ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​បឹង​អូរ​ជីក បាន​ហក់​ឡើង​ហូរ​លើ​ស្ពាន (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទឹកភ្លៀង​បន្ថយ​ការ​ធ្លាក់​ពិតមែន ប៉ុន្តែ​គេ​បាន​សង្កេត​ឃើញ​ទឹក​បឹង​អូរ​ជីក ហៅ​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​ដល់​លើ​ស្ពាន តែ​មិន​មានការ​ព្រួយបារម្ភ​ដល់​អ្នក​ធ្វើ​ដំណើរ ឬ​បង្ក​ឲ្យ​ស្ទះចរាចរណ៍​នោះ​ទេ បើ​គិត​ត្រឹម​ពី​វេលា​ម៉ោង​២​រសៀល…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទឹកភ្លៀង​បន្ថយ​ការ​ធ្លាក់​ពិតមែន ប៉ុន្តែ​គេ​បាន​សង្កេត​ឃើញ​ទឹក​បឹង​អូរ​ជីក ហៅ​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​ដល់​លើ​ស្ពាន តែ​មិន​មានការ​ព្រួយបារម្ភ​ដល់​អ្នក​ធ្វើ​ដំណើរ ឬ​បង្ក​ឲ្យ​ស្ទះចរាចរណ៍​នោះ​ទេ បើ​គិត​ត្រឹម​ពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បើ​តាម​លោក ញើ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៥ កញ្ញា​នេះ​ថា ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ តាម​តំបន់​ជួរ​ភ្នំ​ដងរ៉ែក គឺ​ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​យ៉ាង​គំហុក​ពីលើ​កំពូលភ្នំ ហើយ​ទឹកជំនន់​វា​ក៏​ឡើង​យ៉ាង​គំហុក​ផង​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ មិន​ទាន់​ឈាន​ចូល​ដល់​ការ​ប្រកាស​អាសន្ន​នៅឡើយ​ទេ ហើយ​ទឹកភ្លៀង​ក៏​បន្ថយ​ការ​ធ្លាក់​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ