ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លួ​ចត​ខ្សែ​កា​ប្លិ៍​អ៊ុ​ប​ទិច​ពី​ថៃ​…៣​ខែ​ទៀត​​នឹង​ដឹង​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ក្រោយ​បែកធ្លាយ​រឿង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​លួ​ចត​ខ្សែ​កា​ប្លិ៍​អ៊ុ​ប​ទិច​ ដោយ​ខុស ច្បាប់​ពី​ដី​ថៃ​ ដើម្បី​បំរើសេវា​ផ្សេង​ៗ​កាលពី​ថ្ងៃ​ទី​០៥ ​កញ្ញា មាន​ប្រភព​ព័ត៌មាន​ថា​ ត្រូវ​ស្ថាប័ន​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ និង​ព្រះរាជអាជ្ញា​រង​ចុះ​ពិនិត្យ​ដល់ទី​តាំង​កើតហេតុ​តែម្តង…

ខេត្តបន្ទាយមានជ័យ ៖ ​ក្រោយ​បែកធ្លាយ​រឿង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​លួ​ចត​ខ្សែ​កា​ប្លិ៍​អ៊ុ​ប​ទិច​ ដោយ​ខុស ច្បាប់​ពី​ដី​ថៃ​ ដើម្បី​បំរើសេវា​ផ្សេង​ៗ​កាលពី​ថ្ងៃ​ទី​០៥ ​កញ្ញា មាន​ប្រភព​ព័ត៌មាន​ថា​ ត្រូវ​ស្ថាប័ន​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ និង​ព្រះរាជអាជ្ញា​រង​ចុះ​ពិនិត្យ​ដល់ទី​តាំង​កើតហេតុ​តែម្តង ដែល​ទីតាំង​លួ​ចត​ខ្សែ​កា​ប្លិ​អ៊ុ​ប​ទិច​ពី​ថៃ​នេះ​ នៅ​​ចំណុច​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ក្បាលស្ពាន​01 ​សង្កាត់​ក្រុងប៉ោយប៉ែត ​​ក្រុង​ប៉ោយ
​ប៉ែ​ត​។​

សេចក្តីរាយការណ៍បន្តថា ខ្សែ​កា​ប្លិ​អ៊ុ​ប​ទិច​ខាងលើ ត្រូវ​​គេ​លួ​ចត​ឆ្លង​អូរ​ព្រំដែន​ ដោយ​ដាក់​ក្នុង​បំពង់​ទុយោ​ពណ៌​ខ្មៅ​ ។ ចំណែក​ខាង​ដី​ខ្មែរ​គេ​កប់​ក្រោម​បេតុង​ចំណុច​ឆ្លងកាត់​ផ្លូវ ​ហើយ​ពេល​ដល់​របង​កាស៊ីណូ​ ទើប​គេ​ត​បំបែក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។​

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បង្ហើប​ថា ​កា​លួ​ចត​ខ្សែ​កា​ប្លិ​អ៊ុ​ប​ទិច​ពី​ថៃ​នេះ ​សង្ស័យ​កើត​មាន​តាំងពី​ដើមឆ្នាំ​2018​មកម្ល៉េះ ​។​ ប្រភព​ដដែល​នេះ​ប្រាប់​ថា កាលពីដើម​ឆ្នាំ​2018 ​មាន​ក្រុមការងារ​ក្រុមហ៊ុន​កា​ស៊ី​ណី​Paramex​ បាន​យក​ម៉ាស៊ីន​ទៅ​កាត់​បេតុង​នៅ​ចំណុច​ភូមិសាស្ត្រ​ត​ភ្ជាប់​មួយ​ប្រឡោះ​តូច​ លុះ​សួរនាំ​ពួក​គេ​ថា​ធ្វើកាត​ទុយោ​ទឹក ​ដើម្បី​បង្ហូ​ទឹក​ពី​ម៉ាស៊ីនត្រជាក់​ចោល​។

​ប្រភព​ដដែល​បន្ត​ថា​ លុះ​មាន​សេចក្តី​រាយ​ការ​ណ៍​​ពី​ករណី​ខាងលើ​ ទៅ​ដល់​ថ្នាក់លើ​លោក​ស្នង​រង​ការ​រង​ទទួល​ផែន​ព្រំដែន ក៏​​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​ការពារ​ព្រំដែន​គោក​លេខ​911​ ចុះ​ល្បាត​ពិនិត្យ​ផ្ទាល់​ទើប​ដឹង​ថា​ទីតាំង​ខាងលើ​ មិនមែន​ត​ទុយោ​ទឹក​ទេ​បែ​ជា​លួ​ចត​ខ្សែ​កា​ប្លិ​អ៊ុ​ប​ទិច​ពី​ថៃ​ ដោយ​ខុសច្បាប់​ទៅ​វិញ​ ។​

តែយ៉ាងណា​ក៏ដោយ​ បើ​តាម​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន ​គឺ​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ពិនិត្យ​ផ្ទាល់​កាលពី​ម្សិលមិញ​ រួម​មាន​មន្ត្រី​មក​ពី​ក្រសួង​និង​មន្ទីរ​ប្រៃ​ស​ណី​យ ​និង​ទូរ​​គម​នា​គម​ន៍​សមត្ថកិច្ច​ជំនាញ​ ពាក់​ពាក់ព័ន្ធ​ក្នុង​នោះ ​មាន​លោក​ទៀ​ចាង​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ប៉ា​រ៉ា​ម៉ិច​ដឹកនាំ​ ដោយ​លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​លោក​តេ​ង​ សា​ម៉ៃ​ ព្រះរាជអាជ្ញា ​​ព្រះរាជអាជ្ញា​រង​ផង​ដែរ​ ។

​ក្រុមការងារ​ចម្រុះ​មិន​ត្រឹមតែ​ចុះ​ដល់​ចំណុច​លួ​ចត​ភ្ជាប់​ខ្សែ​កា​ប្លិ​អ៊ុ​ប​ទិច​នោះ​ទេ ​ថែម​ទាំង​បាន​សុំ​ចូល​ពិនិត្យ​ប្រព័ន្ធ​ខ្សែ​កា​ប្លិ​អ៊ុ​ប​ទិច ​ដែល​លួច​អូស​ពី​ដី​ថៃ​ចូល​ក្នុង​កាស៊ីណូ​នោះ​ផង​ដែរ​។ ​ក្នុង​ការ​ពិនិត្យ​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​មាន​សម្ភារ​បរិក្ខារ​ទូរ​គម​នា​គម​ន៍​​ខ្សែ​កា​ប្លិ​អ៊ុ​ប​ទិច​2​ខ្សែ​ គ្មាន​លិខិតអនុញ្ញាត​ឧ​បករ​ណ៍ (Cell) &​ឧ​បករ​ណ៍ ​យ៉ា​ហ្គី​(YAGI)​ ដែល​ជា​ឧ​បករ​ណ៌​បំរើសេវា​ពង្រឹង​សេវា​ទូរស័ព្ទ​ពី​ប្រទេស​ថៃ ​។​

ប្រភព​ថា ​ពេល​សមត្ថកិច្ច​ចម្រុះ​សាកសួរ​ និង​សុំ​ឲ្យ​បង្ហាញ​លិខិតអនុញ្ញាត​ឬ​អាជ្ញា​ប័ន​តំណាង​រូប​នេះ ​ប្រាប់​ថា​ គ្មាន​លិខិត​ឬ​អាជ្ញា​ប័ន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទេ​។​ តំណាង​រូប​នេះ ​បាន​ស្នើរ​សុំ​ពេល​3​ខែ​ ដើម្បី​រត់ការ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ប្រៃ​ស​ណី​យ៍ ​និង​ទូរ​គម​នា​គម​ន៍ ​ហើយ​សំណើ​នេះ ​ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​ឯកភាព ​ប៉ុន្តែ​ថា បើ​រយៈ​ពេល​3​ខែ​ នៅ​តែ​មិន​មានច្បាប់​ត្រឹមត្រូវ ​ក្រុមការងារ​ចម្រុះ​និង​ចុះ​កាត់​ផ្តាច់​ចំណុច​ត​ភ្ជាប់​ហើយ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ។

​ជំវិញ​ករណី​នេះ​លោក​ទៀ​ចាង ​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ប៉ា​រ៉ា​ម៉ិច​ ប្រាប់​តាម​ទូរស័ព្ទ​ថា​ ការ​លួ​ចត​ខ្សែ​កា​ប្លិ៍​
អ៊ុ​ប​ទិច​ពី​ថៃ​កន្លង​មក​ លោក​មិន​បានដឹង​ទេ​ហើយ​លោក​បញ្ជាក់​ថា​ សម័យនេះ ​ហើយ​គ្មាន​អ្វី​ត្រូវ​គេចវេស​ពី​ប្រព័ន្ធ​ច្បាប់​នោះ​ទេ​។ លោក​បន្ត​ថា​ ពេល​នេះ​ ក្រុមការងារ​បាន​ឯកភាព​ឲ្យ​ខាង​ក្រុមហ៊ុន​រត់ការ​ច្បាប់​ហើយ​គឺ​រយៈពេល​3​ខែ​ ។​ ចំពោះ​ករណី​លួ​ចត​ខ្សែ​កា​ប្លិ​អ៊ុ​ប​ទិច​ ពី​ថៃ​ខុសច្បាប់​ប្រធាន​មន្ទីរ​ប្រៃ​ស​ណី​យ៍​​ទូរ​គម​នា​គម​ន៍ខេត្ត​មិន​អាច​ទាក់ទង​សុំ​កា​អត្ថាធិប្បាយ​លម្អិត​បាន​ទេ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ