ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងរៀបចំចេកដាក់ក្នុងទូក្លាស្សេសុខៗ​ ម្ចាស់ផ្ទះស្រែក​ផ្អើលអ្នកជិត​ខាងជួយពន្លត់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ទូ​ក្លា​ស្សេ​ចេកទុំ បណ្តាល​ឱ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ទូ​ក្លា​ស្សេ​ចេកទុំ​នោះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់អគ្គីភ័យ និង​អ្នកខ្លះ​ទាញ​ទុយោ​ទឹក​មក​ជួយ​បាញ់​ពន្លត់​ទាន់​ពេល ទើប​មិន​បង្ក​អោយ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​នោះ​ទេ​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ទូ​ក្លា​ស្សេ​ចេកទុំ បណ្តាល​ឱ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ទូ​ក្លា​ស្សេ​ចេកទុំ​នោះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់អគ្គីភ័យ និង​អ្នកខ្លះ​ទាញ​ទុយោ​ទឹក​មក​ជួយ​បាញ់​ពន្លត់​ទាន់​ពេល ទើប​មិន​បង្ក​អោយ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​នោះ​ទេ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅផ្ទះ​ស្តុក​ចេក​មួយ​កន្លែង​លេខ​៧២​អា ផ្លូវ​លេខ​៦៥៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​វិច​ខ្ចប់​ចេកអំបូង​ដាក់​ក្នុង​កេស​ក្រដាស​ជា​ច្រើន​កេស​រួច​ដាក់​ចូល​ក្នុង​ទូ​ក្លា​ស្សេ​ខាងលើ​នោះ ដើម្បី​ទុក​បោះ​អោយ​ម៉ូយ​តាម​ទីផ្សារ។​

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ឱ្យ​ដឹង​ថា ខណៈនោះ​ស្រាប់តែ​មាន​អណ្តាតភ្លើង​និង​ផ្សែង​ខ្មៅ​ហុយ​ចេញពី​ទូ​ក្លា​ស្សេ​នោះ លុះ​ពេល​ម្ចាស់ផ្ទះ​ឃើញ​បែប​នេះ​ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់ និង​អ្នកខ្លះ​ទៀត​យក​ទាញ​ទុយោ​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ប្រហែល​១៥​នាទី ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ​។

តាម​នគរបាល​បានអោយ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រើ​បំពង់​ពន្លត់អគ្គីភ័យ​អស់​ចំនួន​៥​បំពង់​ហើយ​ភ្លើង​បាន​រលត់ ។ ទោះបីជា​យ៉ាងណា ទូ​ក្លា​ស្សេ​រួម​ជាមួយ​ចេកទុំ​និង​ខ្ចី​ត្រូវ​បាន​រង​ការ​ខូចខាត តែ​មិន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ