ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​ន្លឹះ​សំខាន់​ៗ​ក្នុង​ការ​ជ្រើសរើស​អ្នក​បន្ត​គ្រប់គ្រង​អាជីវកម្ម​គ្រួសារ

4 ឆ្នាំ មុន

អាជីវកម្ម​លក្ខណៈ​គ្រួសារ​ជា​ច្រើន​មាន​វប្បធម៌​បង្កើត​ការ​ប្រកួតប្រជែង​សម្រាប់​តំណែង​សំខាន់​ៗ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​មាន​តែ​បង្កើត​ជម្លោះ និង​ភាព​ទាន​តឹង​រវាង​អ្នក​ដែល​ចូលរួម​ប៉ុណ្ណោះ ។ ហើយ​លោក Jacob M. Engel ដែល​ជា​អ្នកនិពន្ធ និង​នាយក​ប្រតិបត្តិ​របស់…

អាជីវកម្ម​លក្ខណៈ​គ្រួសារ​ជា​ច្រើន​មាន​វប្បធម៌​បង្កើត​ការ​ប្រកួតប្រជែង​សម្រាប់​តំណែង​សំខាន់​ៗ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​មាន​តែ​បង្កើត​ជម្លោះ និង​ភាព​ទាន​តឹង​រវាង​អ្នក​ដែល​ចូលរួម​ប៉ុណ្ណោះ ។ ហើយ​លោក Jacob M. Engel ដែល​ជា​អ្នកនិពន្ធ និង​នាយក​ប្រតិបត្តិ​របស់ The Prosperous Leader បាន​ឲ្យ​ដឹង​ថា ជម្លោះ និង​ភាព​តានតឹង​នេះ​ប៉ះពាល់​ដល់​ភាព​រួបរួម ។

ដោយហេតុ​ដូចនេះ​លោក​បាន​ផ្តល់​ដំបូន្មាន​ថា អ្នក​មិន​គួរ​បង្កើត​ការ​ប្រកួតប្រជែង​ទាំងនេះ​ទេ ។ ផ្ទុយ​មក​វិញ អ្នក​អាច​អនុវត្ត​តាម​ជំហាន​ខាងក្រោម​នេះ ដើម្បី​ជ្រើសរើស​បេក្ខជន​សម្រាប់​បន្ត​តំណែង ៖

១. មាន​សមាជិក​ឯករាជ្យ​ចូលរួម​ក្នុង​ការ​ជ្រើសរើស ៖ អ្នក​គួរតែ​អនុញ្ញាត​ឲ្យ​បុគ្គលិក ឬ​ប្រធាន​ដែល​មិនមែន​ជា​សមាជិកគ្រួសារ តែ​មាន​ជំនាញ​ក្នុង​ការ​ជៀសវាង​ជម្លោះ ចូលរួម​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ដែល​មាន​សក្តានុពល ។ មនុស្ស​ទាំងនេះ​ជួយ​ឲ្យ​មនុស្ស​គ្រប់​រូប​យល់​ពី​តួនាទី និង​គោលដៅ​រៀង​ៗ​ខ្លួន និង​ជួយ​ឲ្យ​បុគ្គលិក​ស្វែងរក​កន្លែង​ដែល​ស័​ក្កិ​សម​ជាងគេ​សម្រាប់​ពួក​គេ​ក្នុង​ក្រុមហ៊ុន ។

២. ឲ្យ​បេក្ខជន​ធ្វើការ​ក្រោម​បុគ្គលិក​ដែល​មិនមែន​ជា​សមាជិកគ្រួសារ ៖ ពេល​ដែល​បេក្ខជន​ធ្វើការ​ក្រោម​បុ​គ្ឯ​លិ​ក​ដែល​មិនមែន​ជា​សមាជិកគ្រួសារ​ពួក​គេ​នឹង​ទទួល​បានការ​ណែនាំ និង​តាមដាន​ដោយ​មិន​មាន​សម្ពាធ​ពី​សមាជិក​ដទៃ​ដូច​ជា ឪពុក ពូ ឬ​បងប្អូន​ដទៃ​ជាដើម ។

៣. ដុះខាត់​ជំនាញ​ភាព​ជា​អ្នកដឹកនាំ ៖ មនុស្ស​ខ្លះ​មាន​ភាព​ជា​អ្នកដឹកនាំ​ទាំង​ពី​កំណើត តែ​មនុស្ស​ខ្លះ​ទៀត​ក្លាយជា​អ្នកដឹកនាំ ព្រោះតែ​ការ​រៀនសូត្រ ឬ​បទ​ពិសោធន៍​នានា ។ អាជីវកម្ម​លក្ខ​ខណៈ​គ្រួសារ​គួរតែ​ជំរុញ​ដល់​បេក្ខជន​ឲ្យ​រៀនសូត្រ​បន្ថែម ចូលរួម​សិក្ខាសាលា ឬ​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​ភាព​ជា​អ្នកដឹកនាំ ។

៤. បង្ហាញ​ពី​វិធី​ជ្រើសរើស​អ្នកដឹកនាំ ៖ ប្រសិនបើ​សមាជិកគ្រួសារ​មាន​កំហុសឆ្គង​ធ្ងន់ធ្ងរ តើ​អាជីវកម្ម​គួរតែ​ធ្វើ​ដូច​ម្តេច ? ចុះបើ​ក្នុង​ករណី​សមាជិកគ្រួសារ​កំពុង​កាន់កាប់​តំណែង​ដែល​មិន​ស័​ក្កិ​សម​នឹង​ខ្លួន​វិញ ? ប្រសិនបើ​អាជីវកម្ម​មិន​មាន​ស្តង់ដារ​ដូច​គ្នា​សម្រាប់​សមាជិកគ្រួសារ និង​បុគ្គលិក​ដែល​នៅ​ក្រៅ​គ្រួសារ​ទេ​នោះ​វា​នឹង​បង្ក​ឲ្យ​មានការ​មិន​ពេញចិត្ត​ក្នុង​អាជីវកម្ម ។

៥. អនុញ្ញាត​ឲ្យ​បេក្ខជន​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​ខ្លួន ៖ អ្នក​គួរតែ​ផ្តល់​ឱកាស​ឲ្យ​សមាជិកគ្រួសារ និង​បុគ្គលិក​ក្រៅ​គ្រួសារ​ទាំងអស់​ក្នុង​ការ​បង្កើត​គម្រោង​ផ្សេង​ៗ​ដែល​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​ខ្លួន ខណៈ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​រៀនសូត្រ​បន្ថែម​ពី​ផ្នែក​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ