ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​លទ្ធផល​បាក់​ឌុ​បភ្នំពេញ​ និង​កណ្តាល​ថ្ងៃនេះ តាម​បណ្តា​ខេត្ត​ថ្ងៃស្អែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចប់​ការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំ​ព្យូទ័​រ និង​ការ​ផ្ទៀង​ផ្ទាត់​ពិន្ទុ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)១០០%​ហើយ ហើយ​គ្រោង​នឹង​ប្រកាស​លទ្ធ ផល​មុន​ការ​គ្រោងទុក​១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចប់​ការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំ​ព្យូទ័​រ និង​ការ​ផ្ទៀង​ផ្ទាត់​ពិន្ទុ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)១០០%​ហើយ ហើយ​គ្រោង​នឹង​ប្រកាស​លទ្ធ ផល​មុន​ការ​គ្រោងទុក​១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា​ថា គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រេច​បាន​១០០​ភាគរយ​ហើយ ។

លោក​បន្ត​ថា ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​ប្រកាស​លទ្ធផល​មុន​ការ​គ្រោងទុក គឺ​លទ្ធផល​នឹង​មាន​ប្រកាស​ជូន​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា សម្រាប់​បណ្ដា​ខេត្ត​ផ្សេង​ៗ ។លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​ក៏​នឹង​មាន​ផ្សាយ​ជូន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​បន្ត​គោរព​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ក៏​ដូច​ជា​ការ​ចូលរួមគោរព​បទ​ប្បញ្ញត្តិ ដែល​មាន​ជា​ធរមាន​នានា ។

ទាក់ទង​នឹង​បេក្ខជន​ប្រឡង​ជាប់​ប៉ុន្មាន​ភាគរយ និង​បេក្ខជន​ទទួល​បាន​និ​ទេ្ទ​ស​ល្អ​ប៉ុន្មាន​នាក់ អ្នកនាំពាក្យ​ក្រសួង​អប់រំ​មិន​ទាន់​បញ្ជាក់ឲ្យ​ដឹង​នោះ​ទេ ។ លោក​គ្រាន់តែ​លើក​ឡើង​ថា លទ្ធផល​ពេញលេញ​នឹង​ប្រកាស​នៅ​ពេល​ខាងមុខ​នេះ ។

សូម​ជម្រាប​ថា អត្រាកំណែ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​បញ្ចប់ កាលពី​ថ្ងៃ​ទី​២៨ ខែសីហា កន្លង​មក ។ បេក្ខជន​ប្រឡង​ឆ្នាំ​២០១៩​មាន​ចំនួន​១១៧.០៤៣​នាក់​(​ស្រី​៦០.៤២៧​នាក់​) មាន​២០២​មណ្ឌល ចែក​ជា​ថ្នាក់វិទ្យាសាស្ត្រ​មាន​បេក្ខជន​ចំនួន​៤៤.៦៩០​នាក់ មាន​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ចំនួន​៧២.៣៥៣​នាក់ មាន​១២៧​មណ្ឌល ។បេក្ខជន​អវត្តមាន​ពេល​ប្រឡង​មាន​១.៨១៨​នាក់ (​ស្រី​៦៩៦​នាក់​) ត្រូវជា​១,៥៥% ។

គួរ​រំឭក​ថា នៅ​ឆ្នាំ​២០១៨ បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុ​ប​មាន​ចំនួន​៧៦.០៣៤​នាក់ ត្រូវជា​៦៧,០៧​ភាគរយ​នៃ​បេក្ខជន​ចូលរួម​ប្រឡង​សរុប​១១៧.០៦១​នាក់ ។ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន​៤០៨​នាក់ និទ្ទេស B ចំនួន​២.២២២​នាក់ និទ្ទេស C ចំនួន ៦.០៤១​នាក់ និទ្ទេស D ចំនួន​១៥.១៨០​នាក់ និង​និទ្ទេស C ចំនួន ៥.២១៨៣​នាក់ ៕ ​

អត្ថបទសរសេរ ដោយ