ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបល្បែង​អនឡាញ​ក្នុង​សា​កល​វិទ្យា​ល័យ Excelpolitan University

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅ​សាកលវិទ្យាល័យ Excelpolitan Universityត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការឡោមព័ទ្ធនិងឆែកឆេរបង្ក្រាបល្បែងស៊ីសងតាមOnline ខុសច្បាប់…

រាជធានីភ្នំពេញ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅ​សាកលវិទ្យាល័យ Excelpolitan Universityត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការឡោមព័ទ្ធនិងឆែកឆេរបង្ក្រាបល្បែងស៊ីសងតាមOnline ខុសច្បាប់ ដោយ​ឃាត់ខ្លួនជនជាតិចិនចំនួន១០៥នាក់ ក្នុងនោះ មានស្រីចំនួន១០នាក់ ។

នៅក្នុងប្រតិបត្តិការនេះ ធ្វើឡើង ​កាលពី​ព្រលប់ថ្ងៃទី០៩ ​កញ្ញា ​នៅទីក្នុងទីតាំងសាកលវិទ្យាល័យ Exce​lpo​litan Universityអគារ កម្ពស់៩ជាន់​នៅតាមបណ្តោយផ្លូវណតប្រ៊ិតចំណុច​ស្ពានអាកាសផ្សារ​ដី​ហុយក្នុងភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមព័ត៌មានអោយដឹងទៀត​ថា ​កាលពីវេលាម៉ោងប្រមាណ៦យប់ កម្លាំងបានធ្វើការ​ឡោមព័ទ្ធ និង​ឆែក​ឆេរបង្ក្រាបល្បែងស៊ីសង Online ខុសច្បាប់ ដោយបើកលេងនៅក្នុងសាលាតែម្តង ដែល​ប្រតិបត្តិការ រហូតដល់ម៉ោងប្រមាណ១០យប់ ។

តាមព័ត៌មានជនជាតិចិន១០៥នាក់ ក្នុងនោះ មានស្រីចំនួន១០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ (Desktop) ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៨០គ្រឿង ​ជនជាតិចិនរួម ទាំង វត្ថុតាង ត្រូវបាននគរបាលបញ្ជូនទៅកាន់អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ