រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អាវុធហត្ថរាជធានីភ្នំពេញបានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបសេវាកម្មជួញដូរផ្លូវភេទ ជនជាតិចិន និងវៀតណាម ឃាត់ខ្លួនបានចំនួន២៩នាក់ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ រហូតដល់ម៉ោង១២និ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកញ្ញានេះ នៅហាងម៉ាស្សា យីហោសម្រាកកាយ ស្ថិតនៅផ្ទះលេខJ 01 ផ្លូវលេខ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថសូមមិនបញ្ចេញឈ្មោះម្នាក់ បានអោយដឹងថា
កម្លាំងសហការបស់អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើជាលើកទី២មកហើយ ដោយលើកទី១ ឃាត់ម្ចាស់ហាងដដែលបានធ្វើកិច្ចសន្យា និងណែនាំកុំឲ្យប្រព្រឹត្តិអំពើបទល្មើសខាងលើ លុះបន្ទាប់មកក៏ស្រាប់តែបើកនៅអាជីវកម្មដដែលៗខ្លាំងជាងមុន ធ្វើអោយសមត្ថកិច្ចទ្រាំមិនបានចុះបង្ក្រាបជាលើកទី២ នៅថ្ងៃខាងលើ ។
សមត្ថកិច្ចអាវុធហត្ថបានបន្តទៀតថា ការចុះឃាត់នៅផ្ទះម៉ាស្សា ជនជាតិចិន និងវៀតណាមជួញដូរផ្លូវភេទខាងលើមាន៤ទីតាំង ហើយម្ចាស់តែមួយឃាត់ជនជាតិចិន និងវៀតណាម ចំនួន២៩នាក់ ក្នុងនោះមានស្រី១៧នាក់ ដើម្បីបញ្ជូនទៅផ្នែកជំនាញបន្ត ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសបិទបណ្តោះអាសន្នទីតាំងខាងលើ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ