ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​សកម្ម​ភាព​ 8ចំណុច​ដើម្បី​រក្សា​សុខ​ភាព​បេះ​ដូង​

10 ឆ្នាំ មុន

ជំ​ងឺ​បេះ​ដូង​គឺ​ជា​បុព្វ​ហេតុ​នៃ​ការ​ស្លា.ប់​នាំ​មុខ​គេ​នៅ​ស្ទើរ​គ្រប់​បណ្ដា​ប្រ​ទេស​​ក្នុង​លោក ។ វា​ពិត​ជា​សំ​ខាន់​ដែល​ត្រូវ​បង្ហាញ​សញ្ញា​ប្រ​កាស​អា​សន្ន​ឱ្យ​បាន​ឆាប់​ដើម្បី​ទប់​ស្កាត់​បញ្ហា​កើត​មាន​លើក​ក្រោយ ។ ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​បង្ការ​៨​ចំណុច​ដែល​ទំនង​ជា​អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​បេះ​ដូង​លោក​អ្នកបាន​​ ។

ជំ​ងឺ​បេះ​ដូង​គឺ​ជា​បុព្វ​ហេតុ​នៃ​ការ​ស្លាប់​នាំ​មុខ​គេ​នៅ​ស្ទើរ​គ្រប់​បណ្ដា​ប្រ​ទេស​​ក្នុង​លោក ។ វា​ពិត​ជា​សំ​ខាន់​ដែល​ត្រូវ​បង្ហាញ​សញ្ញា​ប្រ​កាស​អា​សន្ន​ឱ្យ​បាន​ឆាប់​ដើម្បី​ទប់​ស្កាត់​បញ្ហា​កើត​មាន​លើក​ក្រោយ ។ ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​បង្ការ​៨​ចំណុច​ដែល​ទំនង​ជា​អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​បេះ​ដូង​លោក​អ្នកបាន​​ ។

១-​ ទទួល​ទាន​ដំ​ណេក​ឱ្យ​បាន​៧-៨​ម៉ោង​ក្នុង​មួយយប់ ៖
បុគ្គល​ដែល​ទទួល​ទាន​ដំ​ណេក​តិច​ជាង​៦​ម៉ោង​ក្នុង​មួយយប់​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង​ដល់​ទៅ​៣​ដង​ធៀប​នឹង​បុគ្គល​ដែល​ទទួល​ទាន​ដ​ំ​ណេក​៧-៨​ម៉ោង ។ ដំ​ណេក​ជួយ​គ្រប់​គ្រង​ឱ្យ​មាន​របៀប​រៀបរយ​នូវ​សកម្ម​ភាព​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន ។ ដំ​ណេក​មិន​គ្រប់​គ្រាន់​អាច​បណ្តាល​ឱ្យ​កើត​មាន​លក្ខខណ្ឌ​រ៉េ​ស៊ី​ស្តង់​អាំង​ស៊ុយ​លីន​ដែល​ជា​លទ្ធផល ​ធ្វើ​ឱ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ ទម្ងន់​ខ្លួន​ក៏​កើន​ឡើង​ ហើយ​ទី​បំ​ផុត​វត្ត​មាន​ជំ​ងឺ​បេះ​ដូង​ក៏​បង្ហាញ​ខ្លួន ។ ភាពហេវ​ហត់​អស់​កម្លាំង​គឺ​ជា​រោគ​សញ្ញា​មួយ​ទៀត​របស់​ជំ​ងឺ​បេះ​ដូង​ដែល​​ជា​រឿយ​ៗ​ត្រូវ​បាន​ស្ត្រី​ភាគ​ច្រើន​ព្រ​ងើយ​កន្តើយ ។ ប្រ​សិន​ជា​អស់​លោក​អ្នក​ ជួប​ប្រ​ទះ​រោគ​សញ្ញា​បែប​នេះ​ បើ​ទោះ​ជា​បាន​ទទួល​ទាន​ដំ​ណេក​ឆ្អែត​ក្តី គឺត្រូវទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់ ។

២- បញ្ចុះ​ទម្ងន់​ខ្លួន​៤,៥​គី​ឡូ​ក្រាម ៖
ពិត​ប្រា​កដ​ណាស់​ទម្ងន់​ក៏​ជា​បញ្ហា​សម្រាប់​បេះ​ដូង​ដែរ ។ ទំ​ហំ​ចង្កេះ​គឺ​ជា​ទ្រ​និច​ចង្អុល​បង្ហាញ​ពី​សុខ​ភាព​បេះ​ដូងយ៉ាង​ល្អ​ប្រ​សើរ​មួយ ។ បុរស​ដែល​មាន​ទំហំ​ចង្កេះ​ធំ​ជាង​ ១១៤,៣​សង្ទី​ម៉ែត្រ​ឡើង​ទៅ​ប្រ​ឈម​ខ្ពស់​បំ​ផុត​នឹង​ជំ​ងឺ​បេះ​ដូង​ ខណៈ​ស្ត្រី​វិញ​គឺ​ចាប់​ពី​ ១០១,៦​សង្ទី​ម៉ែត្រ ។ ការ​សិក្សា​មួយ​ចំ​នួន​បាន​បង្ហាញ​ថា ការ​បញ្ចុះ​ទម្ងន់​ត្រឹម​១០​ឬ​១៥ភាគ​រយ​នៃ​ទម្ងន់​ខ្លួន​សរុប​ក៏​អាច​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​លោក​អ្នក​ល្អ​ប្រ​សើរ​បាន​ដែរ ។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​ហាត់​ប្រាណ​ទៀង​ទាត់​​យ៉ាង​ហោច​ណាស់​២៥-៥៥នា​ទី​ក្នុង​មួយ​ថ្ងៃ​គួប​ផ្សំ​នឹង​របប​អា​ហារ​ល្អ​ក៏​នឹង​ជួយ​ឱ្យពង្រឹង​សុខ​ភាព​បេះ​ដូង​កាន់​តែ​រឹង​មាំ ។

៣- ផ្តល់​ពេល​វេលា​ក្នុង​ការ​កំ​សាន្ត​និង​សើច​លេង​សប្បាយ​ ៖
ការ​កំ​សាន្ត​សប្បាយ​ជា​ពិ​សេស​សំណើច​គឺ​ជា​ឱសថ​ដ៏​សក្តិ​សិទ្ធ​បំ​ផុត ។ រាង​កាយ​ឆ្លើយតប​ទៅ​នឹង​សំ​ណើច​សប្បាយ​ដោយ​ការ​បញ្ចុះ​កម្រិត​អ័រ​ម៉ូន​ Stressឈ្មោះ Cortisol ។ កម្រិត​អ័រ​ម៉ូន cortisolទាប​ជួយ​កាត់​បន្ថយ​ការលើស​ឈាម​និង​ជំ​រុញ​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ព្រម​ទាំង​អា​រម្មណ៍​ផងដែរ ។ ការ​សិក្សា​មួយ​ចំ​នួន​បាន​បង្ហាញ​ថា បុគ្គល​ដែល​មាន​​អា​រម្មណ៍​ធុញ​ តប់​ប្រ​មល់​ខ្លាំង​ប្រ​ឈម​ទ្វេដង​នឹង​ជំ​ងឺ​គាំង​បេះ​ដូង​ ។ ដូច្នេះ​បុគ្គល​ម្នាក់​ៗ គួរ​ផ្តល់​ពេល​ឱ្យ​ខ្លួន​ឯង​បាន​សើច​សប្បាយ​រាល់​ថ្ងៃ ។

៤- ទទួល​ទាន​ស្រា​ក្រ​ហម​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ៖
​ការ​សិក្សា​មួយ​ចំ​នួន​បាន​រក​ឃើញ​ថា ទទួល​ទាន​ស្រា​ក្រ​ហម​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​បេះ​ដូង​ដ្បិត​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​​ដ៏​សម្បូរ​បែប​ក្នុង​ស្រា​ក្រហម​ជួយ​​ការ​ពារ​សរសៃ​ឈាម​បេះ​ដូង​និង​អាច​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់​ទៀត​ផង ។ មិន​ត្រឹម​តែ​ស្រា​ក្រ​ហម​នោះ​ទេ ស្រា​បៀរ​ក៏​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​បេះ​ដូង​ផងដែរ​ ។ ស្រា​បៀរ​ផ្ទុក​ទៅ​ដោយ​វីតា​មីន B6​-ដែល​ជា​ភ្នាក់​ងារ​ប្រ​ឆាំង​នឹង​ការ​ប្រមូល​ផ្តុំ​ homocysteine​(សារ​ធាតុ​គីមី​បំ​ផ្លាញបេះ​ដូង)​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​មិន​ត្រូវ​ប្រើ​ប្រាស់​លើស​កម្រិត​នោះ​ទេ ។ ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​លើស​កម្រិត​នឹង​បណ្តាល​ឱ្យ​ខ្សោយ​បេះ​ដូង លើស​ឈាម​ លើស​ខ្លាញ់​ triglycerides បេះ​ដូង​លោត​ខុស​ចង្វាក់​និង​ខូច​​សាច់​ដុំ​បេះ​ដូង ។ ប្រ​សិន​អ្នក​មិន​ចេះ​ផឹក​ស្រា គួរ​កុំ​សាកល្បង​ ។

៥- គួរ​ស្វែង​យល់​ពី​ប្រ​វត្តិ​គ្រួ​សារ​ខ្លួន ៖
ការយល់​ដឹង​ពី​ប្រ​វត្តិ​គ្រួ​សារ​ពិត​ជា​អាច​ជួយ​ឱ្យ​អ្នក​រក្សា​សុខ​ភាព​បេះ​ដូង​របស់​ខ្លួន​បាន​ល្អ​ប្រ​សើរ ។ អ្នក​ត្រូវ​ដឹង​ថា ប្រ​សិន​មាន​អ្នក​​ណា​ម្នាក់​ក្នុង​គ្រួ​សារធ្លាប់​កើត​មាន​ជំ​ងឺ​បេះ​ដូង​ អ្នក​ក៏​ជា​បុគ្គល​ដែល​ប្រ​ឈម​ខ្ពស់​ផងដែរ ។ គួរ​ប្រាប់​បញ្ហា​នេះ​ដល់​គ្រូ​ពេទ្យ​ ។

៦- មួយ​សប្តាហ៍​គួរ​រួម​​ភេទ​ឱ្យ​បាន​២ដង ៖
នេះ​ជា​វិធី​សាស្ត្រ​ដ៏​សាមញ្ញ​ពី​ធម្ម​ជាតិ​ក្នុង​ការ​​រក្សា​សុខភាព​បេះ​ដូងសម្រាប់​បុរស​ ។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​បាន​បង្ហាញ​ថា សកម្ម​ភាព​រួម​ភេទ​គឺ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ ។ ការរួម​ភេទ​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​សប្តាហ៍​ធ្វើ​ឱ្យ​ថយ​ចុះ​សារ​ធាតុ​ដែល​បង្កើន​ហានិភ័យ​ជំ​ងឺ​បេះ​ដូង ។

៧- ស្រ​មុក​គ្រប់​ពេល​លង់​លក់​ក្នុង​ដំ​ណេក ៖
គួរ​កុំ​មើល​រំ​លង​បញ្ហា​នេះ​ ដ្បិត​វា​ជា​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រា​សាមញ្ញ​មួយ​​ដែល​បង្កើន​ហានិភ័យ​កើត​មាន​បញ្ហា​បេះ​ដូង ។

៨-​កាត់​បន្ថយ​ការ​ទទួល​ទាន​អំ​បិល​ ៖
អំបិល​(សូដ្យូម)​ជា​គ្រឿង​ផ្សំ​មួយ​ដែល​គេ​មើល​រំ​លង​និង​ប្រើ​ប្រាស់​ខុស​ក្បួន​ខ្នាត ។ ការ​ប្រើ​ប្រាស់​លើស​កម្រិត​ខ្លាំង​នឹង​នាំ​ឱ្យ​សម្ពាធ​ឈាម​កើន​ខ្ពស់​បណ្តាល​ឱ្យ​បេះ​ដូង​ធ្វើ​ការ​ខ្លាំង​ជាង​មុន​​​​ហើយ​​​ទី​បំ​ផុត​នាំ​ឱ្យ​កើត​មាន​ជំ​ងឺ​បេះ​ដូង ។ សម្រាប់​បុគ្គល​ដែល​មាន​វ័យ​៥៥​ឆ្នាំ​ឡើង​ទៅ​ គួរ​យក​ចិត្ត​ទុក​ដាក់​លើ​បរិ​មាណ​អំ​បិល​ទទួល​ទាន​ប្រចាំ​​ថ្ងៃ ៕