ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​7NGប្តឹង​​​ភរិយា​មន្ត្រី​គយ​ម្នាក់វិញ ទារ​សំណង​7,777,777$

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កណ្តាល ៖ យោង​តាម​ពាក្យបណ្តឹង​របស់លោក​ឧកញ៉ា​ស្រី ច​ន្ធូ អគ្គនាយក​ក្រុមហ៊ុន7NG គ្រុប ដែល​បាន​បង្ហាញ​នៅ​ក្នុង​ស​ន្និ​សីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៧ ​កញ្ញា ​នេះ…

ខេត្ត​កណ្តាល ៖ យោង​តាម​ពាក្យបណ្តឹង​របស់លោក​ឧកញ៉ា​ស្រី ច​ន្ធូ អគ្គនាយក​ក្រុមហ៊ុន7NG គ្រុប ដែល​បាន​បង្ហាញ​នៅ​ក្នុង​ស​ន្និ​សីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៧ ​កញ្ញា ​នេះ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ ក៏បានធ្វើការ​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្តចំនួន 7,777,777$ ពី​ឈ្មេ​ាះ ឈុ​ន ណា​រី ពាក់ព័ន្ធ​នឹង​សំណំ​ុ​រឿង​ព្រហ្មទណ្ឌ​លេខ 3210 ចុះ​ថ្ងៃ​ទី​២៩ ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

រឿងរ៉ាវ​​ឈាន​ដល់​មានការ​ប្តឹងប្តល់​គ្នារវាង​ឈ្មេ​ាះឈុ​ន ណា​រី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជាមួយ​ក្រុមហ៊ុន 7NG បានអោយ​ដឹង​ថា ​ដើមចម​នៅ​ក្នុង​បណ្តឹង​របស់​លោកស្រី​ឈុ​ន ណា​រី នេះ ប្តឹង​ចោទប្រកាន់​ឧកញ៉ា​ស្រី ច​ន្ធូ និង​ឧកញ៉ា ស្រី សុធា ២​នាក់​ឪពុក​កូន ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន 7NGពី​បទ«ឆបោក» ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រហូត​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់ តំណាង​ក្រុមហ៊ុន7NGទាំង​២​ឈ្មេ​ាះ​រូប​នេះ ពី​បទ «ឆបោក» ហើយ​ប​ញ្ចូ​ន​សំណំ​ុ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី ។

ដោយសារ​លោក​ឧកញ៉ា​ស្រី សុធា និង​លោក​ឧកញ៉ា​ស្រី ច​ន្ធូ ព្យាយាម​សម្របសម្រួល ដើម្បី​រាល់​រឿងរ៉ាវ​ដែល​បាន​កើតឡើង ជាមួយ​ឈ្មេ​ាះ​ឈុ​ន ណា​រី ច្រើន​លើក​ច្រើន​សារ​តាម​រយៈ​អ្នក​ច្បាប់ និង​តាមរយៈ
អ្នក​ជិត​ស្និ​ទ្ធិ​ជា​ច្រើន​នាក់ ប៉ុន្តែ​ភាគី​ឈ្មេ​ាះ​ឈុ​ន ណា​រី មិន​ព្រម​ជួប​ជាមួយ​ក្រុមហ៊ុន 7NG ដើម្បី​ស្វែងរក​ដំណេ​ាះ​ស្រាយ​នេ​ាះ​ទេ គឺ​នៅ​បន្ត​ធ្វើការ​ប្តឹងប្តល់ ហើយនឹង​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក
​ជា​បន្តបន្ទាប់ ធ្វើ​អោយ​ជះ​ឥទ្ធិពល​ចោទប្រកាន់​លើ​ក្រុមហ៊ុន 7NG ថា​គ្មាន​ដី​អោយ​អតិថិជន ។

ផ្តើម​ចេញពី​បញ្ហា​នេះ ទើប​លោក​ឧកញ៉ា​ស្រី ច​ន្ធូ ចេញ​មុខ​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន បង្ហាញ​ពី​ជំហរ​របស់​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​មាន​ដី​រាប់​ពាន់​ហិក​តា​នៅ​តំបន់​អភិវឌ្ឍន៍ ក្នុង​ឃំ​ុ​វិហារ​សួ​គ៌ ស្រុក​ខ្សាច់កណ្តាលខេត្ត កណ្តាល ដើម្បី​ចែក​ជូន​អតិថិជន​ជា​បន្តបន្ទាប់ ហើយ​ក្នុង​ករណី​នេះ ​ក្រុមហ៊ុន​ក៏​បាន​នាំ​តំណាង​មេធាវី​តំណាង​អោយ​ឈ្មេ​ាះ ឈុ​ន ណា​រី ដើរ​ពិនិត្យ​មើល​ទីតាំង​ដី​២, ៣​កន្លែង ក្នុង​គោលបំណង​ប្រគល់​ដី​១​ហិច​តា ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​ភាគី​ឈ្មេ​ាះ​ឈុ​ន ណា​រី មិន​ព្រម​ចប់ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​ឧកញ៉ា​ស្រី ច​ន្ធូ សម្រេច​ចិត្ត​ប្តឹង​លោកស្រីឈុ​ន ណា​រី ពី​បទ «បរិហារ​បង្កាច់​កេរ្តិ៍» និង​ទារ​សំណង​ជំងឺ​ចិត្ត 7,777,777$ ។

ជំ​ុ​វិញ​រឿង​រ៉ាវ​ខាងលើ​នេះ ប្រជាពលរដ្ឋក៏​ដូច​ជា​មជ្ឈដ្ឋាន​ទូទៅ កំពុង​រង​ចាំ​មើល​ថា​ តើ​តុលាការ​ចាត់ការ​យ៉ាងណា ចំ​ពេ​ាះ​ករណី​មួយ​នេះ ? ហើយ​បើ​ទឡ​ជា​យ៉ាងណា​ក៏​ដោយ​លោក​ឧកញ៉ា​ស្រី ច​ន្ធូ បាន​បញ្ជាក់​ប្រាប់​កេ​ាះ​សន្តិភាព​ថា លោក​នឹង​មិន​ធ្វើការ​រត់គេច សូ​ម្បី​តែ​មួយ​ជំ​ហាន ក៏​មិន​ត្រូវ​បាន​គេចខ្លួន ឬ​ក៏​តក់ស្លុត​ទៅ​ហ្នឹង​បណ្តឹង​របស់ ឈ្មេ​ាះ​ឈុ​ន ណា​រី ដែរ ។

ផ្ទុយ​ទៅ​វិញ​ គឺ​លោក​នៅ​តែ ប្រកាន់​ជំហរ​ដេ​ាះ​ស្រាយ ដើម្បី​បញ្ចប់​គ្រប់​រឿង​ទាំងអស់​ជាមួយ​ឈ្មេ​ាះ ឈុ​ន ណា​រី ប៉ុន្តែ​បើសិនជា​លោកស្រី​ឈុ​ន ណា​រី គាត់​នៅ​តែ​មិន​ព្រម​បញ្ចប់​នេ​ាះ​ទេ លោក​ឧកញ៉ា​នឹង​បន្ត​កំដរ​លោកស្រី​តាម​រយះ​ផ្លូវច្បាប់​បានជា​បន្តបន្ទាប់ ។

គួរ​បញ្ជាក់​ថា ដើមបណ្តឹង​ដែល​ប្តឹង​ម្ចាស់​ក្រុមហ៊ុន7NG គឺ​ឈ្មេ​ាះ ឈុ​ន ណា​រី ជា​ភរិយា​របស់​លោក​ជឹ​ម សុជាតា ដែល​ជា​មន្ត្រី​គយ ។ ដោយឡែក អ្នក​ផ្សេង​ៗ​ដែល​អតិថិជន​​ៗ​របស់​ក្រុមហ៊ុន7NG ដែល​កំពុង​ដើរ​ខុស​បន្ទាត់​ផ្លូវច្បាប់ គឺ​ក្រុមហ៊ុន​នឹង​ពឹងពាក់​មេធាវី​រៀបចំ​ពាក្យបណ្តឹង​ដេ​ាះ​ស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ