ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរសង្គ្រោះបាននាងប្អូន តែអនិច្ចាត្រឹមបង​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំ​ង​ ៖ មានករណី​ក្មេង​ប្រុសម្នាក់ និង​ក្មេង​ស្រីម្នាក់​ត្រូវជា​បងប្អូនបង្កើត​នឹងគ្នា បានទៅឃ្វាលគោ ហើយ​ក៏នាំគ្នា​ចុះទៅ​លេងទឹកទំនប់ បណ្តាល​ឱ្យ​ក្មេងប្រុស​​បានលង់ទឹកស្លាប់​ ចំណែកក្មេងស្រី​ត្រូវបាន​គេ​ជួយ​ទាន់​រួច​ដឹកយកទៅ​សង្គ្រោះនៅ​មណ្ឌលសុខភាព ។ ហេតុការណ៍​ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង២​និង​​៣០នាទីរសៀលថ្ងៃទី​៧…

ខេត្តកំពង់ឆ្នាំ​ង​ ៖ មានករណី​ក្មេង​ប្រុសម្នាក់ និង​ក្មេង​ស្រីម្នាក់​ត្រូវជា​បងប្អូនបង្កើត​នឹងគ្នា បានទៅឃ្វាលគោ ហើយ​ក៏នាំគ្នា​ចុះទៅ​លេងទឹកទំនប់ បណ្តាល​ឱ្យ​ក្មេងប្រុស​​បានលង់ទឹកស្លាប់​ ចំណែកក្មេងស្រី​ត្រូវបាន​គេ​ជួយ​ទាន់​រួច​ដឹកយកទៅ​សង្គ្រោះនៅ​មណ្ឌលសុខភាព ។

ហេតុការណ៍​ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង២​និង​​៣០នាទីរសៀលថ្ងៃទី​៧ កញ្ញា ឆ្នាំ​២០១៩​ ​នៅ​ចំណុច​ទំនប់​ទឹក​តា​មៀ​វ ស្ថិត​នៅ​ក្នុងភូមិ​សារាយអណ្ដែត ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ។​

ក្មេងប្រុសរងគ្រោះដែលស្លាប់​ឈ្មោះ​ជុំ វី​រៈ អាយុ​៧​ឆ្នាំ ​ត្រូវជា​បង ​ចំណែកក្មេងស្រីជា​ប្អូន​​ឈ្មោះ​ជុំ លី​ន​ អាយុ​៦​ឆ្នាំ កំពុង​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច​ ខណៈ​មក​ដល់​ពេល​នេះ​បាន​ធូរស្បើយ​ហើយ ។ ក្មេងរងគ្រោះទាំង​២នាក់​បងប្អូនបង្កើតនេះ​រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ​ក្មេង​ប្រុសស្រី​ទាំង២​នាក់​បងប្អូន​បាន​ទៅ​ឃ្វាលគោ​ ដោយ​ពុំ​មាន​មនុស្ស​ចាស់​ណា​​ទៅ​​ជាមួយ​ឡើយ ​ពេល​នោះ​ពួក​គេ​ទាំង​ពីរ​នាក់​ក៏​បាន​នាំ​គ្នា​ចុះ​លេង​ទឹក​ ហើយ​ក៏​បាន​លង់​ទាំងអស់​គ្នា​តែ​ម្ដង ដោយ​ពុំ​មាន​អ្នក​ណា​ដឹង​ឡើយ​ ។ ប៉ុន្តែ​​សំណាងល្អ​​​ពេលនោះ​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ក៏​ប្រទះ​ឃើញ ហើយ​ចុះ​ទៅ​ជួយ​​បានតែ​ក្មេងស្រី ​និង​​ដឹក​​យកទៅ​​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ទើប​រួច​ផុត​ជីវិត ចំណែក​ក្មេង​ប្រុស​ជួយមិនទាន់​ឡើយ បានលង់ទឹកស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សព​​ក្មេង​ប្រុស​រងគ្រោះ​ត្រូវ​បានសមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​ដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​អំពាវនាវ​ដល់​ឪពុកម្តាយ ឬ​អាណាព្យាបាល​មិនត្រូវធ្វែស​​ប្រហែស ហើយ​​​ក៏មិនត្រូវ​បណ្ដោយ​ឱ្យ​​កូនតូចៗទៅ​ឃ្វាលគោ​ក្របី​ដោយ​គ្មាន​មនុស្ស​ចាស់​ទៅជាមួយ​បែបនេះ​ឡើយ ចៀសវាងកើតមានករណី​ដូចខ​ាងលើ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ