ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​អស់​ហើយ! រថភ្លើង​បុក​​រថយន្ត​​កាំមី​ញ៉ុ​ង រ​បួស​​យ៉ាង​តិច​៣០​នាក់

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ក្រុមហ៊ុន​ផ្លូវដែក​ជប៉ុន បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ឱ្យ​ដឹង​​ថា ការ​​បុក​គ្នា​រវាង​រថភ្លើង​ជា​មួយ​នឹង​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង ​នៅ​យូ​កូ​ហា​ម៉ា​ ជាយក្រុង​តូ​ក្យូ…

ប្រទេស​ជប៉ុន ៖ ក្រុមហ៊ុន​ផ្លូវដែក​ជប៉ុន បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ឱ្យ​ដឹង​​ថា ការ​​បុក​គ្នា​រវាង​រថភ្លើង​ជា​មួយ​នឹង​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង ​នៅ​យូ​កូ​ហា​ម៉ា​ ជាយក្រុង​តូ​ក្យូ បណ្ដាល​​ឲ្យ​មនុស្ស​យ៉ាងតិច​៣០​នាក់​រង​របួស​។

លោកតា​គូ ​រ៉ូ​សេ​គី​ន ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ផ្លូវដែក​ បាន​និយាយ​ថា រថភ្លើង​បាន​បុក​រថយន្ត​កាំ​មី​ញ៉ុ​ង ​ហើយ​យើង​ទទួល​ព័ត៌មាន​ដែល​ថា​ មនុស្ស​ច្រើន​នាក់​រង​របួស​។ ចំណែក​អ្នកនាំពាក្យ​ម្នាក់​នៃ​​ក្រុម​ជួយ​សង្គ្រោះ​ក្រុង​យូ​កូ​ហា​ម៉ា បាន​​គូសបញ្ជាក់​ថា សម្រាប់​ពេល​នេះ​យើង​មាន​មនុស្ស​ត្រូវ​របួស​៣០​នាក់ហើយ ​ប៉ុន្តែ​យើង​ពុំ​អាច​ផ្ដល់​ភាព​លម្អិត​ជាង​នេះ​ឡើយ​។

ការ​បុក​គ្នា​ខាងលើ​នេះ​បាន​​កើតឡើង​​តាម​ផ្លូវដែក​ដែល​ភ្ជាប់​​ពី​ក្រុង​តូ​ក្យូ ​ទៅ​ជាយក្រុង ត្រង់​កន្លែង​មួយ​ចន្លោះ​​ពី​ស្ថានីយ​កា​ណា​ហ្គា​វ៉ា​ស៊ីន​ម៉ា​ជី ​និង​ស្ថានីយ​ណា​កា​គី​ដូ ស្ថិត​ក្នុង​តំបន់​ក្រុង​យូ​កូ​ហា​ម៉ា។ ពួក​អ្នក​ជួយ​សង្គ្រោះ​ និង​ប៉ូលិស​បាន​លើក​ទៅ​កាន់​កន្លែង​មាន​គ្រោះថ្នាក់ ហើយ​ក្រោយ​ការ​បុក​គ្នា​រថភ្លើង​បាន​ធ្លាក់​ចេញពី​​ផ្លូវដែកផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ