ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ឲ្យ​កម្មករ​ឈប់​៤​ថ្ងៃ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ និង​ឲ្យ​ម្ចាស់​សហគ្រាស​បើក​ប្រាក់ខែ​យ៉ាងតិច​៥០%​ជូន​កម្មករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ឈប់​សម្រាក​៤​ថ្ងៃ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០៥ កញ្ញា​ថា ក្រសួង​ការងារ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ឈប់​សម្រាក​៤​ថ្ងៃ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០៥ កញ្ញា​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

សូម​ជម្រាប​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តី​ពី​ការងារ​បាន​ជ្រាប​ថា យោង​តាម​ច្បាប់​ស្តី​ពី​ការងារ និង​ប្រកាស​របស់​ក្រសួង​លេខ​៤៧៨ ក​.​ប​/​ប្រ​.​ក​.​អ​.​ឆ​.​ក ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៩ និង​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន កម្មករ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ សូម​ម្ចាស់ ឬ​នាយក​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់​អនុវត្ត​ដូច​តទៅ ៖ ១- អនុញ្ញាត​ឲ្យ​កម្មករ និយោជិត ទាំងអស់​របស់​ខ្លួន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្នុង​កំឡុង​ពេល​៤​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧-២៨-២៩ និង​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ជំនួស​ឱ្យ​ថ្ងៃ​ទី​២៩ ដែល​ត្រូវ​ចំ​ថ្ងៃអាទិត្យ ។

២.​ខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ និយោជិត លើក​ទី​២ ឱ្យ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។ បើ​ពុំ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់​ពេល​ទេ សូម​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទទួល​ប្រាក់​បុរេប្រទាន​យ៉ាងតិច​៥០% មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​សេចក្តី​សង្ឃឹម​យ៉ាង​ជឿជាក់​ថា លោក លោកស្រី ដែល​ជា​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ប្រាកដជា​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ​បាន​ល្អ​ត្រឹម​ត្រូវជា​ពុំខាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ