ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ប្រទេស ​ប្ដូរ​អ្នកទោស​គ្នា​​ចំនួន​៧០​នាក់​​ជា​លើក​ដំបូង

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ ប្រទេស​អ៊ុយ​ក្រែ​ន ​និង​រុ​ស្ស៊ី ​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ ២០១៩ បាន​ប្ដូរ​អ្នកទោស​គ្នា​ចំនួន​៧០​នាក់ ដែល​នោះ​ជា​លើក​ដំបូង​…

ប្រទេស​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ ប្រទេស​អ៊ុយ​ក្រែ​ន ​និង​រុ​ស្ស៊ី ​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ ២០១៩ បាន​ប្ដូរ​អ្នកទោស​គ្នា​ចំនួន​៧០​នាក់ ដែល​នោះ​ជា​លើក​ដំបូង​ ព្រមទាំង​ជា​ជំហាន​ដំបូង​ដែល​ក្រុង​កៀវ​យល់​ថា អាច​ឆ្ពោះទៅ​រក​បញ្ចប់​ជម្លោះ​នា​ភាគ​ខាងកើត​ប្រទេស​។

យន្តហោះ​២​គ្រឿង​ដែល​យន្តហោះ​នីមួយ​ៗ​ដឹក​អ្នកទោស​៣៥​នាក់ ក្នុង​នោះ​មាន​ជា​ពិសេស​ផលិត​ករ​ខ្សែភាពយន្ត​អ៊ុ​៊យ​ក្រែ​ន លោក​OLEG SENTSOV បាន​ចុះ​ចត​ដំណាលគ្នា​នៅ​ក្រុង​មូ​ស្គូ​និង​ក្រុង​កៀវ​។ បន្ទាប់​ពី​ចាប់ដៃ​ពលរដ្ឋ​អ៊ុ​៊​យ​ក្រែ​ន​ដែល​រុ​ស្ស៊ីដោះ​លែង ម្នាក់​ម្ដង​ៗ​នៅ​ព្រ​លាន​យន្ត​ហោះ​សំខាន់​នៃ​ក្រុង​កៀវ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ពេ​ល​អបអរ​ថា យើង​បាន​បោះ​ជំហាន​ទៅ​មុខ​មួយ​។

យើង​ត្រូវ​បោះ​ជំហាន​ដទៃ​ៗ​ទៀត​ ដើម្បី​បញ្ចប់សង្គ្រាម​ដ៏​ទារុណ​នោះ​។ នៅ​មុខ​បណ្ដា​អ្នកកាសែត​លោក​បន្ត​ថា ខ្ញុំ​សូម​សរសើ​រ​មនុស្ស​គ្រប់​គ្នា​ដែល​ជួយ​ដល់​ការ​ដោះ​លែង ​បណ្ដា​វីរបុរស​របស់​យើង។ នៅ​ក្បែរ​ខ្លួន​លោក​មនុស្ស​ជា​ច្រើន​សិប​នាក់ ក្នុង​នោះ​មាន​កុមារ​ច្រើន​នាក់​ផង​បាន​នាំ​គ្នា​ស្ទុះ​ទៅ​អោប​សាច់ញាតិ​ពួក​គេ​ដែល​បែក​គ្នា​យូរ​។ ក្នុង​ចំណោម​អ្នក​ទាំងនេះ ​មួយ​ចំនួន​បាន​យំ​ព្រោះ​រំភើប​។ ក្នុង​ចំណោម​អ្នកទោស​អ៊ុយ​ក្រែ​ន ​ដែល​ទទួល​ការ​ដោះ​លែង​ទាំង​៣៥​នាក់ មាន​បណ្ដា​​អ្នកកាសែត ​និង​មេបញ្ជាការ​នៃ​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន លោក​ IGOR VORONTCHENKO​។

បណ្ដា​ប្រទេស​លោក​ខាងលិច​ក៏​សំដែង​ការ​អបអរសាទរ​ដែរ ចំពោះ​ការ​ដោះ​ដូរ​អ្នកទោស​គ្នា​នោះ។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​លើក​ឡើង​ថា នោះ​អាច​ជា​ជំហាន​ដំបូង​ដ៏​ធំ​មួយ​ឆ្ពោះទៅ​រក​សន្តិភាព​។

ចំណែក​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ចឺ​ ឡាម័​រ​កែ​ល​ថ្លែង​ថា នោះ​ជា​សញ្ញា​នៃ​ក្ដី​សង្ឃឹម ហើយ​​លោកស្រី​អំពាវនាវ​ឲ្យ​បន្ត​ដំណើរការ​សន្តិភាព ជាមួយ​ពួក​បំបែក​ខ្លួន​នា​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ អង្គការ​អូតង់​តាម​រយៈ​អ្នកនាំពាក្យ​របស់​ខ្លួន បាន​សម្ដែង​ការ​អបអរសាទរ ​និង​គូសបញ្ជាក់​ថា យើង​អំពាវនាវ​ឲ្យ​រុ​ស្ស៊ី ​បន្ត​ដោះ​លែង​អ្នកទោស​ទាំងអស់​។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី​ម៉ា​រី​យ៉ា​ហ្សា​ខា​រ៉ូ​វ៉ា​អះអាង​ថា ​នោះ​ជា​ជំហាន​​ដ៏​សំខាន់​បំផុត​មួយ ដោយ​លោកស្រី​លើក​ពី​ភាព​ចាំបាច់​ថែរក្សា​ឆន្ទៈ​ដោះស្រាយ​បណ្ដា​បញ្ហា​។

ក្រោយ​ការ​ផ្លាស់​ប្ដូរ​អ្នកទោស​គ្នា​នេះ ក្រុង​កៀវ​បាន​ស្នើ​ឲ្យ​ដោះ​លែង​ជនជាតិ​អ៊ុយ​ក្រែ​ន​ប្រមាណ​ជា​៩០​នាក់​ដែល​នៅ​ជាប់​ឃុំឃាំង ក្នុង​ប្រទេស​រុ​ស្ស៊ី ​និង​នៅ​គ្រី​មេ​។ ចំណែក​ជនជាតិ​អ៊ុយ​ក្រែ​ន​២២០​នាក់ ក៏​នៅ​ជាប់​ឃុំឃាំង​ក្នុង​ដែនដី​បំបែក​ខ្លួន​នា​ភាគ​ខាងកើត​ប្រទេស​ដែរ​។ ជា​ថ្នូរ​គ្នា​អ៊ុយ​ក្រែ​ន​បាន​ដោះ​លែង ​ជា​ពិសេស​អតីត​ប្រមុខ​យោធា​របស់​ពួក​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្ស៊ី​ម្នាក់ ដែល​ជាប់​អង្កេត​លើ​រឿង​បាញ់​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ