ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះឡាន​ទំនើប​ចូល​ម៉ាស្សា លុះ​​ចេញ​វិញ​ស្រែកថា ​បាត់​ស្បែកជើង​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើក​រថយន្ត​ឡិច​ស៊ិ​ស RX330 មួយ​គ្រឿង ចូល​ទៅ​ក​ន្លែ​ហ​ម៉ាស្សា រួច​ចេញ​មក​វិញ ស្រាប់តែ​ឡាំប៉ា​ថា ត្រូវ​គេ​បន្លំ​លួច​ដូរ​ស្បែកជើង​ស្បែក​របស់​គាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១​និង​៣០​​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើក​រថយន្ត​ឡិច​ស៊ិ​ស RX330 មួយ​គ្រឿង ចូល​ទៅ​ក​ន្លែ​ហ​ម៉ាស្សា រួច​ចេញ​មក​វិញ ស្រាប់តែ​ឡាំប៉ា​ថា ត្រូវ​គេ​បន្លំ​លួច​ដូរ​ស្បែកជើង​ស្បែក​របស់​គាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១​និង​៣០​​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​យីហោ​១៦៩ ម៉ាស្សា កោស​ជប់ តំលៃ​៣​ដុល្លារ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​ចោទ​ថា​នារី​ម៉ាស្សា​បន្លំ​ដូរ​ស្បែកជើង គឺ​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា វ័យ​ជាង​៣០​ឆ្នាំ​ជិះ​រថយន្ត​ម៉ាក ឡិច​ស៊ិ​ស RX ៣៣០​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY 3569 ។

បើ​តាម​ប្រភព​ពី​នារី​ៗ​បំរើ​ការ​នៅ​កន្លែង​ហាង​ម៉ាស្សា​កោស​ជប់​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ខាងលើ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ប្រផេះ មួយ​គឿ​ង មក​ឈប់​នៅ​មុខ​ហាង​ម៉ាស្សា ហើយ​ក៏​បាន​ហៅ​នារី​ម្នាក់​ឱ្យ​ចូល​ទៅ​ម៉ាស្សា​ឱ្យ​ខ្លួន លុះ​ដ​ល់​ពេល​ម៉ាស្សា​ចប់​សព្វគ្រប់ បុរស​រូប​នោះ​ចេញ​មក​វិញ​មិន​ទាន់​បានឱ្យ​ថ្លៃ​សេវា​ផង ក៏​ស្រាប់តែ​បុរស​រូប​នោះ​រក​រឿង​ថា មាន​អ្នក​បន្លំ​ដូរ​ស្បែកជើង​របស់​គាត់ ពេល​រូប​គាត់​មក​បាន​ពាក់ ស្បែកជើង​ស៊ក ជា​ប្រភេទ​ស្បែក​តំលៃ​ជិត​១០០​ដុល្លារ ហើយ​ហេតុ​អ្វី​បានឃើញ​ស្បែកជើង​ជំ​ពាម​កញ្ចាស់​មក​វិញ​ចឹ​ង​។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ហេតុការណ៍​នោះ​ពួក​គាត់​ជានា​រី​ម៉ាស្សា​ទាំងអស់​បាន​នាំ​គ្នា​ស្បថស្បែ ដោយ​​និយាយ​ថា មិន​បាន​យក​ស្បែកជើង​គាត់​នោះ​ទេ ព្រោះថា​ជា​រឿង​ចម្លែក​ធ្លាប់តែ​លឺ​ថា ចូល​ម៉ាស្សា​បាត់​លុយ បន្លំ​ដូរ​លុយ​សែន តែ​បុរស​រូប​នេះ មក​ម៉ាស្សា​បែរជា​បាត់​ស្បែកជើង​ទៅ​វិញ ។

ដោយឡែក ខាង​បុរស​ដែល​ចូល​ទៅ​ម៉ាស្សា​បាន​អះអាង​ថា ពិតជា​បាត់​ស្បែកជើង​ត្រូវ​បាន​គេ​បន្លំ​ដូរ​ពិតប្រាកដ​មែន ពីព្រោះ​រូប​គាត់​មាន​ឡាន មាន​មាស​ពាក់ រឿង​អ្វី​មក​ចង់​ធ្វើ​ស៊ី​រឿង បាត់​ស្បែកជើង​ប៉ុណ្ណឹង​ទៅ​វិញ​នោះ ។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ភាគី​ទាំង​សង្ខាង​នៅ​តែ​រឹងទទឹង ប្រកែក​គ្នា​យក​ត្រូវ​រៀង​ៗ​ខ្លួន រហូត​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​សាកសួរ​ផង​ដែរ ។ បន្តិច​ក្រោយមក ភាគី​ខាង​បុរស​ជា​ភ្ញៀវ​កើតទុក្ខ​មិន​សុខចិត្ត គឺ​ចង់ឱ្យ​សមត្ថកិច្ច ហៅ​មេការ​ហាង​ម៉ាស្សា​ឱ្យទៅ​ប៉ុស្តិ៍​សមត្ថកិច្ច ដើម្បី​ដាក់​ពាក្យបណ្តឹង ។ ប៉ុន្តែ​នៅ​ពេល​នោះ​សមត្ថកិច្ច​ដឹក​មេការ​ទៅ​ប៉ុស្តិ៍ បែរជា​មិនឃើញ​បុរស​ជា​ភ្ញៀវ​ទៅ​នោះ​ទេ មិនដឹង​ជា​បើករថយន្ត​ចេញ​ទៅ​ណា​បាត់ ទាំង​មិន​ទាន់​បានឱ្យ​លុយ​ថ្លៃ​សេវា​ម៉ាស្សា​ចំនួន​៣​ដុល្លារ​ផង ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​មេការ ក៏​ត្រូវ​សមត្ថកិច្ច​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​ធ្វើការ​រកស៊ី​ដូច​ធម្មតា​​វិញ ព្រោះ​​ដើមបណ្តឹង​គេចខ្លួន​បាត់​ទៅ​ហើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ