ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រលាក​ក្រពះ​មក​ពី​​បរិ​ភោគ​​អាហារ​មិន​ទៀង​ទាត់​​​​​ពេលវេលា​​តែងធ្វើ​​ទុក្ខខ្លាំង​នៅ​ពេលយប់​​​យក​ល្អ​កុំ​ទុក​​​​អូស​​​បន្លាយ​​ព្រោះ​អាច​​​វិវឌ្ឍ​ន៍​ទៅជា​ជំងឺមហារីក​គប្បី​​​ធ្វើរោគ​វិនិច្ឆ័យ

10 ឆ្នាំ មុន

ជំងឺ​ក្រពះ​​​​កើតឡើង​​ពី​ការ​បរិ​ភោគ​អាហារ​មិន​ទៀងទាត់​​ពេល​វេលា​​ រួម​ផ្សំ​​ការ​ទទួល​ទាន​​គ្រឿង​ស្រវឹង​ និង​បារីផង​​​ ។​ លោក​​​អ្នក​​ខ្លះ​​ឲ្យ​តែ​មាន​អាការ​​ៈ​​​ចុក​ឆ្អល់​​នៅ​បរិវេណ​​​​ចុង​​​ដង្ហើម​តែង​​​យល់​ថា​ខ្លួន​​​​​កើត​មាន​ជំងឺ​ក្រពះ​ឬ​ក៏​រលាក​ក្រពះ​​ហើយ​​មាន​ក្តី​បារម្ភ​យ៉ាង​​​ខ្លាំ​ង​អំពី​បញ្ហា​សុខ​ភាព​របស់​ខ្លូន​រហូ​ត​​សម្រាន្ត​​មិន​លក់​ដោយ​សារ​​​​ជំងឺ​​ធ្វើ​ទុក្ខ​នៅ​ពេល​យប់​ ។

ជំងឺ​ក្រពះ​​​​កើតឡើង​​ពី​ការ​បរិ​ភោគ​អាហារ​មិន​ទៀងទាត់​​ពេល​វេលា​​ រួម​ផ្សំ​​ការ​ទទួល​ទាន​​គ្រឿង​ស្រវឹង​ និង​បារីផង​​​ ។​ លោក​​​អ្នក​​ខ្លះ​​ឲ្យ​តែ​មាន​អាការ​​ៈ​​​ចុក​ឆ្អល់​​នៅ​បរិវេណ​​​​ចុង​​​ដង្ហើម​តែង​​​យល់​ថា​ខ្លួន​​​​​កើត​មាន​ជំងឺ​ក្រពះ​ឬ​ក៏​រលាក​ក្រពះ​​ហើយ​​មាន​ក្តី​បារម្ភ​យ៉ាង​​​ខ្លាំ​ង​អំពី​បញ្ហា​សុខ​ភាព​របស់​ខ្លូន​រហូ​ត​​សម្រាន្ត​​មិន​លក់​ដោយ​សារ​​​​ជំងឺ​​ធ្វើ​ទុក្ខ​នៅ​ពេល​យប់​ ។

​​​​ទាក់​ទិន​​បញ្ហា​នេះ​លោក​​​​វេជ្ជ​បណ្ឌិត​អ៊ុង​ ចក្រា​វុធ  ប្រធាន​ផ្នែក​ជំងឺ​ថ្លើម​ ក្រពះ​ ពោះ​វៀន​ និង​ជ​ំងឺ​ឫស​ដូង​បាត​ នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ បាន​​​​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ​ជំងឺ​រលាក​ក្រពះ​​ទាម​​​ទារច្រឹប​​យក​សាច់​ក្រពះ​ទៅវិភាគ​ ទើប​ដឹង​ច្បាស់​​ពី​​ព្រោះ​ជំងឺ​រលាក​ក្រពះ​មួយ​ចំនួន​ធំ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ​។ ជា​ទូទៅ​អ្នក​ជំងឺ​ម្នាក់​តែង​តែ​និយាយ​ថា​ គាត់​​មាន​ជំងឺ​រលាក​ក្រពះ​​នេះ​​គ្រាន់​តែ​ជា​ពាក្យ​ខាង​ក្រៅ​ដែល​ប្រជា​ជន​​​តែង​​ហៅ​ប៉ុណ្ណោះ​​​​អ្វី​ដែល​ពិត​ប្រាកដ​នោះ​គឺ​មាន​តែច្រឹប​​យក​​សាច់​ក្រពះ​ទៅ​ពិនិត្យ​ប៉ុណ្ណោះ​ទើប​ដឹង​ច្បាស់​ ។

​មនុស្ស​ភាគ​ច្រើន​ឲ្យ​តែ​មាន​អាការៈ​​ចុក​ឆ្អល់​​ឬ​ផ្សា​​​ក្រហាយ​នៅ​​​បរិវេណ​ចុង​ដង្កើម​​ពេល​ទទួល​ទាន​អាហារ​ទៅ​ឆាប់​ឆ្អែត​​ ឬ​​​ក៏​មាន​អារម្ម​ណ៍​ថា​ ក្រពះ​មិន​សូវ​រំលា​យ​អា​ហារ​បាន​ល្អ​​ ជួន​កាល​​មាន​ភើ​​​​​ចង្អោរ​​នោះ​ពួក​គាត់​ក៏​សន្និ​ដ្ឋាន​ថា​ ខ្លួន​កើត​​​​​ជំងឺ​រលាក​ក្រពះ​ ។​ រោគ​សញ្ញា​ទាំង​នេះ​មិន​អាច​ចា​​ត់​ទុក​ថា​ជា​ជំងឺ​រលាក​ក្រពះ​មួយ​​រយ​ភាគ​​រយ​​នោះ​​បាន​ទេ​ ព្រោះ​​អាការៈ​ទាំង​នេះ​អាច​បណ្តាល​​មក​ពី​ជំងឺ​​ផ្សេង​​ទៀត​ដូច​ជា​ ដំបៅ​ក្រពះ​ ទឹក​អាស៊ីត​​ច្រាល​ ខ្សោយ​​ក្រពះ​ មហា​រីក​ក្រពះ ។ ​​ដូច្នេះ​​​ដើម្បី​ឱ្យ​​ដឹង​ច្បាស់​គឺ​ត្រូវ​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ដើម្បី​​​​​ពិនិត្យ​និង​ព្យា​បាល ​​ហើយ​កាល​ណា​​​​​​​​លោក​​​អ្នក​មិ​ន​បាន​ធ្វើ​ការ​ព្យា​បាល​​ឱ្យ​បាន​​​​​ត្រឹម​ត្រូវ​ទេ​​​​​​​មិន​អាច​ជា​សះស្បើយ​​​​បាន​ឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះ​​​​ការ​ប្រើ​ប្រាស់​ថ្នាំ​ដោយ​​​មិ​ន​មាន​វេជ្ជ​បញ្ជា ​​​​​អាច​ធ្វើ​ឱ្យ​ជំងឺ​​​​អន់​ថយ​​មួយ​រយៈ​​​ប៉ុន្តែ​កាល​ណា​​​​អស់​​មួយ​ជាតិ​​ថ្នាំ​​​​​ជំងឺ​នេះ​នឹង​រើប​​ឡើង​​វិ​ញ​ជា​មិន​ខាន ។ ​​

​លោក​វេជ្ជ​បណ្ឌិត​បាន​​​​​បញ្ជាក់​​ថា ​ដូច​ដែល​លោក​អ្នក​បាន​ជ្រាប​រួច​មក​​ហើយ​​ថា​ អ្នក​​ជំងឺ​ដែល​​​​មាន​អាការៈ​ដូច​ខាង​លើ​នេះ​មិន​អាច​បញ្ជាក់​បាន​ថា​​ជា​ជំងឺ​រលាក​ក្រពះ​មួយ​រយ​ភាគ​រយ​នោះ​ទេ​​​ ​​​​​ភាគ​ច្រើន​​ជា​​​​ជំងឺ​ខ្សោយ​ក្រពះ​​ដែល​មាន​រហូត​​​ដល់​ទៅ​​៦០​ភាគ​រយ​ឯ​​ណោះ​​​ ចំពោះ​ជំងឺ​រលាក​ក្រពះ​អាច​មាន​ប្រហែល​ជា​២០​​ទៅ​៣០​ភាគ​រយ​ប៉ុណ្ណោះ​​ ចំណែក​ឯ​ទឹក​អាស៊ីត​ច្រាល​ក៏​អាច​មាន​ច្រើន​ដែ​រ​គ្រាន់​​​តែមិន​​​​ច្រើន​ដូច​​​ជំងឺ​ខ្សោយ​ក្រពះ​ ។​ ដូច្នេះ​ប្រសិន​បើ​លោក​អ្នក​កើត​មាន​អាការៈ​​ដូច​ខាង​លើ​ត្រូវ​​ប្រញាប់​មក​​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ធ្វើរោគ​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​លាស់​​ចៀស​វាង​ទុក​យូរ​​​​បង្កទៅ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​​​​ពិបាក​​​​​ព្យាបាល​ ៕