អាកា​រៈដែលបង្ហាញ​ថា មនុស្ស​ប្រុស​មាន​ជំងឺ​ទឹកនោមផ្អែម​ហើយ


ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​មួយ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​គ្រប់គ្រាន់ មិន​អាច​ប្រើ​អាំង​ស៊ុ​យ​លី​ន​បាន ឬ​ទាំង​ពីរ​តែ​ម្តង​។​ជំងឺ​ទឹកនោមផ្អែម​មាន​ន័យ​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា​។ រឿង​នេះ​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ច្រើន​បើសិនជា​មិន​មានការ​ព្យាបាល ឬ​គ្រប់គ្រង​ល្អ​ទេ​នោះ​។

ជំងឺ​ទឹកនោមផ្អែម​អាច​បណ្តាល​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​សរសៃឈាម និង​បង្ក​ជា​បញ្ហា​ច្រើន​ដល់​ភ្នែក ស្បែក តម្រងនោម និង​ប្រព័ន្ធ​សរសៃប្រសាទ​បាន​។ ជំងឺ​ទឹកនោមផ្អែម​ក៏​អាច​បណ្តាល​ឲ្យ​លិង្គ​មិន​ឡើង​រឹង និង​បង្ក​បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​ច្រើន​ទៀត​លើ​មនុស្ស​ប្រុស​។

១-លិង្គ​មិន​ឡើង​រឹង ៖ បញ្ហា​លិង្គ​មិន​ឡើង​រឹង​នេះ មាន​ន័យ​ថា បុរស​មិន​អាច​មាន​សមត្ថភាព​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង ឬ​រក្សា​ភាព​រឹង​របស់​លិង្គ​បាន​យូរ​ឡើយ​។ វា​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ដូច​ជា លើស​សម្ពាធ​ឈាម ស្ត្រេ​ស ជក់បារី លេបថ្នាំ ជំងឺ​តម្រងនោម និង​ជំងឺ​របត់​ឈាម​ឬ​ប្រព័ន្ធ​សរសៃប្រសាទ​។

យោង​ទៅ​តាម National Diabetes Information Clearinghouse បាន​ឲ្យ​ដឹង​ថា បុរស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​គឺ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង ដោយ​ក្នុង​ចំណម​បុរស​មាន​ជំងឺ​ទឹកនោមផ្អែម​គឺ​ជួប​បញ្ហា​នេះ ២០ ទៅ​៧៥​ភាគរយ​ទៅ​ហើយ​។

២-ខូច​ប្រព័ន្ធ​សរសៃប្រសាទ​បញ្ជា​ដោយ​ខ្លួនឯង ៖ ជំងឺ​ទឹកនោមផ្អែម​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​បញ្ជា​ដោយ​ខ្លួនឯង និង​បង្ក​បញ្ហា​ផ្លូវភេទ​ជា​ច្រើន​ទៀត​។ ប្រព័ន្ធ​សរសៃ​ប្រសាទ​បញ្ជា​ដោយ​ខ្លួនឯង​មាន​នាទី​គ្រប់គ្រង​ការ​រីក​រួម​របស់​សរសៃឈាម​។ បើសិនជា​សរសៃ​​ឈាម និង​សរសៃប្រសាទ​ក្នុង​លិង្គ​រង​របួស​ដោយសារ​ជំងឺ​ទឹកនោម​ក​ផ្អែម នោះ​វា​នឹង​បង្ក​ជា​បញ្ហា​លិង្គ​មិន​អាច​ឡើង​រឹង​បានជា​មិន​ខាន​។ ជំងឺ​សរសៃឈាម​នឹង​បន្ថយ​លំហូរ​ឈាម​ចូល​ទៅ​ក្នុង​លិង្គ។

៣-ទឹកកាម​បាញ់​ឡើង​ទៅ​ប្លោក​នោម​វិញ ៖ បុរស​មាន​ជំងឺ​ទឹកនោមផ្អែម​ក៏​អាច​ប្រឈម​នឹង​ការ​បាញ់​ទឹកកាម​ឡើង​ទៅ​ប្លោក​នោម​វិញ​ដែរ​។ អាកា​រៈ​មួយ​នេះ​អាច​សម្គាល់​ដឹង​តាម​រយៈ​មាន​ទឹកកាម​ចេញ​កាន់តែ​តិច​នៅ​ពេល​បាញ់​ទឹកកាម​ម្តង​ៗ​។

៤-បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ ៖ បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​អាច​នឹង​កើតឡើង​លើ​បុរស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ដោយ​សារ​តែ​ខូច​សរសៃប្រសាទ​។ រឿង​នេះ​មាន​ដូច​ជា នោម​ញឹក មិន​អាច​គ្រប់គ្រង​ការ​នោម​បាន និង​ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ