ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ណែនាំ​ពី​បច្ចេកទេស​សំរាប់​កសិករ​ចំនួន​៩​ចំណុច​ដើម្បី​ធានា​ឱ្យ​បាន​សំណាប​ថ្លោស​ល្អ​មុន​យក​ទៅ​ស្ទូង

13 ឆ្នាំ មុន

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា (​អង្គការ​សេ​ដាក​) បាន​ធ្វើការ​ណែនាំដល់​ប្រជា​កសិករ​ថា ដើម្បី​ឱ្យ​ស្រូវ​របស់​ក​សិករ​លូតលាស់​បាន​ល្អនាំ​មក​នូវ​ទិន្នផល​ខ្ពស់ សំណាប​ថ្លោស​ល្អជា​កត្ដា​សំខាន់​មួយ ។ ដើម្បីឱ្យ​ទទួល​បាន​សំណាប​ថ្លោស​ល្អ មជ្ឈមណ្ឌលសិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (​សេដាក​) សូម​ណែនាំ​ឱ្យ​កសិករ​សាកល្បង​អនុវត្ដ តាម​បច្ចេកទេស​ទាំង​៩​ដូច​ខាងក្រោម ៖
១-​រើស​យក​តែ​គ្រាប់​ពេញ​សុទ្ធ​ល្អ​ទៅសាប ដោយ​រើស​ចេញ​នូវ​គ្រាប់​ដែល​មាន​ពណ៌ និង​រាង​ខុសធម្មតា​ចោល ។ កសិករ​អាច​ត្រូវចំណាយពេល​ច្រើន​បន្ដិច​មែនតែ​ការ​ប្រើ​ពូជសុទ្ធ​ល្អ​នាំ​ឱ្យ ​កសិករ​ទទួល​បាន​ផល​ច្រើន ហើយ​លក់​ស្រូវ​បាន​តំលៃ​ថ្លៃ​ទៀត​ផង ។

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា (​អង្គការ​សេ​ដាក​) បាន​ធ្វើការ​ណែនាំដល់​ប្រជា​កសិករ​ថា ដើម្បី​ឱ្យ​ស្រូវ​របស់​ក​សិករ​លូតលាស់​បាន​ល្អនាំ​មក​នូវ​ទិន្នផល​ខ្ពស់ សំណាប​ថ្លោស​ល្អជា​កត្ដា​សំខាន់​មួយ ។ ដើម្បីឱ្យ​ទទួល​បាន​សំណាប​ថ្លោស​ល្អ មជ្ឈមណ្ឌលសិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (​សេដាក​) សូម​ណែនាំ​ឱ្យ​កសិករ​សាកល្បង​អនុវត្ដ តាម​បច្ចេកទេស​ទាំង​៩​ដូច​ខាងក្រោម ៖
១-​រើស​យក​តែ​គ្រាប់​ពេញ​សុទ្ធ​ល្អ​ទៅសាប ដោយ​រើស​ចេញ​នូវ​គ្រាប់​ដែល​មាន​ពណ៌ និង​រាង​ខុសធម្មតា​ចោល ។ កសិករ​អាច​ត្រូវចំណាយពេល​ច្រើន​បន្ដិច​មែនតែ​ការ​ប្រើ​ពូជសុទ្ធ​ល្អ​នាំ​ឱ្យ​កសិករ​ទទួល​បាន​ផល​ច្រើន ហើយ​លក់​ស្រូវ​បាន​តំលៃ​ថ្លៃ​ទៀត​ផង ។
២-​យក​គ្រាប់​ដែល​រើស​ហើយ​ទៅ​ត្រាំ ជាមួយ​ទឹក​មាន​ជាតិ​ស្ដៅ (​ទឹក​ដែល​ត្រាំ​ជាមួយ​គ្រាប់សំបក ឬ​ស្លឹក​ស្ដៅ​) ដើម្បី​ជួយ​ការពារ​គ្រាប់​ពី​ការ​បំផ្លាញ​ពី​សត្វល្អិត​ផ្សេង​ៗ ។
៣-​រៀបចំ​ថ្នាលសំណាប​គោក ដូច​រង​ស្ពៃ ដើម្បី​ចៀសវាង​កុំឱ្យ​សំណាប​លិច​ទឹក​ដែល​នាំឱ្យ​វា​លូត​រាង​វែង (​លូត​តែ​កំពស់​តែ​មិនសូវរីក​ទទឹង​) ។
៤-​ប្រើ​ជី​កំ​ប៉ុ​ស្ដ ឬ​ដីមមោក​ព្រៃ (​ដីស្រទាប់​លើ​នៅ​ក្នុង​ព្រៃ​) ឬ​គុម្ពោត​ព្រៃ​ឱ្យបាន​ច្រើន ។ ជី​កំ​ប៉ុ​ស្ដ​នាំ​ឱ្យ​ដី​ផុស ហើយសើម​បាន​ល្អ ដែល​អំណោយផល​ដល់​ការ​លូតលាស់​របស់​សំណាប ។
៥-​សាប​ស្ដើង​ជាង​ធម្មតា ដើម្បី​ឱ្យ​ដើមសំណាប​នីមួយ​ៗ​ដុះ​រីក​មាឌ​ទទឹង​បាន​ល្អ (​សំណាប​ថ្លោស​) ។
៦-​ក្រោយ​ពេល​សាប​ហើយ​គ្រប​ដី​ដោយប្រើ​ស្លឹកឈើ (​ប្រើ​ទាំង​ស្លឹក​ទាំង​មែក​) ហើយ​ដក​ស្លឹកឈើ​ចេញ​ពេល​សំណាប​ចាប់ផ្ដើម​ដុះ ។
៧-​ដកសំណាប​នៅ​កន្លែង​ចង្អៀត​ពេកចេញ​ខ្លះ ។
៨-​ស្រោច​ទឹក​បន្ថែម ប្រៀប​ដូច​ជាស្រោច​កូន​ស្ពៃ​ក្នុង​ករណី​អត់​មាន​ភ្លៀង ។ គេគួរ​លាយ​ទឹកជា​មួយ​ទឹកនោមគោ​ក្នុងបរិមាណ​១​:​១០ (​ទឹកនោម​ដែល​ទុក​ឱ្យ​កាច់បាន​ជាង​៧​ថ្ងៃ​) ដើម្បី​ជំរុញ​ការ​លូតលាស់បន្ថែម ។
៨-​នៅ​ពេល​ដកសំណាប​ទៅ​ស្ទូង ដក​តែដើម​សំណាប​ថ្លោស​ជាងគេ​ទៅ​ស្ទូង​បានហើយ​។

លោក​បណ្ឌិត យ៉ង សាំង​កុមារ ប្រធានអង្គការ​សេ​ដាក​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែមថា ក្នុង​ចំណោម​បច្ចេកទេស​ទាំង​៩​ខាងលើនេះ កសិករ​អាច​ជ្រើសរើស​មួយ​ណា​អនុវត្ដ​ក៏បាន​ដែរ តែ​ការ​ផ្ដុំ​ចូល​គ្នា​បាន​ច្រើន​ចំណុច នាំមក​នូវ​ផល​ល្អ​ជាង​ការ​អនុវត្ដ​បាន​តិច​ចំណុច​។ លោក​បន្ដ​ថា ទោះ​ក្នុង​ករណី​យ៉ាងណា​ក៏​ដោយកសិករ​គួរ​អនុវត្ដ​ឱ្យ​បាន​នូវ​ចំណុច​ទី​១​និង​ទី​៩ គឺ​រើស​តែ​គ្រាប់​ល្អ​ទៅ​សាប និង​សំណាប​ថ្លោសទៅ​ស្ទូង​ដែល​អាច​ទទួល​បាន​ផល​ល្អ ។ សំរាប់​ព័ត៌មាន​បន្ថែម​សូម​ធ្វើ​ទំនាក់ទំនងលោក​ហ៊ី​ម ខទៀត ទូរស័ព្ទ​លេខ​០១៦ ៥៧៥ ៧១៣ ៕