ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​​អតីត​ប្រធានាធិបតី​អ៊ីស្រាអែល ​លោក​ស៊ីម៉ុន ប៉េរេស ទទួលមរណ​ភាព

13 ឆ្នាំ មុន

ស្ត្រី​​អ្នក​នាំពាក្យ​​ប្រធានាធិបតី​ឱ្យ​ដឹង​ថា លោក​ស្រី​សូនីយ៉ា​ ប៉េរេស ភរិយា​​របស់លោក​ស៊ីម៉ុន​ប៉េរេស ​អតីតប្រធានាធិបតី​អ៊ីស្រាអែល​​​​បានទទួល​មរណភាព​ហើយ ក្នុងជន្មាយុ​​​៨៧​ឆ្នាំ នៅ​ភូមិ​គ្រឹះ​​របស់លោកស្រី​​​ក្នុង​ទីក្រុង​​តែលអាវីវ ។ ស្ត្រី​អ្នក​​នាំពាក្យ​​​រូបនេះ លោកស្រី Meital Jasloviz ឱ្យ​​ដឹង​ទៀត​ថា លោកស៊ីម៉ុន ប៉េរេស បានធ្វើដំណើរ​​ពីទីក្រុង​​ហ្សេរុយ​សាឡឹម ទៅកាន់ទីក្រុង​​​តែវ​អា​វីវភ្លាមៗ ក្រោយ​​ពីទទួល​បានព័ត៌​​មាន​ថា ភរិយា​របស់​លោកទទួល​​មរណ​ភាព ។

លោកស៊ីម៉ុន ប៉េរ៉េ ​​និង​លោកស្រី​​​សូនីយ៉ា​ ប៉េ​រេស ​បានរស់នៅ​​បែកគ្នា​​ចាប់តាំង​ពី​លោក​​ស៊ីម៉ុន ប៉េ​រេស ​​ត្រូវបានបោះ​ឆ្នោត​​ជ្រើសរើស​ជា​ប្រធា​នា​ធិប​តី​​​អ៊ីស្រាអែល​​តាំង​ពីឆ្នាំ​​​២០០៧​មក ។
លោក Rafi Valdan ត្រូវជា​កូន​ប្រសា​របស់​​លោក​ស៊ីម៉ុន ប៉េរេស ​ថ្លែង​ប្រាប់​វិទ្យុ​មួយ​ថា លោក​ស្រី​​សូនី​យ៉ា​ ប៉េរេស ​បាន​​ទទួលមរណ​ភាព​​កាលពី​ល្ងា​ចថ្ងៃទី​​២០ មករា ។ ​ពុំមាន​​ប្រភព​ណា​មួយ​បង្ហើប​​ឱ្យ​ដឹង​​ពីមូលហេតុ​​នៃ​​មរណ​ភាព​​របស់លោកស្រី​​សូនី​យ៉ា ប៉េរេស ទេ ៕