ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចិន្ត្រៃយ៍​រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ច្បាប់​មួយ​ចំនួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​សេចក្តី​ច្បាប់​មួយ​ចំនួន​ទៀត ។ កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា​នេះ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​សេចក្តី​ច្បាប់​មួយ​ចំនួន​ទៀត ។ កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា​នេះ នៅ​វិមាន​រដ្ឋសភា ។

របៀបវារៈ​ដែល​ត្រូវ​លើក​ពិភាក្សា​រួម​មាន ៖ ១. ការ​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម លើ​ពិធីសារ ទី​២ ស្តី​ពី​ការ​កំណត់​ច្រក​ទ្វារ​ព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​អាស៊ាន​ស្តី​ពី​កិច្ច​សម្រប​សម្រួលការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ ។
(​យោង​លិខិត​លេខ ៨២៥ ស​.​កប​ច ចុះ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​)

២.​ការ​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រា​ក់បំ​ណូ​ល ។ (​យោង​លិខិត​លេខ ៨២៦ លស​.​កប​ច ចុះ​ថ្ងៃ​ទី ៣០ ខែសីហា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​)

៣.​ការ​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់ ។ (​យោង​លិខិត​លេខ ៨២៧ លស​.​កប​ច ចុះ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​) ។

៤.​ការ​ពិនិត្យ​សំណើសុំ​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ នូវ ៖ ៤.១.​សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ។ (​យោង​លិខិត​លេខ ៥៧/១៩ រ​.​ស គ​៩ ចុះ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ របស់​គណៈកម្មការ​សាធារណការ​ដឹក​ជញ្ជូន ទូរគមនាគមន៍​ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​) ។

៤.២.​សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ។ (​យោង​លិខិត​លេខ ៥៨/១៩ រ​.​ស គ​៩ ចុះ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ របស់​គណៈកម្មការ​សាធារណការ​ដឹក​ជញ្ជូន​ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​)​។ ៤.៣.​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្ដី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី ។ (​យោង​លិខិត​លេខ ៥១ គ​៤/១៩​រ​.​ស ចុះ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ របស់​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ​)៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ