ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ជប៉ុន​២​នាក់​ប្លន់​សម្លា.ប់​អ្នក​បើក​តាក់ស៊ី​តុលាការ​សម្រេច​លើក​ពេល​ប្រកាស

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​សំណុំរឿង​ជនជាតិ​ជប៉ុន​ដែល​ធ្វើ​សកម្មភាព​អា​រក​ប្លន់​អ្នក​បើករថយន្ត​តាក់ស៊ី បន្ទាប់​ពី​បើក​សវនាការ​សួរ​ដេញដោល​រួច​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ ដោយ​មិន​កំណត់ពេល ។ ក្នុង​ករណី​ជំនុំ​ជំនះ​លើ​ជនជាតិ​ជប៉ុន​២​នាក់​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ នៅ​សាលាដំបូង​ខេត្តសៀមរាប​បាន​បើក​សវនាការ​ជា​សាធារណៈ​ដោយ​សួរ​ដេញដោល​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ធ្វើ​សកម្មភាព​អា​រក…

ខេត្តសៀមរាប ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​សំណុំរឿង​ជនជាតិ​ជប៉ុន​ដែល​ធ្វើ​សកម្មភាព​អា​រក​ប្លន់​អ្នក​បើករថយន្ត​តាក់ស៊ី បន្ទាប់​ពី​បើក​សវនាការ​សួរ​ដេញដោល​រួច​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ ដោយ​មិន​កំណត់ពេល ។ ក្នុង​ករណី​ជំនុំ​ជំនះ​លើ​ជនជាតិ​ជប៉ុន​២​នាក់​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ នៅ​សាលាដំបូង​ខេត្តសៀមរាប​បាន​បើក​សវនាការ​ជា​សាធារណៈ​ដោយ​សួរ​ដេញដោល​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ធ្វើ​សកម្មភាព​អា​រក និង​ចាក់​សម្លាប់​ជន​រង​គ្រោះជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ។

សវនាការ​នេះ​មាន​លោក អ៊ុំ ចាន់​ថុ​ល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ជួន សុ​បញ្ញា ជា​តំណាង​អយ្យការ ។ នៅ​ក្នុង​សវ​នា​នេះ ជន ជាប់ចោទ​ទាំង​២​នាក់ មានឈ្មោះ​ទី​០១- ឈ្មោះ ISHIDA REIMON អាយុ​២៤​ឆ្នាំ ,​ទី​០២- ឈ្មោះ NAKA RYUJI អាយុ​២៤​ឆ្នាំ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

ជនជាប់ចោទ​ទាំង​២​បាន​ប្រាប់​សវនាការ​ថា ពួក​គេ​បាន​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​បំណង​ស្វែងរក​ប្រាក់ ក្នុង​នោះ​ជា​ជំហាន​ពួក​គេ​ត្រូវ​រក​រថយន្ត​មួយ​សម្រាប់​ជិះ និង​បន្ទាប់​មក​ពួក​គេ​អាច និង​ស្វែងរក​កន្លែង​ប្តូរ​ប្រាក់​ណាមួយ ដើម្បី​ធ្វើ​សកម្មភាព​ដែល​ពួក​គេ​គិត​ថា អាច​រក​ប្រាក់​បាន ។

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មាន​ករណី​ប្លន់​សម្លាប់​លើ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម ចាន់ ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ពី​សៀមរាប​ទៅ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​មក កម្លាំង​សមត្ថកិច្ច​យើង បាន​ធ្វើការ​ចាប់ខ្លួន​ជន​ដៃដល់​ដែល​ជា​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់​ខាងលើ​នេះ ។

ក្រោយ​ពី​ចាប់ខ្លួន​បាន​ជន​ទាំង​ពីរ​នាក់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​បា​នរក​តាក់ ស៊ី​ជិះ​ទៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​រក​ឡាន​តាក់ស៊ី​ថ្មី ដើម្បី​ប្លន់​យក​ទៅ​ប្រើប្រាស់ ។ លុះ​ពេល​ទៅ​ដល់​ពួក​គេ​ក៏​បាន​ជួល​រថយន្ត​ជន​រង​គ្រោះ (​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ស្លាក​លេខ ២AB ៥២១៨ ) ដោយ​ពួក​គេ​ប្រាប់​ថា ចង់ទៅ​សៀមរាប​ហើយ​ត្រូវ​គ្នា​ក្នុង​តម្លៃ​៣០​ដុល្លារ ។ ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ពួក​គេ​បាន​ប្រាប់​តាក់ស៊ី​ឱ្យ​ឈប់ ហើយ​ឈ្មោះ ISHIDA REIMON បាន​បើកទ្វារ​ចុះ ដើម្បី​មើលផ្លូវ​ដោយ​ទុក​ឱ្យ​បក្ខពួក​ខ្លួន​ធ្វើ​សកម្មភាព​អា​រក​ប្លន់​សម្លាប់​យក​រថយន្ត ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ពួក​គេ​ក៏​បាន​បើកទ្វារ​រថយន្ត​ទម្លាក់​ជន​រង​គ្រោះ​មក​លើ​ផ្លូវ ។

ភ្លាម​ៗ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ក៏​បាន​ឡើង​រថយន្ត​បើក​ចេញពី​កន្លែង​កើតហេតុ ។ ប៉ុន្តែ​បាន​ប្រហែល​៣០០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ បណ្តាល​ឲ្យ​ទៅ​មុខ​លែង​រួច ហើយ​ពួក​គេ​ក៏​នាំ​គ្នា​រត់​កាត់​វាលស្រែ​ក្នុង​បំណង​គេចខ្លួន តែ​ក៏​ត្រូវ​ចាប់ខ្លួន​បាន និង​បញ្ជូន​មក​កាន់​តុលាការ ។ នៅ​ក្នុង​សវនាការ​តំណាង​អយ្យការ​បាន​ធ្វើការ​ប្តឹង​ជនជាប់ចោទ​ទាំង​២​នាក់ ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដោយ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​គិត​ទុកជា​មុន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ