ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លៀស​ពលរដ្ឋ​​រក​ទីទួល​សុវត្ថិភាពហើយ​ខណៈ​ទឹកទន្លេ​​ហក់​ឡើង​​ជិត១២ម៉ែត្រ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ហក់​ឡើង​ខ្ពស់​លើស​ហួស​ពី​កម្រិត​ដែល​ត្រូវ​ប្រកាស​​​អាសន្ន​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ កញ្ញា​ នេះ ​​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​បានជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ ខណៈទឹក​ទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើង​ដល់​កម្ពស់១១,៥៩​ម៉ែត្រ ធ្វើ​ឱ្យលំនៅឋា​ន…

ខេត្តស្ទឹងត្រែង​ ៖ ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ហក់​ឡើង​ខ្ពស់​លើស​ហួស​ពី​កម្រិត​ដែល​ត្រូវ​ប្រកាស​​​អាសន្ន​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ កញ្ញា​ នេះ ​​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​បានជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ ខណៈទឹក​ទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើង​ដល់​កម្ពស់១១,៥៩​ម៉ែត្រ ធ្វើ​ឱ្យលំនៅឋា​ន និងផលដំណាំ​​ពលរដ្ឋ​មួយ​ចំនួន​បាន​រង​ការ​ជន់​លិច បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​នៅ​ច្រើន​ថ្ងៃ​មកនេះ​ ។

រីឯ​អាជ្ញា​ធរ​ខេត្ត បាន​ត្រៀម​ប្រើប្រាស់​កម្លាំង​សរុប​មធ្យោបាយ​សរុប រួម​ទាំង​សម្ភារៈ​បរិក្ខារ និង​ស្បៀង អាហារ​​​ទៀត ក្នុង​ការ​ចុះ​អន្តរាគមន៍​ជួយ​ជម្លៀស​ប្រជា​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ទន្លេ ក្នុង​ខេត្តស្ទឹង ត្រែង​ ។

សូមបញ្ជាក់ដែរ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុ និយម​ខេត្តស្ទឹងត្រែង លោក ប៉ា​ង ប៉េង បាន​រាយការណ៍ អំពី​អាកាសធាតុ និង​កំពស់​ទឹកទន្លេ​ក្នុង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៥​កញ្ញា​ ថា ខេត្តស្ទឹងត្រែង មាន​សី​តុ​ណ្ណ​ភាព​ទាប ក្នុង​កម្រិត ២៤​ អង្សារ​សេ និង​បើ​ឡើង​ខ្ពស់​នៅ​ត្រឹម​កម្រិត២៩​អង្សារ​សេ ។ ដោយឡែក ទឹកទន្លេ​ទាំង​៣ក្នុង​ខេត្ត ស្ទឹងត្រែង គឺ​ទន្លេមេគង្គ ទឹក​មានកំ​ពស់ ១១,៥៩​ម៉ែត្រ នៅ​ល្ងាចម្សិលមិញ ទឹក​មានកំ​ពស់​ត្រឹមតែ​១១, ២៧​ម៉ែត្រ នៅ​ថ្ងៃនេះ​ទឹក​មានការ​ហក់​ឡើង​០,៣២​ម៉ែត្រ ខណៈ​ដែល​ទន្លេមេគង្គ ទឹក​មានកំ​ពស់​១០, ៧០​ម៉ែត្រ គឺជា​កំពស់​ដែល​ត្រូវ​ប្រកាស​អាសន្ន ។​

ទន្លេ​សេសានទឹក​មានកំ​ពស់​៩,៥៤​ម៉ែត្រ នៅ​ល្ងាច​ថ្ងៃ​ម្សិល ទឹក​មានកំ​ពស់​ត្រឹម​៩,១៧​ម៉ែត្រ នៅ​ថ្ងៃនេះ​ ទឹក បាន​ហក់​ឡើង ០,៣៧​ម៉ែត្រ ក្នុង​គ្រា​ដែល​ទន្លេសេសាន ទឹក​មានកំ​ពស់​១០.៥០​ម៉ែត្រ ជា​កំពស់​ដែល​ត្រូវ​ប្រកាស​អាសន្ន​ ។​ ទន្លេ​សេកុង​នៅ​ក្នុង​ពេល​នេះ ទឹក​មានកំ​ពស់ ១១,៧៨​ម៉ែត្រ និង​នៅ​ល្ងាចម្សិលមិញ ទឹក​មានកំ​ពស់​ត្រឹម​១១,៣៨​ម៉ែត្រ ថ្ងៃនេះ​មានការ​ហក់​ឡើង ០,៤០​ម៉ែត្រ ខណៈ​ដែល​ទន្លេសេ​កុង ទឹក​មាន​កំពស់​១១.៥០​ម៉ែត្រ គឺជា​កំពស់​ដែល​ត្រូវ​ប្រកាស​ដាក់ឲ្យ​ប្រុង​ប្រយ័ត្ន​ ។

ដូច្នេះ ទឹកទន្លេ​ទាំង​៣ នៅ​ក្នុង​ខេត្តស្ទឹងត្រែង មាន​តែ​ទន្លេមេគង្គ​មួយ​ប៉ុណ្ណោះ ទឹកបាន​ហក់​ឡើង​លើស​ពី​កម្ពស់ ដែល​ត្រូវ​ប្រកាស​ដាក់​ឲ្យ​ប្រុងប្រយ័ត្ន ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។


អត្ថបទសរសេរ ដោយ