ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយនិងកូនពេលនេះ…សុខភាពគាត់ទាំង២ល្អណាស់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​បាន​សម្រាលកូន​នៅ​តាម​ផ្លូវ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អ្នក​ភូមិ​នាំ​គ្នា​ជួយ​យក​អា​សា ខណៈ​បុរស​ជា​ប្តី​ព្យាយាមឌុ​ប​ប្រពន្ធ ដែល​ឈឺពោះ​ឆ្លងទន្លេ​ទៅ​កាន់​មណ្ឌល​សុខភាព​បាគង ស្រុក​ប្រា​សាទបាគង ក៏​សម្រាលកូន​នៅ​ពាក់​កណ្តាលផ្លូវ​ទាំង​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ២០១៩…

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​បាន​សម្រាលកូន​នៅ​តាម​ផ្លូវ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អ្នក​ភូមិ​នាំ​គ្នា​ជួយ​យក​អា​សា ខណៈ​បុរស​ជា​ប្តី​ព្យាយាមឌុ​ប​ប្រពន្ធ ដែល​ឈឺពោះ​ឆ្លងទន្លេ​ទៅ​កាន់​មណ្ឌល​សុខភាព​បាគង ស្រុក​ប្រា​សាទបាគង ក៏​សម្រាលកូន​នៅ​ពាក់​កណ្តាលផ្លូវ​ទាំង​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ២០១៩ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ចំណុច​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ប​ច្ចុប្បន្ន ​ម្តាយ​និង​ទារិកា​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា ពួក​គាត់​មាន​សុខភាព​ល្អ​ណាស់ រីឯ​ទារិកា​ជា​កូនស្រី​ពៅ
​(​កូន​ទី​៥)​មាន​ទម្ងន់​ជាង​៤​គីឡូក្រាម។

បើ​តាម​សម្តី​របស់​លោក​វរសេនីយ៍ទោ សុខ ប៊ុ​ន​រ៉ុ​ង អធិការរង នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៩ កញ្ញា​ ថា បើ​តាម​ព័ត៌មាន​រាយការណ៍​ពី​អ្នក​ភូមិ​មក​ថា មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​ប្រាសាទបាគង ខណៈ​មិន​ទាន់​ទៅ​ដល់​ពេទ្យ​ផង ស្រាប់តែ​ឆ្លងទន្លេ​តាម​ផ្លូវ​បានកូន​ស្រី​ម្នាក់ តែ​សំណាងល្អ​ម្តាយ​និង​កូន​មាន​សុខភាព​ល្អ ហើយ​ត្រូវ​បាន​អ្នក​ដែល​ទៅ​ចោមរោម​មើល​នាំ​គ្នា​ជួយ​ដឹក​យក​ទៅ​មណ្ឌល​សុខភាព​បាគង​ភ្លាម​ៗ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ឪពុក​ទារិកា​ឈ្មោះ តាន់ តុញ អាយុ​៣៧​ឆ្នាំ និង​ម្តាយ​ឈ្មោះ ជូរ ហាក់ អាយុ​៣៦​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​សុ​ភី ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មានកូន​ចំនួន​៥​នាក់​ទាំង​ទារិកា​ទើបនឹង​កើត​នេះ ក្នុង​នោះ​ស្រី​២​នាក់ ប្រុស​៣​នាក់ ។​ ​ម្តាយ​ទារិកា​កំពុង​សម្រាក​ព្យាបាល​ក្រោម​ការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀម
រាប ។​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ