ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ​ស្ត្រី​ប្រភេទ​ណា​ដែល​ងាយ​នឹង​កើត​ជំងឺមហារីក​មាត់ស្បូន​ជាងគេ​

4 ឆ្នាំ មុន

ជំងឺមហារីក​មាត់ស្បូន ភាគច្រើន​បង្ក​ឡើង​ដោយ​វីរុស​មួយ​ប្រភេទ​ឈ្មោះ​ថា Human Papillomavirus (HPV)​។ មហារីក​មាត់ស្បូន​គឺជា​ជំងឺ​រោគ​ស្ត្រី​មួយ​ដែល​ងាយស្រួល​បង្ការ​បំផុត​តាម​រយៈ​ការ ធ្វើ​ពិនិត្យ​សុខភាព​ជា​រោគ​ស្ត្រី​ជា​ទៀងទាត់ និង​ចាក់​វ៉ាក់សាំង​។​វា​ក៏​អាច​ព្យា​បាល​ជា​ដែរ​នៅ​ពេល​រក​ឃើញ​ជំងឺ​នេះ​ទាន់​ពេលវេលា​។ ជា​រៀង​រាល់​ឆ្នាំ មាន​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ប្រមាណ…

ជំងឺមហារីក​មាត់ស្បូន ភាគច្រើន​បង្ក​ឡើង​ដោយ​វីរុស​មួយ​ប្រភេទ​ឈ្មោះ​ថា Human Papillomavirus (HPV)​។ មហារីក​មាត់ស្បូន​គឺជា​ជំងឺ​រោគ​ស្ត្រី​មួយ​ដែល​ងាយស្រួល​បង្ការ​បំផុត​តាម​រយៈ​ការ ធ្វើ​ពិនិត្យ​សុខភាព​ជា​រោគ​ស្ត្រី​ជា​ទៀងទាត់ និង​ចាក់​វ៉ាក់សាំង​។​វា​ក៏​អាច​ព្យា​បាល​ជា​ដែរ​នៅ​ពេល​រក​ឃើញ​ជំងឺ​នេះ​ទាន់​ពេលវេលា​។

ជា​រៀង​រាល់​ឆ្នាំ មាន​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ប្រមាណ ១២០០០​នាក់ កើត​ជំងឺមហារីក​មាត់ស្បូន​នេះ ហើយ​ភាគច្រើន​កើតឡើង​លើ​ស្ត្រី​អាយុ​ចាប់ពី ៣០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​ស្ត្រី​ទាំងអស់​សុទ្ធតែ​ប្រឈម​នឹង​ជំងឺ​នេះ​គ្រប់​គ្នា​។

ចំពោះ​វីរុស HPV ដែល​ជា​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺមហារីក​មាត់ស្បូន​ច្រើន​ជាងគេ​បំ​ភុ​ត​នោះ គឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ប៉ះពាល់​ប្រដាប់​ភេទ​ដូច​ជា ទ្វារមាស រន្ធ​គូថ ឬ​រួម​ភេទ​តាម​មាត់​។ បើសិនជា ការ​បង្ក​រោគ​ដោយ​វីរុស​នេះ​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ទេ វា​ប្រហែលជា​អាច​បង្ក​ជា​មហារីក​មាត់ស្បូន​នៅ​ថ្ងៃក្រោយ​បាន​។

រឿង​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺមហារីក​មាត់ស្បូន​កាន់តែ​ខ្ពស់​ក្រោយ​ពី​ឆ្លង​វីរុស HPV រួច មាន​ដូច​ជា​ ៖

១- ជា​ស្ត្រី​ដែល​ជក់បារី
២- មាន​ជំងឺអេដស៍ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ
៣- ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​រយៈពេល​យូរ (​ច្រើន​ជាង​៥​ឆ្នាំ​)
៤- សម្រាលកូន​ចាប់ពី​បី​នាក់​ឡើង​ទៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ