រាជធានីភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ គិតត្រឹមរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ មានទឹកប្រាក់សរុបប្រមាណជាង ៤.១៥៤លានដុល្លារអាមេរិក ពោលគឺមានការឡើងជាង៧% ប្រើប្រៀបធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹមតែ ៣.៨៧៥លានដុល្លារអាមេរិក ។ នេះបើយោងតាមរបាយការណ៍ដែលផ្តល់ដោយមន្ត្រីស្ថានទូតថៃប្រចាំនៅកម្ពុជា។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ថៃនាំចូលពីកម្ពុជាមានទឹកប្រាក់ជាង ៦៨៤លានដុល្លារអាមេរិកកើនឡើងរហូតដល់ជាង៥១% ខណៈថៃនាំចូលកាលពីឆ្នាំ២០១៨មានទំហំទឹកប្រាក់ជាង៤៥០លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ចំណែកថៃនាំចេញមកកម្ពុជាមានទឹកប្រាក់ជាង៣.៤៦៩,៦១លានដុល្លារអាមេរិកកើនឡើងតែ១,៣០% ខណៈនៅឆ្នាំ២០១៨មាន៣.៤២៥,២១លានដុល្លារអាមេរិក។
ប្រភពដដែលបានគូសបញ្ជាក់ថា កាលឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងថៃ មានទឹកប្រាក់ ៥.៦០៩,៤៨លានដុល្លារអាមេរិកកើនតែ០,២១%, ឆ្នាំ២០១៧មាន ៦.១៨៨,៧៦លានដុល្លារអាមេរិកកើន១០,៣៣% និងឆ្នាំ២០១៨មាន៨.៣៨៧,៩៧លានដុល្លារអាមេរិកកើនឡើង៣៥,៥៤%។ ការធ្វើពាណិជ្ជកម្មរួមរវាងកម្ពុជា និងថៃនៅពេលកន្លងមកក៏ដូចជានៅពេលបច្ចុប្បន្ននេះកម្ពុជានាំចេញទៅប្រទេសថៃភាគច្រើនជាទំនិញកសិផល ហើយការនាំចេញកន្លងមកមានបញ្ហាមួយចំនួនតែមកដល់សព្វថ្ងៃនេះប្រទេសទាំងពីរបានបង្កើតក្រុមចាំជួយសម្របសម្រួលលើការនាំចេញ។
លោក ស៊ាង ថៃ មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី ៩ ខែកញ្ញាម្សិលមិញនេះថា «កន្លងទៅក្រសួងពាណិជ្ជកម្មកម្ពុជាតែងមានយន្តការមួយចំនួនដើម្បីឱ្យការនាំចេញមានកំណើនទៅប្រទេសថៃឱ្យមានភាពងាយស្រួល ហើយទំនិញដែលកម្ពុជានាំចេញទៅប្រទេសថៃភាគច្រើនជាកសិផល។ដូចនេះយើងខិតខំព្យាយាមចរចារជាមួយភាគីថៃ ធ្វើយ៉ាងណាឱ្យការនាំចេញកសិផលកម្ពុជាទៅប្រទេសថៃបានស្រួលជាងពេលកន្លងទៅ»។ លោកបានលើកឡើងថា កន្លងទៅពាក់ព័ន្ធរឿងពោត ថៃមានកូតាដល់កម្ពុជានិងប្រទេសផ្សេងទៀត។ យើងបានចរចារសម្របសម្រួលជាមួយថៃ(គេ)ថា អ្នកឯងដាក់កូតាទូទៅហើយប៉ុន្តែសម្រាប់កម្ពុជា ថៃជាមិត្តភក្តិ(ប្រទេសជិតខាងគ្នា)គួរមានវិធានការបន្ធូរបន្ថយដើម្បីឱ្យការនាំចេញទំនិញទៅប្រទេសថៃបានល្អប្រសើរជាងមុន។យើងបានចរចាគ្នា ហើយកន្លងទៅភាគីនៃប្រទេសទាំងពីរបានបង្កើតក្រុមដោះស្រាយមួយ បើមានបញ្ហាអ្វីមួយពាក់ព័ន្ធនឹងការនាំចេញមានការលំបាកណាមួយ ឱ្យមានការទាក់ទងគ្នាតាមអ្នកសម្របសម្រួល ហើយកន្លងមកយើងបានដោះស្រាយបញ្ហាដែលកើតឡើងបាន»។
លោក ស៊ាងថៃ បានបន្តទៀតថា «ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃនៅគ្រាបន្ទាប់យើងសង្ឃឹមថានឹងបន្តមានការរីកចម្រើនថែមទៀត ព្រោះប្រទេសកម្ពុជា ថៃ ជាប្រទេសភូមិផងរបងជាមួយគ្នា ហើយរាជរដ្ឋាភិបាលមានទំនាក់ទំនងល្អនិងក្រសួងក៏ដូចជាវិស័យឯកជនក៏មានទំនាក់ទងល្អ។ដូច្នេះយើងសង្ឃឹមថាទំហំពាណិជ្ជកម្មរបស់យើងនឹងនៅមានស្ទុះកើនឡើងថែមទៀត»៕ កែសម្រួលដោយ ៖សុឃាក់
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល១ខ្នងជាប្រភេទផ្ទះថ្ម និង១ខ្នងទៀតជាប្រភេទផ្ទះឈើ រួមទាំងរបស់របរប្រើប្រាស់នៅ...
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកកូនស្រីម្នាក់អាយុ៣ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍...
អស្ចារ្យ ! តាមទំនាយគ្រូហុងស៊ុយចិនសែបានអះអាងថា នៅចុងឆ្នាំនេះ(២០១៩) ឆ្នាំសិរីទាំង៩ ជូត រោង ច ខាល ថោះ មមី ឆ្លូវ រកា កុរ ជោគជតារាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់...
ខេត្តព្រះសីហនុ ៖ មានករណីប្រទះឃើញប្តីប្រពន្ឋពីរនាក់បានបាត់បង់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួល ហើយត្រូវគេសង្ស័យថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆក់...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកសំបូរ បានសម្រេចធ្វើការឃាត់ខ្លួនបុរសជនជាតិឥស្លាមម្នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីធ្វើឱ្យស្ត្រីម្នាក់បានបាត់បង់...
ខ្ទង់អាយុ២០ឆ្នាំជាពេលដែលមនុស្សវ័យក្មេងទើបតែទទួលបានសេរីភាពពិតប្រាកដ និងជាពេលដែលពួកគេអាចរុករកអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើក្នុងជីវិត។ ប៉ុន្តែវា...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតចុះបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម៦នាក់ជាប់ចោទពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ពីជនជាតិ...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកឆ្លូងអះអាងថា នគរបាលជំនាញកំពុងតែសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីបន្តស៊ើបអង្កេតលើករណីស្ត្រីម្នាក់ដែលបានបាត់បង់ជិវិតទៅតាម...
ខេត្តកំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ តបតាមការណែនាំ...
រាជធានីភ្នំពេញ ៖ ខណៈដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់លោក កឹម សុខា ថា តើរូបគាត់នឹងត្រូវមានអនាគតនយោបាយបែបណានោះ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ...
តើមានបាតុភូតអ្វីខ្លះដែលជាមូលហេតុនាំឱ្យលោកអ្នករកស៊ី…?គួរឱ្យសង្វេគណាស់ អ្នកខ្លះខំប្រឹងរកស៊ីណាស់ នៅតែមិនឃើញមានសល់ទ្រព្យសម្បត្តិសោះ តើមកពីមូលហេតុអ្វី ?...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូហុងដាស្តុបទៅផ្ទះនៅឯម្តុំគីឡូម៉ែត្រលេខ៩បានពាក់កណ្តាលផ្លូវស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក...
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារា...
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបំពានសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំរហូត២លើក និងធ្វើបាបនាងដោយគំរាមកំហែង ហេតុការណ៍បានកើតឡើង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេក្របី២ក្បាល ត្រូវបានបុរសចំណាស់ម្នាក់ចិញ្ចឹម ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមកនេះ គាត់ឈឺជើងពិបាកដើរឃ្វាល ឬ...
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...
ខេត្តកណ្តាល ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងស ហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនប្រក្រតីបានដើរចេញបាត់ពីផ្ទះ គ្មានដំណឹងសូន្យ មិនដឹងថាទៅណានោះទេ ធ្វើឱ្យក្រុម...
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈស្លាកប៉ាណូនៅចំណុចខ្លោងទ្វារចូលផ្សារកំពង់ត្រាចផ្នែកខាងលិច បានធ្លាក់មកក្រោម...