ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីតាំង​ម៉ាស្សា​ត្រូវបង្ក្រាបជាលើក​ទី២​​​…​អត់​រាងមែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​​សហការ​ជាមួយ​កងកម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បង្ក្រាប​សេវាកម្ម​ជួញដូរ​ផ្លូវភេទ ជនជាតិ​ចិន​និង​វៀតណាម​ដោយ​ឃាត់ខ្លួន​បាន​២៩​នាក់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៨ កញ្ញា រហូត​ដល់​ម៉ោង​១២​និ​ង៣០​នាទី​រំលងអធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​​សហការ​ជាមួយ​កងកម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បង្ក្រាប​សេវាកម្ម​ជួញដូរ​ផ្លូវភេទ ជនជាតិ​ចិន​និង​វៀតណាម​ដោយ​ឃាត់ខ្លួន​បាន​២៩​នាក់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៨ កញ្ញា រហូត​ដល់​ម៉ោង​១២​និ​ង៣០​នាទី​រំលងអធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៩ កញ្ញា នៅ​ហាង​ម៉ាស្សា យីហោ​សម្រាកកាយ ស្ថិត​នៅផ្ទះ​លេខ​J01 ផ្លូវ​លេខ​១១៣K ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អាវុធហត្ថ​ សូម​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បានឱ្យ​ដឹង​ថា បាន​សហការ​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កំលាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​ខាងលើ ជា​លើក​ទី​២​ហើយ ដោយ​លើក​ទី​១​ឃាត់ខ្លួន​ម្ចាស់​ហាង​ដដែល បាន​ធ្វើ​កិច្ចសន្យា​និង​ណែនាំ​កុំ​ឲ្យ​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់​ខាងលើ​នេះ​ទៀត ។ លុះ​បន្ទាប់​មក​ក៏​ស្រាប់តែ​បន្ត​បើក​អាជីវកម្ម​ដដែល​ៗ​ខ្លាំង​ជាង​មុន​ធ្វើ​ឱ្យ​សមត្ថកិច្ច​ទ្រាំ​មិន​បាន​ចុះ​បង្ក្រាប​ជា​លើក​ទី​២​នៅ​ថ្ងៃនេះ ។

សមត្ថកិច្ច​អាវុធហត្ថ​បាន​បន្ត​ទៀត​ថា ការ​ចុះ​ឃាត់​នៅផ្ទះ​ម៉ាស្សា​ជនជាតិ​ចិន​នឹង​វៀតណាម ជួញដូរ​ផ្លូវភេទ​ខាងលើ​មាន​៤​ទីតាំង ម្ចាស់​តែ​មួយ ឃាត់​ជនជាតិ​ចិន​និង​វៀតណាម​ចំនួន​២៩​នាក់​ក្នុង​នោះ​មាន​ស្រី្ត​១៧​នាក់ ដើម្បី​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​បន្ត​នីតិវិធី ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​បិទ​បណ្តោះអាសន្ន​ទីតាំង​ខាងលើ ព្រោះ​ជា​មុខរបរ​រកស៊ី​ជួញដូរ​ផ្លូវភេទ ៕​

អត្ថបទសរសេរ ដោយ