ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ជុំវិញ​ការ​ដោះ​លែង​គ្រឿងចក្រ បំផ្លាញ​ព្រៃ​លិច​ទឹក​ស្ងាត់​ៗ…

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ​បាន​ប្រតិកម្ម​ទៅ​នឹង​អាជ្ញាធរ​ស្រុក​ទឹក ផុស ឃុបឃិត​ជាមួយ​នាយ ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស លួច​ដោះ​លែង​គ្រឿងចក្រ​៣​គ្រឿង…

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ​បាន​ប្រតិកម្ម​ទៅ​នឹង​អាជ្ញាធរ​ស្រុក​ទឹក ផុស ឃុបឃិត​ជាមួយ​នាយ ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស លួច​ដោះ​លែង​គ្រឿងចក្រ​៣​គ្រឿង ដែល​សមត្ថ កិច្ច​ចម្រុះ​ចាប់​ឃាត់​កាលពី​ចុងខែ​កក្កដា​កន្លង​មក ខណៈ​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​គម្រប​ព្រៃ ឈើ​របស់រដ្ឋ​ឆ្នាំ​២០០២ ចំណុច​ភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង ស្គារ​ស្រុក​ទឹកផុស ។ ក្រោយ​ពី​មាន​ប្រតិកម្ម​នេះ​
ដែរ សា​ម៉ី​មន្ទីរ​ក៏បាន​ដាក់​ពាក្យ​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ដើម្បី​ចាប់​គ្រឿងចក្រ​នោះ​ត្រឡប់​មក​វិញ ។

ជុំវិញ​ភាព​មិន​ប្រក​តី​របស់​អាជ្ញាធរ​ស្រុក និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​នេះ​ដែរ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​៣ កញ្ញា បាន​បញ្ជាក់​ប្រាប់​«​កោះសន្តិភាព​»​ថា ពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​គ្រឿងចក្រ​ខាងលើ គឺ​ជំនាញ​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​ព្រះរាជ​អាជ្ញា ស្តី​ពី​ការ​ឃាត់​គ្រឿងចក្រ​ខាងលើ​ជាមួយ​គ្នា​នេះ​ជំនាញ​ក៏​បាន​ជូនដំណឹង​ដល់​ម្ចាស់​គ្រឿងចក្រ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

ប៉ុន្តែ​ខាង​ម្ចាស់​គ្រឿងចក្រ មិន​ទាន់​បាន​ចូល​ខ្លូ​ន​មក​ដោះស្រាយ​ផង ស្រាប់​តែ​ខាង​អាជ្ញាធរ​ស្រុក និង​ផ្នែក​រដ្ឋ បាល​ព្រៃឈើ ដោះ​លែង​គ្រឿងចក្រ​នោះ​ទៅ​វិញ ដោយ​មិន​បាន​ឆ្លង​ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​ជំនាញ និង​តំណាង​អយ្យការ​នៅឡើយ ។ បញ្ហា​នេះ​លោក​បាន​ធ្វើ​របាយការណ៍ ជូន​លោក​ព្រះរាជអាជ្ញា​រួច​ហើយ ដើម្បី​ចាប់​គ្រឿងចក្រ​នោះ​មក​វិញ ព្រោះ​យើង​បាន​ធ្វើ​កំណត់ហេតុ ស្គាល់​ម្ចាស់​គ្រឿងចក្រ​អស់ហើយ​កាល​ចាប់​បាន​ពី​ដំបូង ។

ជុំវិញ​ការ​ដោះ​លែង​គ្រឿងចក្រ​ទាំង​៣​គ្រឿង​នេះ​ដែរ លោក សាំង សុ​ឃឿ​ន អភិបាលរង​ស្រុក​ទឹកផុស​បាន​បញ្ជាក់​ថា​៖ រឿង​នេះ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ស្រុក​បានឱ្យ​ម្ចាស់​គ្រឿងចក្រ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ឈូស​ឆាយ​នេះ​ទៀត ដោយ​យោង​តាម​របាយការណ៍​មន្ទីរ​ដែនដី​ថា​ដី​ខាងលើ​នេះ​ជា​ដី​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​មិន​ពាក់ព័ន្ធ​នឹង​ដី​គម្រប​ព្រៃ​ឆ្នាំ​២០០២ របស់​រដ្ឋ​នោះ​ទេ ។

ដោយឡែក​លោក លី សុភា ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា តំបន់​ដី​ដែល​គេ​ឈូស​ឆាយ​នោះ គឺជា​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​នៅ​ចន្លោះ​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៤ ជាន់​លើ​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ឆ្នាំ​២០០២ ដូច្នេះ​មិន​ត្រូវ​ដោះ​លែង​គ្រឿងចក្រ​ទាំង​៣​គ្រឿង​ដែល​ឈូស​ឆាយដី​ព្រៃ​អត់​សុំ​ច្បាប់ ដោយ​សំអាង​ដី​មាន​ប័ណ្ណកម្មសិទ្ធិ ត្រឹមតែ​ធ្វើ​កិច្ចសន្យា​នោះ​ឡើយ ។ ត្រូវធ្វើ​ទៅ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ។

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៩ ក្រុម​សមត្ថកិច្ច​ចម្រុះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាលខេត្ត បាន​ចុះ​បង្ក្រាប និង​ចាប់​ឃាត់​គ្រឿងចក្រ​២​គ្រឿង និង​រថយន្ត​១​គ្រឿង រួម​ទាំង​ជនសង្ស័យ​ម្នាក់ ខណៈ​កំពុង​ឈូស​ឆាយដី​គម្រប​ព្រៃរបស់​រដ្ឋ​ឆ្នាំ​២០០២ អស់​រាប់​សិប​ហិ​កតា នៅ​ចំណុច​ខាងលិច​ភ្នំ​ដី ស្ថិត​ក្នុងភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។

ប៉ុន្តែ​ពេល​សមត្ថកិច្ច​បញ្ជូន​វត្ថុ​តាង និង​ជនសង្ស័យ​ដល់​ពាក់កណ្ដាល​ផ្លូវ បែរជា​ឱ្យ​ជនសង្ស័យ ឈ្មោះ សុខ តូ រត់គេច​ខ្លួន​បាត់ គ្រា​ដែល​ជន​នេះ​បាន​ឆ្លើយ​ថា​រថយន្ត​និង​គ្រឿងចក្រ​ខាងលើ​ជា​របស់​លោក ច្រឹ​ក ជ្រឹង នៅ​ក្រុង​កំពង់ឆ្នាំង ដែល​សង្ស័យ​ថា មិនមែន​រដ្ឋអំណាច​មានចិត្ត​ល្អ​ដោះ​លែង​ទទេ​ទេ​…​អាច​មាន​ផល​ប្រយោជន៍​ធំ​ណាមួយ​ទេ​ដឹង ?

អត្ថបទសរសេរ ដោយ