ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឺជា​បេ​ក្ខ​នារី​ជាប់​និទ្ទេស​A សម្រាប់​បាក់​ឌុ​ប​ឆ្នាំ​នេះ​…

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​បាក់​ឌុ​ប​ឆ្នាំ​នេះ​ខេត្ត​មណ្ឌល​គី​រី​មាន​បេ​ក្ខ​នារី​ម្នាក់​ទទួល​បាន​លទ្ធផល​និទ្ទេសA ដែល​បាន​ផ្ដល់​កិត្តិយស​ជា​ខ្លាំង​សម្រាប់​ខេត្តមណ្ឌលគិរី​ផ្ទាល់​ ។ លោក​ទឹម សង្វាត ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បានឱ្យ​កោះសន្តិភាព​​ដឹង…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​បាក់​ឌុ​ប​ឆ្នាំ​នេះ​ខេត្ត​មណ្ឌល​គី​រី​មាន​បេ​ក្ខ​នារី​ម្នាក់​ទទួល​បាន​លទ្ធផល​និទ្ទេសA ដែល​បាន​ផ្ដល់​កិត្តិយស​ជា​ខ្លាំង​សម្រាប់​ខេត្តមណ្ឌលគិរី​ផ្ទាល់​ ។

លោក​ទឹម សង្វាត ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បានឱ្យ​កោះសន្តិភាព​​ដឹង ​នា​ព្រឹក​ថ្ងៃ​ទី១០ កញ្ញា​នេះថា ចំពោះ​បេ​ក្ខ​នារី​ដែល​ប្រឡង​ជាប់​និទ្ទេស​A គឺជា​បេ​ក្ខ​នារី​ទី​២​ហើយ ដែល​បាន​ប្រឡង​ជាប់​និទ្ទេស​កំពូល​នេះ បន្ទាប់​ពី​បេ​ក្ខ​នារី​ម្នាក់​ប្រលង​កាល​ឆ្ន២០១៦ក៏​ជាប់​និទ្ទេស​A នេះផង​ដែរ ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ 2018-2019 លទ្ធផល​ខេត្ត​មណ្ឌល​គី​រី​ មាន​បេក្ខជន​ប្រឡង​ជាប់​ជាង​៨០ភាគរយ ដែល​តាម​ពីក្រោយ​ខេត្ត​កែប​មាន​បេក្ខជន​ប្រឡង​ជាប់​ច្រើន​ជាងគេ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ