ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តាលក្រុងស្ទឹងត្រែង ត្រូវពលរដ្ឋ​ប្រើ​ទូក​​​ឬ​​កាណូត​ ជាមធ្យោបាយធ្វើដំណើរ​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បាន​បន្ត​ឱ្យដឹងថា ផ្លូវ​បេតុង​ជា​ច្រើន​ខ្សែ​ស្ថិត​កណ្តាល​ក្រុង​ស្ទឹង​ត្រែង​ត្រូវ​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ បាន​ប្រើប្រាស់​ទូក​កាណូត​ជំនួស​​ការ​ប្រើ​ម៉ូតូ​ និង​រថយន្ត​ ដើម្បី​បើកចម្លង​ ខណៈ​ទឹកជំនន់​​មាន​កម្រិត​ខ្ពស់​ហូរ​លិច​តាម​តំបន់​អូរ​ហើយ ​ពិសេស​នៅ​ក្បែរ​មាត់ទន្លេ​ គិតត្រឹមរសៀលថ្ងៃទី០៦…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បាន​បន្ត​ឱ្យដឹងថា ផ្លូវ​បេតុង​ជា​ច្រើន​ខ្សែ​ស្ថិត​កណ្តាល​ក្រុង​ស្ទឹង​ត្រែង​ត្រូវ​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ បាន​ប្រើប្រាស់​ទូក​កាណូត​ជំនួស​​ការ​ប្រើ​ម៉ូតូ​ និង​រថយន្ត​ ដើម្បី​បើកចម្លង​ ខណៈ​ទឹកជំនន់​​មាន​កម្រិត​ខ្ពស់​ហូរ​លិច​តាម​តំបន់​អូរ​ហើយ ​ពិសេស​នៅ​ក្បែរ​មាត់ទន្លេ​ គិតត្រឹមរសៀលថ្ងៃទី០៦ កញ្ញា នេះ​ ។

សេចក្តីរាយការណ៍បន្តថា ​​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ នា​ថ្ងៃ​ទី​៦​ កញ្ញា ដដែល​បាន​​ហក់​ឡើង​ដល់កម្ពស់​១២​ម៉ែត្រ​ ខណៈ​កម្ពស់​ប្រ​កាស​អាសន្ន​ត្រឹម​១០.៧០​ម៉ែត្រ​ ។ ស្ថានភាពនេះ ក៏បាន​បង្ក​ឱ្យ​​ទឹក​​ហូរ​ចូល​ដល់​ក្នុង​ក្រុង និងនៅ​តំបន់​ជាប់​ដង​ទន្លេ​ ​ហើយអាជ្ញាធរ​ក៏បាន​ជម្លៀស​ប្រជាពលរដ្ឋ​មួយចំនួន​ ទៅ​កាន់​ទី​ទួល​សុវត្ថិ​ភាព​ដែរ ​។

បើ​តាម​របាយការណ៍​បូក​សរុប​របស់​រដ្ឋបាល​សាលាខេត្ត​ ស្ថាន​ភាព​រង​ផល​ប៉ះពាល់​ទាំង​៦​ក្រុង ស្រុក មាន ២៨​ឃុំ សង្កាត់​៩០​ភូមិ ដែល​មាន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​៦១៣៣​គ្រួសារ ក្នុង​បាន​ជ​ម្លៀ​ល​ទៅ​កាន់​ទីទួល​សុវត្ថិភាព​១,៤៦៦​គ្រួសារ ​។ ផ្ទៃដី​បង្កបង្កើន​ផល​រង​ផល​ប៉ះពាល់​សរុប​៣៩៦៥ហិ​កតា​ ។ (សម្រួល ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ