ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​អត់​ភ្លេច​​ តែ​លោក​ភ្លេច​…​លើ​ករណី​រំលោ.ភ​​នារី​ម្នាក់​កាល​ជាង​១​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កម្លាំង​ផ្នែក​អនុវត្ត​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បញ្ជូន​យុវជន​ម្នាក់ទៅ ​​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ក្រោយ​ពី​ចាប់ខ្លួន​ពី​បទ​«​រំលោភ​​សេពសន្ថវ​:» កាលពី​ជាង​១​ឆ្នាំ​មុន នៅ​ស្រុក​រតន​មណ្ឌល…

ខេត្តបាត់ដំបង ​៖ កម្លាំង​ផ្នែក​អនុវត្ត​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បញ្ជូន​យុវជន​ម្នាក់ទៅ ​​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ក្រោយ​ពី​ចាប់ខ្លួន​ពី​បទ
​«​រំលោភ​​សេពសន្ថវ​:» កាលពី​ជាង​១​ឆ្នាំ​មុន នៅ​ស្រុក​រតន​មណ្ឌល ​។

លោក​កង សុ​ផា​ន់​ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ឲ្យ​ដឹង​ថា ពិរុទ្ធ​រូប​នេះ​ ឈ្មោះ​មាស ភារ​ម្យ ហៅ​ខួច អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ដូន​មា​យ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល​ ។ ជន​នេះ​ ត្រូវ​កម្លាំង​ជំនាញ​ចាប់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​៩ ​កញ្ញា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនលេខ២៤៩ ត​/​ព្រ ចុះ​ថ្ងៃ​ទី ២៩ ឧសភា ២០១៩ ដោយ​រ៉ែ​ម សុភ​ក្ដិ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ នៃ​សាលាដំបូង​ខេត្ត​។

បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ខាងលើ​នេះ ឈ្មោះ មាស ភារ​ម្យ ហៅ​ខួច ត្រូវ​បាន​អយ្យការ​ចោទ ប្រកាន់​ពី​បទ «រំលោភ​សេពសន្ថវៈ​» ទៅ​លើ​នារី​ម្នាក់​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៨ កម្ល​ង​ទៅ នៅ​ចំណុច​ភូមិ​ស្តៅ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ​។ ប៉ុន្តែ​ក្រោយ​កើតហេតុ ជន​នេះ​ បាន​រត់គេច​ខ្លួន​ពេល​ដឹង​ថា អា ណាព្យាបាល​នារី​រង​គ្រោះ​ប្ដឹង​ទៅ​សមត្ថកិច្ច ​។

ប៉ុន្តែ​ នៅ​ពេល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តាម​ដីកា ជន​នេះ​បាន​អះអាង​ថា ខ្លួន​នឹង​នារី​រង​គ្រោះ​នោះ​បាន​ត្រូវ​រ៉ូវ​គ្នា មុន​ពេល​ដឹក​ដៃ​គ្នា​ឡើងឋានសួគ៌​នេះ ។ ខ្លួន​មិន​បាន​ចាប់បង្ខំ​នាង​ទេ​។ ផ្ទុយ​ពី​ការ​ឆ្លើយ​ដោះ​បន្ទុក​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ភារ​ម្យ ហៅ​ខួច នេះ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​នេះ​បាន​ល្បូ​ង​នារី​រង​គ្រោះ រួច​ចាប់បង្ខំ​រួម​ភេទ ហើយ​ម្ដាយ​នាង​បានដឹង​រឿង​នេះ​ភ្លាម​ៗ ទើប​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​។

បើ​តាម​សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ ជន​ត្រូវ​ចោទ​រូប​នេះ​ធ្លាប់​មានរឿង​អាស្រូវ​ផ្លូវភេទ​នេះ​ចំនួន​៣​លើក​ ។ ហើយ​ការ​ចាប់ខ្លួន​តាម​ដីកា​នេះ គឺជា​ករណី​ទី​២​។ ចំពោះ​ករណី​ទី​១ និង​ករណី​ទី​៣ មិន​មាន​បណ្ដឹង​ពី​ជន​រង​គ្រោះ​ទេ​។

ទោះជា​យ៉ាងណា បើ​តាម​លោក​កង សុ​ផា​ន់​ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បញ្ជាក់​ថា ពេល​នេះ ​មន្ត្រី​ផ្នែក​អនុវត្ត​ដីកា បាន​បញ្ជូន​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​មាស ភារ​ម្យ ហៅ​ខួច នេះ​ទៅ​កាន់​តុលាការ​តាម​នីតិវិធី​ហើយ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ