ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​សាធារណការ​នឹង​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២១​បន្ថែម ថ្លឹង​រថយន្ត​បើក​ពី​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​គ្រោង​ដាក់​ជញ្ជីង​សម្រាប់​ថ្លឹង​រថយន្ត​ដែល​បើក​មក​ពី​ប្រទេស​វៀតណាម​បន្ថែម នៅ​តាម​ផ្លូវជាតិ​លេខ​២១ ដើម្បី​ថ្លឹង​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ពី​ប្រទេស​វៀតណាម ។ លោក​ស៊ុន​ចាន់ ថុ​ល…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​គ្រោង​ដាក់​ជញ្ជីង​សម្រាប់​ថ្លឹង​រថយន្ត​ដែល​បើក​មក​ពី​ប្រទេស​វៀតណាម​បន្ថែម នៅ​តាម​ផ្លូវជាតិ​លេខ​២១ ដើម្បី​ថ្លឹង​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ពី​ប្រទេស​វៀតណាម ។

លោក​ស៊ុន​ចាន់ ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ប្រចាំខែ​កក្កដា កាលពី​រសៀល ថ្ងៃ​ទី​៤ កញ្ញា នៅ​ទីស្តីការក្រសួង​បាន​ថា នៅ​ផ្លូវជាតិ​លេខ​២១ មាន​ម៉ាស៊ីន​ថ្លឹង​រយ​ថ​ន្ត តែ​មួយ​ប៉ុណ្ណោះ​បើ​យើង​ចុះ​ពី​ភ្នំពេញ​នៅ​កន្លែង​ថ្លឹង​រថយន្ត​នៅ​ខាងស្តាំ​ដៃ ។ លោក​បន្ត​ថា បើ​រថយន្ត​មក​ពី​ប្រទេស​វៀតណាម​វិញ មិន​ទាន់​មាន​ម៉ាស៊ីន​សម្រាប់​ថ្លឹង​នោះ​ទេ អី​ញ្ចឹ​ង​ត្រូវ​ឆ្លងកាត់​ផ្លូវ​ម្ខាង ដើម្បី​ថ្លឹង​ដែល​ជា​មានការ​ពិបាក​ព្រោះ​ផ្លូវជាតិ​លេខ​២១ មាន​ទំហំ​តូច ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖«​យើង​មានការ​លំបាក​ដោយសារ​ផ្លូវ​តូច​ផង​ខ្ញុំ​ក៏​បាន​ស្នើ​សុំ​ក្រុមហ៊ុន មួយ ដើម្បី​ដាក់​ថ្លឹង​តែ​ម្តង ។ អី​ញ្ចឹ​ង​ពេល​បើកឡាន​កាត់​ដឹង​គីឡូ​តែ​ម្តង ។ ក្រុមហ៊ុន​ឯកភាព​ដាក់​ទាំង​កាមេរ៉ា និង​ជញ្ជីង​អី​ញ្ចឹ​ង​យើង​ដាក់​សាង​នៅ​ផ្លូវជាតិ​លេខ​២១​សិន​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​ឆមាស​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា រាល់​ការ​ធ្វើ​ផ្លូវត្រូវ​បង្កប់​កាមេរ៉ា​នៅ​លើ​ផ្លូវ​ទាំងអស់ ។ លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ផ្លុ​វ​មាន​កាមេរ៉ា និង​កញ្ចក់​មាន​ផ្លូវជាតិ​លេខ​៣ ផ្លូវ​លេខ​៤១ ផ្លូវ​៣៣ ។
លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ផ្លូវជាតិ​លេខ​១ មិន​ទាន់​មានការ​ដាក់​កាមេរ៉ា ហើយ​ផ្លូវជាតិ​លេខ​៥ ដែល​ជា​ផ្លូវ​សំខាន់​ក៏​មិន​ទាន់​មាន​ដែរ ប៉ុន្តែ​ក្រសួង​នឹង​ស្នើ​សុំ​ដាក់​កាមេរ៉ា​នៅ​លើ​កំណាត់​ផ្លូវជាតិ​នេះ​ដែរ ដោយ​ស្នើ​សុំ​ជំនួយ​ពី​ភាគ​ជប៉ុន ។

ដោយ​ផ្លូវជាតិ​លេខ​២១ ត្រូវ​សាងសង់​រួច​ហើយ ប៉ុន្តែ​សាងសង់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ផ្លូវ​នេះ​បាន​រង​ការ​ខូចខាត​នៅ​តំបន់​មួយ​ចំនួន ។ ក្រុម​វិស្វករ​ផ្លូវថ្នល់​បាន​កំពុង​ជួសជុល​នៅ​ចំណុច​ខាង​ខូច​ផង​ដែរ ។ ប៉ុន្តែ​បើ​តាម​ការ​សង្កេត​ផ្លូវ​លេខ​២១​នេះ មិន​ធ្វើ​តាម​ស្តង់​នោះ​ទេ ព្រោះថា ផ្លូវ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​មាន​ចំណុច​មួយ​ខូច ។ ផ្លូវជាតិ​លេខ​២១ ត្រូវ​បាន​គេ​មើល​ថា​ជា​ផ្លូវ​សកម្មភាព​ព្រោះថា ផ្លូវ​នេះ​មាន​រយ​ថ​ន្ត​ធំ​ៗ​បាន​ដឹក​សម្ភារ​មក​ពី​ប្រទេស​វៀតណាម ដែល​រថយន្ត​ខ្លះ​បាន​ដឹក​លើស​ទម្ងន់​នៃ​ការ​កំណត់ ។ ភាគច្រើន​រថយន្ត​ដឹក​ពី​ប្រទេស​វៀតណាម​មក ព្រោះថា ផ្លូវ​មួយ​ចំហៀង​គេ​ឃើញ​មាន​សភាព​ខូ​ត​ជា​ច្រើន​កន្លែង ពោល​ផ្លូវ​ដែល​រថយន្ត​បើក​ពី​ខាង​ប្រទេស​វៀតណាម​មក​កាន់​ភ្នំពេញ​តែ​ម្តង ។

សូម​ជម្រាប​ថា នៅ​ក្នុង​ខែកក្កដា​កន្លង​មកនេះ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣៣៦​លើក បណ្តាល​ឱ្យ​ស្លាប់​ចំនួន​១៤១​នាក់ និង​របួស​ចំនួន ៥៩៨​នាក់ (​របួសធ្ងន់ ៣៤៥​នាក់​)​។ កន្លែង​មាន​អ្នក​ស្លាប់​ច្រើន​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២៩​នាក់ ខេត្ត​ព្រះ​សីហ​នុ​ចំនួន​១៥​នាក់ និង​ខេត្តកំពង់ស្ពឺ​ចំនួន​១៣​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ