ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​ទាន​ដោយ​ចិត្ត​ជាប់ជំពាក់

4 ឆ្នាំ មុន

សប្បុរស​ខ្លះពេល​ធ្វើ​ទាន​រួច​ហើយ​ដល់​អស់ទ្រព្យ​ច្រើន​ពេក​ទៅ​ក៏​នឹក​ស្តាយក្រោយ គឺ​ស្តាយទ្រព្យ​ដែល​អស់​ទៅ​នោះ ហើយ​នូវ​វិប្បដិសារី​ដោយ​ប្រការ​ផ្សេង​ៗ ។ ការ​ធ្វើ​ទាន​ដោយ​ចិត្ត​ជាប់ជំពាក់​បែប​នេះ​នាំ​ឱ្យ​សៅហ្មង​ដល់​ផល​នៃ​ទាន មិនសូវ​បាន​ទទួល​បុណ្យ​កុសល​ច្រើ​ន​ប៉ុន្មាន​ទេ ទោះជា​ទាន​នោះ​ចំណាយ​ក្នុង​កម្រិត​ណា​ក៏​ដោយ ព្រោះ​នាំ​ឱ្យទាន​សៅហ្មង ជា​ទាន​មិន​បរិសុទ្ធ គឺ​លះ​មិន​ដាច់​ស្រឡះ…

សប្បុរស​ខ្លះពេល​ធ្វើ​ទាន​រួច​ហើយ​ដល់​អស់ទ្រព្យ​ច្រើន​ពេក​ទៅ​ក៏​នឹក​ស្តាយក្រោយ គឺ​ស្តាយទ្រព្យ​ដែល​អស់​ទៅ​នោះ ហើយ​នូវ​វិប្បដិសារី​ដោយ​ប្រការ​ផ្សេង​ៗ ។

ការ​ធ្វើ​ទាន​ដោយ​ចិត្ត​ជាប់ជំពាក់​បែប​នេះ​នាំ​ឱ្យ​សៅហ្មង​ដល់​ផល​នៃ​ទាន មិនសូវ​បាន​ទទួល​បុណ្យ​កុសល​ច្រើ​ន​ប៉ុន្មាន​ទេ ទោះជា​ទាន​នោះ​ចំណាយ​ក្នុង​កម្រិត​ណា​ក៏​ដោយ ព្រោះ​នាំ​ឱ្យទាន​សៅហ្មង ជា​ទាន​មិន​បរិសុទ្ធ គឺ​លះ​មិន​ដាច់​ស្រឡះ ។

ចំណែក​បុគ្គល​ណា​ធ្វើ​ទាន​រួច​ហើយ ត្រេកអរ​ចំពោះ​ទាន​ដែល​ខ្លួន​បាន​បរិច្ចាគ​ទៅ​នោះ ទាន​របស់​បុគ្គល​នោះ​នឹង​រឹងរឹតតែ​ចម្រើន​ប្រសើរ​ឡើង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ