ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេប៉ាល់៧នាក់ឆ្លើយដោះសារម្តងអញ្ចេះ ម្តងអញ្ចុះ ចុងក្រោយ…

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ចាប់​ប​ញ្ជូន​ខ្លួន​ជនបរទេស​ជា​ជនជាតិ​ណេ​ប៉ា​ល់​ចំនួន​៧​នាក់​ទៅ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​​​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ខណៈ​ដែល​ពួក​គេ​មក​ស្នាក់​នៅផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ក្រុង​ស្វាយ​រៀង​ដោយ​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។ បើ​តាម​មន្ត្រី​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២…

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ចាប់​ប​ញ្ជូន​ខ្លួន​ជនបរទេស​ជា​ជនជាតិ​ណេ​ប៉ា​ល់​ចំនួន​៧​នាក់​ទៅ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​​​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ខណៈ​ដែល​ពួក​គេ​មក​ស្នាក់​នៅផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ក្រុង​ស្វាយ​រៀង​ដោយ​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។

បើ​តាម​មន្ត្រី​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​កែន
រិ​ទ្វី អធិការ​ក្រុង​ស្វាយ​រៀង​បាន​ចុះ​ត្រួតពិនិត្យ​ផ្ទះសំណាក់​មួយ​កន្លែង​ឈ្មោះ​ច​ន សុភាព រក​ឃើញ​ថា ជនបរទេស​ជា​ជនជាតិ​នេ​ប៉ា​ល់​ចំនួន​៧​នាក់ គ្មាន​កាន់​លិខិតឆ្លងដែន ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ជនបរទេស​ទាំង​៧​នាក់​ខាងលើ រួម​មាន​១-​ឈ្មោះ ឌី​នេស​ប៊ី ស៊ូ​រ៉ា​កា​ម៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ម៉ូ​វ៉ង ស្រុក​ម៉ូ​វ៉ង ខេត្ត​អ៊ឹ​ន​ត្រា​ភូ​ល ប្រទេស​នេ​ប៉ា​ល់ ២-​ឈ្មោះ​អែ​ត ដូ​ណាត់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​តំបន់​អែ​ត​មេន​ឌូ ប្រទេស​នេ​ប៉ា​ល់ ៣-​ឈ្មោះ​រ៉ា​ម ស្រី​.​ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​តំបន់​ស៊ី​តូន ប្រទេស​នេ​ប៉ា​ល់ ៤-​ឈ្មោះ​តឹក ប៊ូ​ហា​ឡា​ម៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​តំបន់​អែ​ត​មេន​ឌូ ប្រទេស​នេ​ប៉ា​ល់ ៥-​ឈ្មោះ​រ៉ា​ក់ គុយ​ម៉ាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ប្រទេស​នេ​ប៉ា​ល់ ៦-​ឈ្មោះ​ម៉ុង កូ​រ៉ូ​កូ​ប៉ា​ល់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្រុង​កាត់​មេន​ឌូ ប្រទេស​នេ​ប៉ា​ល់ ៧-​ឈ្មោះ​ប៊ី​ស ស្នូ​បា​ឌូ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ក្រុង​កាត់​មេន​ឌូ ប្រទេស​នេ​ប៉ា​ល់ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ជនបរទេស​ទាំង​៧​នាក់​ខាងលើ​បាន​ឆ្លើយ​ដោះសា​រថា លិខិតឆ្លងដែន​របស់​ពួក​គេ​នឹង​មក​ដល់​ថ្ងៃនេះ ថ្ងៃ​នោះ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិនឃើញ​មាន​អ្នក​យក​មក​ឲ្យ​ពួក​គេ​នោះ​ឡើយ រហូត​ដល់​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ក៏​បាន​សម្រេចចិត្ត​ប​ញ្ជូ​ន​ខ្លួន​ជនជាតិ​ណេ​ប៉ា​ល់​ទាំង​៧​នាក់​នេះ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ