាន​ដកថយ​សិន ​ដើម្បី​រក​យុទ្ធវិធី​បន្ថែម ដោយ​បន្តសកម្មភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ដែល​អាច​នឹង​បន្ថែម​កាណូត ដើម្បី​ទាញ​អាង​ហែល​ទឹក​ចេញ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ស្ពាន​កោះ​ប៉ែន ដែល​ត្រូវការ​ឆ្លង​ទៅ​មក​នោះ ។ (សម្រួលដោយ៖​ ស្រីណា​)

អត្ថបទសរសេរ ដោយ