ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​អា​ហារ​ប្រៃ​ខ្លាំង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​

10 ឆ្នាំ មុន

ការរក​ឃើញ​ជា​ជំ​ហាន​ដំ​បូងដោយ​មន្ទីរ​ពិ​សោធន៍​​បាន​បង្ហាញ​ថា វត្ត​មាន​អំ​បិល​នៅ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​អាច​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ជំ​រុញ​ឱ្យ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​វាយ​ប្រ​ហារ​ប្រ​ឆាំង​លើ​រាង​កាយ​ ជា​ហេតុ​បង្ក​ឱ្យ​មាន​ជំ​ងឺ​មួយ​ចំ​នួន​ដូចជា Multiple Sclerosis-MS (ប្រ​ភេទ​ជំ​ងឺ​ដែល​បំ​ផ្លាញ​កោ​សិ​កា​សរ​សៃ​ប្រសាទ​របស់​ខួរ​ក្បាលនិង​ឆ្អឹង​ខ្នង​នាំ​ឱ្យ​អ្នក​ជំ​ងឺ​មើល​លែង​ឃើញ​ និយាយ​មិន​ចេញ​និង​

ការរក​ឃើញ​ជា​ជំ​ហាន​ដំ​បូងដោយ​មន្ទីរ​ពិ​សោធន៍​​បាន​បង្ហាញ​ថា វត្ត​មាន​អំ​បិល​នៅ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​អាច​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ជំ​រុញ​ឱ្យ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​វាយ​ប្រ​ហារ​ប្រ​ឆាំង​លើ​រាង​កាយ​ ជា​ហេតុ​បង្ក​ឱ្យ​មាន​ជំ​ងឺ​មួយ​ចំ​នួន​ដូចជា Multiple Sclerosis-MS (ប្រ​ភេទ​ជំ​ងឺ​ដែល​បំ​ផ្លាញ​កោ​សិ​កា​សរ​សៃ​ប្រសាទ​របស់​ខួរ​ក្បាលនិង​ឆ្អឹង​ខ្នង​នាំ​ឱ្យ​អ្នក​ជំ​ងឺ​មើល​លែង​ឃើញ​ និយាយ​មិន​ចេញ​និង​កម្រើក​ខ្លួន​មិន​បាន ) ។

​ការ​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​គ្នា​នូវ​លទ្ធផល​ដែល​ខ្លួន​បាន​រក​ឃើញនៅ​ក្នុង​ព្រឹត្តិ​ប័ត្រ The Nature អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​ក្រុម​សុទ្ធ​តែ​បាន​ អះ​អាង​ដូច​ៗ​គ្នា​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​អំ​បិល​ទៅ​នឹង​ជំ​ងឺ MS  ។​ ពួក​គេ​ថា អំ​បិល​បាន​ដើរ​តួ​ជា​អ្នក​ជំ​រុញ​ឱ្យ​ប្រ​ព័ន្ធ​ការ​ពារ​ចាប់​យក​រាង​កាយ​​ធ្វើ​ជា​គោល​ដៅ​វាយ​ប្រ​ហារ ។​ ក្នុង​ពេល​ជា​មួយ​គ្នានេះ​ កិច្ច​ការ​ពារ​រាង​កាយ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ​ក៏​ត្រូវ​ទទួល​រង​នូវ​ផល​​ប៉ះ​ពាល់​​នាំ​ឱ្យ​មាន​ជំ​ងឺ Autoimmune System(ប្រ​ព័ន្ធ​ការ​ពារ​វាយ​ប្រ​ហារដោយ​ភាន់​ច្រ​ឡំ​​លើ​កោ​សិ​កា​និង​ជា​​លិ​កា​ខ្លួន​ឯង​) ។​

​ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ Yale University សហ​រដ្ឋ​អា​មេរិក​និង​សាកល​វិទ្យា​ល័យ University of Erlangen-Nurembergប្រ​ទេស​អា​ល្លឺ​ម៉ង់​បាន​និយាយ​ថា របក​គំ​ហើញ​នេះ​ ពិត​ជា​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ខ្លាំង​ណាស់​ហើយ ប៉ុន្តែ​វា​មិន​មែន​ជា​រប​ក​គំ​ហើញ​សម្រាប់​ព្យា​បាល​អ្នក​ជំ​ងឺ MS ​ទេ ។​ ពួក​គេ​​បាន​បន្ត​ថា ៖«ការ​សិក្សា​នេះ​គឺ​ជា​លើក​ដំ​បូង​ដែល​បង្ហាញ​ថា ទទួល​ទាន​អំ​បិល​ច្រើន​អាច​បង្កើន​​ហានិ​ភ័យ​ពី​ជំ​ងឺ​ Autoimmune System»​។

ចំណែក​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​កាល​ពី​ពេល​មុន​នេះ​របស់​មូល​និធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ចក្រ​ភព​អង់​គ្លេស​ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កាត់​បន្ថយ​ការ​ទទួល​ទាន​អំបិល​គឺ​មានន័យ​ថា​​​កាត់​បន្ថយ​ការ​កើត​មជំ​ងឺ​មហារីក​ក្រពះ​ ជំ​ងឺ​លើស​ឈាម ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​និង​ជំ​ងឺ​បេះ​ដូង ។ ​​
វេជ្ជ​បណ្ឌិត​ Rachel Thompsonអនុ​ប្រ​ធាន​ផ្នែក​វិទ្យា​សាស្ត្រ​របស់​មូល​និធិ​ស្រាវ​ជ្រាវ​មហា​រី​រីក​ពិភព​លោក(WCRF)បាន​ថ្លែង​ថា​៖«យើង​ចង់​ឱ្យ​ប្រ​ជាជន​បាន​ដឹង​អំពី​ទំ​នាក់​ទំនង​រវាង​អំ​បិល​និង​ជំ​ងឺ​ទាំង​នេះ​​ »។

ស្ថិតិ​ដែល​ប្រ​មូល​បាន​ដោយ​មូល​និធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ចក្រ​ភព​អង់​គ្លេស​បាន​បង្ហាញ​ថា​ ការ​ប្រើ​ប្រាស់​អំបិល​ប្រ​ចាំ​ថ្ងៃ​ជា​មធ្យម​គឺ ៨,៦​ក្រាម​-​ចំ​នួន​នេះ​គឺ​ច្រើន​ជាង​៤០​%​លើស​ចំ​នួន​កំណត់​ប្រ​ចាំ​ថ្ងៃដែល​មាន​​ត្រឹម​៦​ក្រាម ។​ វេជ្ជ​បណ្ឌិត​ Thompson​បាន​បន្ថែម​ថា ៖«សព្វ​ថ្ងៃ​នេះ​ មនុស្ស​មួយ​ចំ​នួន​ធំ​កំពុង​ប្រើ​ប្រាស់​អំ​បិល​ប្រ​ចាំ​ថ្ងៃ​ក្នុង​បរិ​មាណច្រើន ។

​ដោយ​សារ​តែ​ម​ហា​រីក​ក្រពះ​ជាជំ​ងឺ​ដែល​គេ​អាច​ដឹង​ច្បាស់​នៅ​ពេល​វា​កើត​មាន​ទៅ​ហើយ​នោះ ដូច្នេះ​មាន​អ្នក​ជំ​ងឺ​ប្រ​មាណ​ជា​១៥​%​ប៉ុណ្ណោះ​​អាច​រួច​រស់​ជី​វិត​បាន​រយៈ​ពេល​ជាង​៥​ឆ្នាំ​នេះ​ ។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​អំ​បិល​ក្លាយ​ជា​មូល​ហេតុ​នៃ​ការ​ស្លាប់​ដោយ​មហារីក​ក្រពះ​លើ​ពិភព​លោក​ជា​ពិ​សេស​គឺ​នៅ​ចក្រ​ភព​អង់​គ្លេស​ដែល​វា​ស្ថិត​នៅ​លំ​ដាប់​ទី​៧  ៕