ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

3ចំណុច​ដែល​ស្ត្រី​ប្រាថ្នា​ចង់​បាន​ពី​បុរស​

10 ឆ្នាំ មុន

​បើ​ទោះ​ណា​ស្ត្រី​ជា​ភេទ​មួយ​ដែល​ស្ងប់​ស្ងាត់​ ប៉ុន្តែ​ក៏​មិន​បញ្ជាក់​ថា​ ពួក​នាង​មិន​យល់​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លួន​នោះ​ឡើយ​ ។ បុរស​បើ​ទោះ​ណា​សម្បូរ​ដោយ​វោហា​រ​ ប៉ុន្តែ​មាន​ពេល​ខ្លះ​ការ​និយាយ​របស់​ពួក​គេ​អស់​ជា​ច្រើន​ម៉ោង​នោះ​គឺ​គ្មាន​អត្ថ​ន័យ​ស្មើ​នឹង​វាចា​ដែល​បង្កប់​នៅ​ក្នុង​ភាព​ស្ងប់​ស្ងាត់​របស់​ស្ត្រី​​ទេ​ ។ ត្រង់​ចំណុច​នេះ​បុរស​មួយ​ចំនួន​ពិត​ជា​ពិបាក​ស្វែង​យល់​ថា​ ចំពោះ​ស្ត្រី​ពួក​គេ​មិន​ដឹង​ថា​ ស្ត្រី​ចង់​បាន​

​បើ​ទោះ​ណា​ស្ត្រី​ជា​ភេទ​មួយ​ដែល​ស្ងប់​ស្ងាត់​ ប៉ុន្តែ​ក៏​មិន​បញ្ជាក់​ថា​ ពួក​នាង​មិន​យល់​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លួន​នោះ​ឡើយ​ ។ បុរស​បើ​ទោះ​ណា​សម្បូរ​ដោយ​វោហា​រ​ ប៉ុន្តែ​មាន​ពេល​ខ្លះ​ការ​និយាយ​របស់​ពួក​គេ​អស់​ជា​ច្រើន​ម៉ោង​នោះ​គឺ​គ្មាន​អត្ថ​ន័យ​ស្មើ​នឹង​វាចា​ដែល​បង្កប់​នៅ​ក្នុង​ភាព​ស្ងប់​ស្ងាត់​របស់​ស្ត្រី​​ទេ​ ។ ត្រង់​ចំណុច​នេះ​បុរស​មួយ​ចំនួន​ពិត​ជា​ពិបាក​ស្វែង​យល់​ថា​ ចំពោះ​ស្ត្រី​ពួក​គេ​មិន​ដឹង​ថា​ ស្ត្រី​ចង់​បាន​អ្វី​ខ្លះ​ ជា​ពិសេស​ក្នុង​ការ​ជ្រើស​បុរស​មក​ធ្វើ​ជា​គូ​ជីវិត​ ។ បើ​តាម​ក្រុម​អ្នក​ជំនាញ​ចិត្ត​សាស្ត្រ​​បញ្ជាក់​ថា​ មាន​៣​ចំណុច​​ធំៗ​ដែល​ស្ត្រី​ចង់​បាន​ពី​បុរស​លើ​ការ​ទាក់​ទង​ ៖

១-ភាព​ស្មោះ​ត្រង់​ ៖
ភាព​ស្មោះ​ត្រង់​របស់​បុរស​គឺ​ជា​អី្វ​​មួយ​ដែល​សំខាន់​បំផុត​សម្រាប់​ស្ត្រី​ ។ ក្នុង​ករណី​ នាង​ឃើញ​ថា​អ្នក​កំពុង​កុហក​នោះ​ នាង​នឹង​មិន​អភ័យ​ទោស​ឱ្យ​អ្នក​ដោយ​ងាយ​ស្រួល​​ឡើយ​ ។ ប៉ុន្តែ​ប្រសិន​ជា​អ្នក​បញ្ឈប់​កំហុស​ឆ្គង​ទាំង​នេះ​ ហើយ​សារ​ភាព​ដោយ​ស្មោះ​ត្រង់​ អ្នក​អាច​នឹង​មាន​ឱកាស​ជា​ថ្មី​ ។ នាង​អាច​នឹង​មាន​ជំនឿ​លើ​អ្នក​វិញ​ដោយ​ឥត​សង្ស័យ​ ។ ការ​សារ​ភាព​របស់​អ្នក​ពិត​ជា​មាន​ន័យ​​​ខ្លាំង​ណាស់​ សម្រាប់​រូប​នាង​ ។ អ្នក​ត្រូវ​ចង​ចាំ​ថា​ ស្ត្រី​គឺ​តែង​តែ​ស្វែង​រក​និង​ចង់​បាន​ដៃ​គូ​ជីវិត​ម្នាក់​ដែល​នាង​អាច​ពឹង​ពាក់​បានអស់​មួយ​ជីវិត​​ ។

២-ស្តាប់​និង​ទទួល​យក​យោ​បល់​​នាង ៖
ប្រសិន​ជា​អស់​លោក​​បុរស​ៗ​ កំពុង​ស្វែង​រក​​ចំណង​ទាក់​ទង​មួយ​ប្រកប​ដោយ​ភាព​រឹង​មាំ​ អស់​លោក​ចាំ​បាច់​ត្រូវ​ពង្រីក​ និង​កែ​លំអ​​បំណិន​ស្តាប់​របស់​ខ្លួន​ ។ គួរ​តែ​បើក​ត្រចៀក​ស្តាប់​យោ​បល់​របស់​នាង​ និង​មិន​ត្រូវ​ផ្តល់​ដំណោះ​ស្រាយ​ ដោយ​យក​តាម​គំនិត​ខ្លួន​ឯង​គ្រប់​ពេល​នោះ​ទេ​ ។ គួរ​ចាំ​ថា​ ស្ត្រី​មិន​មែន​ជានិច្ច​កាល​ចង់​បាន​តែ​ចម្លើយ​នោះ​ទេ​ ។ ពួក​នាង​ក៏​ត្រូវ​ការ​ឱ្យ​អ្នក​ដទៃ​ជា​ពិសេស​បុរស​ស្តាប់​ការ​បញ្ចេញ​មតិ​របស់​នាង​ ហើយ​រឹត​តែ​មិន​ចង់​ឱ្យ​បុរស​រិះ​គន់​យោ​បល់​របស់​នាង​ទៀត​ផង​ ។

៣-មាន​ភាព​ក្លា​ហាន​ និង​ហ៊ាន​ប្រឈម​នឹង​ហេតុ​ការណ៍​ទាំង​ឡាយ​ ៖
យើង​ទាំង​អស់​គ្នា​​ពិត​ជា​ដឹង​ហើយ​ថា​ ស្ត្រី​ចំរើន​វ័យ​លឿន​ជាង​បុរស​ ។ ប៉ុន្តែ​ការ​ដាក់​ក្តី​សង្ឃឹម​លើ​ស្ត្រី​ឱ្យ​ដើរ​តួ​ដូច​ជា​ម្តាយ​របស់​អ្នក​គ្រប់​ពេល​នោះ​ មិន​មែន​ជា​អ្វី​ដែល​ពួក​នាង​ចង់​បាន​នោះ​ទេ​ ។ ស្ត្រី​ក៏​ត្រូវ​ការ​ទី​ពឹង​មួយ​ដែល​រឹង​មាំ​ និង​កក់​ក្តៅ​ផង​ដែរ​ ។ នាង​ចង់​ឱ្យ​បុរស​ដែល​ជា​ស្វា​មី​ ជា​សង្សារ​របស់​ខ្លួន​នេះ ​មាន​គំនិត​ចាស់​ទុំ​  ចេះ​ទទួល​ខុស​ត្រូវ​ មាន​ចិត្ត​ស្ងប់​ និង​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ផង​ដែរ​ ។ បុរស​ត្រូវ​បង្ហាញ​ប្រាប់​ទៅ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​ថា​ ខ្លួន​អាច​ប្រឈម​​នឹង​ហេតុ​ការណ៍​គ្រប់​បែប​យ៉ាង​ ហើយ​មិន​រត់​គេ​ច​ពី​ហេតុ​ការណ៍​ទាំង​នោះ​ឡើយ​ ។ ពិត​ណាស់​ជួន​កាល​ ការ​ធ្វើ​ការ​ងារ​អ្វី​មួយ​ទៅ​តាម​គេ​បង្គាប់​អាច​ជា​រឿង​ល្អ​ម្យ៉ាង​ តែ​នោះ​គឺ​អាច​បង្ហាញ​ថា​ អ្នក​កំពុង​ប្រឈម​ទៅ​នឹង​ហា​និ​ភ័យ​ផ្សេង​ៗ​ផង​ដែរ​ ។ ស្ត្រី​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​ណាស់​ ប្រសិន​នាង​ដឹង​ថា​ នាង​អាច​ពឹង​ផ្អែក​លើ​បុរស​ជា​ស្វា​មី​ ជា​គូ​ស្នេហ៍​របស់​ខ្លួន​បាន​ ៕