ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាច​ប្រាប់​ថា​ទៅ​ស្រុក​លុះ​ព្រឹក​ឡើង​អត់​ឃើញ​ក្រោក​ប្អូនថ្លៃ​ចូល​ទៅ​ដាស់​ស្រាប់តែ​…​ស្ទើរ​គាំងបេះដូង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​សុំ​ច្បាប់​មេការ​ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈ ហើយ​ប្រាប់​បងប្អូន​ថា ព្រឹកស្អែក និង​ទៅ​លេង​ស្រុក​កំណើត​ម្ដង ព្រោះ​បាន​ចាកចេញ​មក​រកស៊ី​នៅ​ក្នុងស្រុក​អង្គស្នួល​យូរហើយ រហូត​ដល់​យប់​គាត់​ក៏​បាន​ចូល​ទៅ​ដេក ហើយ​បងប្អូន​មិន​បានដឹង​ថា…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​សុំ​ច្បាប់​មេការ​ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈ ហើយ​ប្រាប់​បងប្អូន​ថា ព្រឹកស្អែក និង​ទៅ​លេង​ស្រុក​កំណើត​ម្ដង ព្រោះ​បាន​ចាកចេញ​មក​រកស៊ី​នៅ​ក្នុងស្រុក​អង្គស្នួល​យូរហើយ រហូត​ដល់​យប់​គាត់​ក៏​បាន​ចូល​ទៅ​ដេក ហើយ​បងប្អូន​មិន​បានដឹង​ថា គាត់​មានរឿង​អី​នោះ​ទេ ។ លុះ​ព្រឹក​ឡើង​មិនឃើញ​គាត់​ក្រោក បុរស​ម្នាក់​ទៀត​ដែល​ជា​ប្អូនថ្លៃ​បាន​ចូល​ទៅ​ដាស់ ស្រាប់តែ​ចូល​ទៅ​អង្រួន​ទើប​ដឹង​ថា ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ប្រហែល​៧ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង ស្ថិត​នៅ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បុរស​ខាងលើ​ឈ្មោះ រ៉ា​ន់ គឹ​ម​លី​ន អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ មាន​ប្រពន្ធ ហើយ​មានកូន​៦​នាក់ ប្រុស​៣​នាក់ និង​ស្រី​៣​នាក់ នៅ​ក្នុង​បន្ទុកគ្រួសារ ។

ដោយ បុរស​ម្នាក់​ឈ្មោះ កែវ ម៉ា​ន់ អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ចុងកាល ខេត្ត​ឧត្ត​មាន​ជ័យ ត្រូវជា​ប្អូនថ្លៃ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​០៨ ខែកញ្ញា ប្រហែល​ម៉ោង​៦​និង​១០​នាទី​ជន​រង​គ្រោះ​បាន​ហូប​បាយ​នឹង​ផឹកស្រា​ផង ហើយ​បាន​និយាយ​ប្រាប់​បងប្អូន​ថា គាត់​បាន​សុំ​ច្បាប់​មេការ​ឈប់​សម្រាក ដើម្បី​ទៅ​លេង​ស្រុក​ម្ដង និង​ត្រូវ​ចេញដំណើរ​នៅ​វេលា​ព្រឹក ។ លុះ​ក្រោយ​ពេល​ហូប​បាយ​រួចរាល់​ជន​រង​គ្រោះ​បាន​អង្គុយ​លេង​រហូត​ដល់​ម៉ោង​ប្រហែល​៩​និង​២០​នាទី​ទើប​ចូល​ដេក​ទៅ ខណៈនោះ​បងប្អូន​ទាំងអស់​មិន​បានដឹង​ថា គាត់​មានរឿង​អ្វី​ឡើយ ។

រហូត​ដល់​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០៩ ខែកញ្ញា ដោយ​មិនឃើញ​បងថ្លៃ​ក្រោក​គាត់​ដែល​ជា​ប្អូនថ្លៃ​ក៏​បាន​ស្រែកហៅ​ដាស់​ឲ្យ​ក្រោក​ហូប​បាយ និង​បាន​ហៅ​ថា «​បង​ក្រោក​ឡើង​ដេក​យូរ​ម្ល៉េះ ក្រែង​បង​ឯង​សំ​ច្បាប់​គេ​ទៅ​លេង​ស្រុក​ផង នៅ​ដេក​ឃ្លុម​ភួយ​ដល់​ណា​ទៀត ?​» ។ ពេល​នោះ​ដោយសារ​តែ​ហៅ​មិន​ក្រោក​ក៏​ដើរ​ចូល​ទៅ​ដាស់​ចាប់​អង្រួន​នៅ​តែ​មិនដឹង​ខ្លួន​ក៏​ទាញ​ភួយ​ចេញ ស្រាប់ តែ​ឃើញ​គាត់​ស្លាប់​បាត់​ទៅ​ហើយ​ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ ។

ក្រោយមក​កម្លាំង​នគរបាល​ផ្នែក​ពិនិត្យ និង​វិភាគ​កន្លែង​កើតហេតុ​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដោយ​មាន​ចូលរួម​ពី​នគរបាល​ប៉ុ​ស្តិ៏​រដ្ឋបាល​ពើក មន្ត្រី​ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​ពេទ្យ លោក​មេ​ភូមិ នឹង​បងប្អូន​នៃ​សព​បាន​ធ្វើការ​ពិនិត្យ លើ​សព​ជន​រង​គ្រោះ​ហើយ​ឃើញ​ថា​ពុំ​មាន​ស្នាក់​ស្នាម​អី្វ​ឡើយ ដែល​តាម​ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ រួច​បាន​បាន​ប្រគល់​សព​ជូន ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ