ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​មេគង្គ​នឹង​មក​ដល់​កម្ពុជា​នៅ​ប៉ុន្មាន​​ថ្ងៃ​ខាង​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទឹក​ជំ​នន់ទន្លេមេគង្គ​ត្រូវ​គេ​រំពឹង​ថា ​នឹង​មក​ដល់​កម្ពុជា​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខខណៈ​ដែល​ជំនន់​នេះ បាន​ចូល​ដល់​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ​រួច​ហើយ​ ។ សូមរំលឹកថា៖ ជម្លៀស​ពលរដ្ឋ​​រក​ទីទួល​សុវត្ថិភាពហើយ​ខណៈ​ទឹកទន្លេ​​ហក់​ឡើង​​ជិត១២ម៉ែត្រ ប្រភព​ព័ត៌មាន​ពី​គណៈ​ក​ម្មា​ការ​ទន្លេមេគង្គ​បានឱ្យដឹង​ថា…

រាជធានីភ្នំពេញ ៖ ទឹក​ជំ​នន់ទន្លេមេគង្គ​ត្រូវ​គេ​រំពឹង​ថា ​នឹង​មក​ដល់​កម្ពុជា​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ
ខណៈ​ដែល​ជំនន់​នេះ បាន​ចូល​ដល់​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ​រួច​ហើយ​ ។ សូមរំលឹកថា៖ ជម្លៀស​ពលរដ្ឋ​​រក​ទីទួល​សុវត្ថិភាពហើយ​ខណៈ​ទឹកទន្លេ​​ហក់​ឡើង​​ជិត១២ម៉ែត្រ

ប្រភព​ព័ត៌មាន​ពី​គណៈ​ក​ម្មា​ការ​ទន្លេមេគង្គ​បានឱ្យដឹង​ថា ខេត្តស្ទឹងត្រែង​នឹង​ប្រឈម​នឹង​ទឹក​ជំ​នន់​​មុនគេ
ខណៈ​ដែល​ខេត្តក្រចេះ ​និង​ខេត្តកំពង់ចាម​ កម្ពស់​ទឹកនឹង​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ​។

ខេត្ត​ខុ​ង​ចៀ ម​ប្រទេស​ថៃ ​និង​ខេត្ត​ប៉ា​សេ ប្រទេស​ឡាវ បាន​ឡើង​ដល់​កម្រិត​ទឹកជំនន់​កាលពី​ថ្ងៃ​ទី​៤ ខែ កញ្ញា ដោយ​កម្ពស់ទឹកទន្លេ​មេគង្គ​ឡើង ដល់​កម្ពស់​១៥,២៩ ម៉ែត្រ​នៅ​ប្រទេស​ថៃ ​និង​១៣,០៦​ម៉ែត្រ នៅ​ប្រទេសឡាវ​។

ចំណែក​ប្រទេស​វៀតណាម​វិញ​ ទោះបីជា​កម្ពស់​ទឹកបាន​កើនឡើង​ក្តី​ប៉ ុន្តែ​វា​នឹង​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អា​សន្ន​នៅឡើយ​ទេ​ ៕ (សម្រួលដោយ៖​ ស្រីណា)

អត្ថបទសរសេរ ដោយ