ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតរស់នៅជាង១៥ឆ្នាំជាមួយសុនខ និង​ឆ្មា…​ប្រៀបបាន​ដូច​កូនៗប​ង្កើត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​វ័យ​៦២​ឆ្នាំ​ម្នាក់ បាន​ប្រើប្រាស់​ជីវិត​ផ្ទាល់ខ្លួន​ជាង​១៥​ឆ្នាំ សម្រាប់​ការ​រស់នៅ​ជាមួយ​ហ្វូង​សត្វ​ឆ្កែ និង​ឆ្មា​រាប់រយ​ក្បាល ដោយ​បាន​មើល​ថែទាំ​រក្សា​ចិញ្ចឹម​បីបាច់ និង​ផ្តល់​ក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ទៅ​កាន់​សត្វ​ទាំង​អស់នោះ ជា​សមាជិកគ្រួសារ​ដ៏​ជិត​ស្និទ្ធ ដោយ​លោកស្រី​បាន​ចាត់​ទុក​សត្វ​ឆ្កែ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​វ័យ​៦២​ឆ្នាំ​ម្នាក់ បាន​ប្រើប្រាស់​ជីវិត​ផ្ទាល់ខ្លួន​ជាង​១៥​ឆ្នាំ សម្រាប់​ការ​រស់នៅ​ជាមួយ​ហ្វូង​សត្វ​ឆ្កែ និង​ឆ្មា​រាប់រយ​ក្បាល ដោយ​បាន​មើល​ថែទាំ​រក្សា​ចិញ្ចឹម​បីបាច់ និង​ផ្តល់​ក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ទៅ​កាន់​សត្វ​ទាំង​អស់នោះ ជា​សមាជិកគ្រួសារ​ដ៏​ជិត​ស្និទ្ធ ដោយ​លោកស្រី​បាន​ចាត់​ទុក​សត្វ​ឆ្កែ និង​ឆ្មា​ទាំង​អស់នោះ​ដូច​កូន​ៗ​បង្កើត​របស់​លោកស្រី​អ​ញ្ចឹ​ង ។

ស្ត្រី​វ័យ​៦២​ឆ្នាំ​នេះ​មានឈ្មោះ ទេព គី​ម​លន់ ដែល​អ្នក​ភូមិ​នៅ​តំបន់​នោះ​ បាន​ស្គាល់​និង​ហៅ​គាត់​ថា ម៉ា​ដាម​លន់ គាត់​មានកូន​ប្រុស​ស្រី​ចំនួន​៧​នាក់ ដែល​បច្ចុប្បន្ន​ពួក​គេ​ទាំង​៧​នាក់ កំពុង​រស់នៅ​ប្រទេស​បារាំង​និង​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​អ្នកខ្លះ​ក៏​មានគ្រួសារ​និង​មានកូន​រួច​ទៅ​ហើយ​ដែរ ។ ចំណែក​ម៉ា​ដាម​លន់​វិញ គឺ​រស់នៅ​ជាមួយ​ស្វាមី​តែ​២​នាក់​ប្តី​ប្រពន្ធ និង​សត្វ​ឆ្កែ​ឆ្មា​រាប់រយ​ក្បាល ក្នុង​លំនៅ​ឋាន​ដ៏​ធំ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជួប​ជាមួយ​«​កោះសន្តិភាព​»​លោកស្រី គី​ម លន់ បាន​រៀបរាប់​ទាំង​ទឹកមុខ​ញញឹម​រីករាយ​រាក់ទាក់​ថា បច្ចុប្បន្ន​សត្វ​ឆ្កែ​និង​ឆ្មា ដែល​លោកស្រី​កំពុង​ចិញ្ចឹម គឺ​មាន​ចំនួន​ជិត​២០០​ក្បាល ដែល​សត្វ​ទាំង​អស់នោះ គឺ​បាន​មក​ពី​ការ​រើស​បាន​តាម​ដងផ្លូវ​សាធារណៈ ឬ​ហៅ​ថា​សត្វ​អនាថា និង​បាន​មក​ពី​ម្ចាស់​សត្វ​មួយ​ចំនួន​ដែល​មានចិត្ត​លែង​ចង់​ចិញ្ចឹម​បាន​យក​មក​ប្រគល់​ឱ្យ ឬ​បាន​មក​ពី​ទី​វត្ត​អារាម​ជាដើម ។

ម៉ា​ដាម​លន់​បន្ត​ថា គាត់​ចាប់ផ្តើម​ចិញ្ចឹមសត្វ​ទាំង​២​ប្រភេទ​នេះ តាំងពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ​ដោយ​កាលនោះ គឺ​គាត់​ចិញ្ចឹម​នៅ​ក្នុងផ្ទះ​ផ្ទាល់ខ្លួន​ធម្មតា​ប៉ុណ្ណោះ ហើយ​ក៏​ពុំ​មាន​សត្វ​ច្រើន​ដូច​បច្ចុប្បន្ន​នេះ​ដែរ លុះ​រហូត​ដល់​ឆ្នាំ​២០១២ គាត់​ក៏​បាន​បង្កើត​ជា​សមាគម​ចិញ្ចឹមសត្វ​តែ​ម្តង ដែល​បច្ចុប្បន្ន​ទីតាំង​ផ្ទះ​របស់​ម៉ា​ដាម​គឺជា​សមាគម ដោយ​បាន​ដាក់​ឈ្មោះ​ថា «​សមាគម​ការពារ​សត្វ​កម្ពុជា​» ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ