ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ញត្តិ​ទាំង​៤​ហាម​អ្នកបួស​មិន​ឱ្យ​ប្រព្រឹត្ត​ដាច់ខាត

4 ឆ្នាំ មុន

ទោស​៤​យ៉ាង​គឺ ១-​ការ​សេពមេថុនធម្ម​, ២-​អទិន្នាទាន​, ៣-​មនុស្ស​វិគ្គហៈ និង​៤-​ឧត្តរិមនុស្ស​ធម្ម ដែល​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ឃាត់​មិន​ឲ្យ​អ្នកបួស​ប្រព្រឹត្ត​ដាច់ខាត ព្រោះ​ជា​អំពើ​ប្រទូស្ដ​សាសនា និង​បៀតបៀន​ដល់​អ្នក​ដទៃ ។ នៅ​ក្នុង​អត្ថ​កថា…

ទោស​៤​យ៉ាង​គឺ ១-​ការ​សេពមេថុនធម្ម​, ២-​អទិន្នាទាន​, ៣-​មនុស្ស​វិគ្គហៈ និង​៤-​ឧត្តរិមនុស្ស​ធម្ម ដែល​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ឃាត់​មិន​ឲ្យ​អ្នកបួស​ប្រព្រឹត្ត​ដាច់ខាត ព្រោះ​ជា​អំពើ​ប្រទូស្ដ​សាសនា និង​បៀតបៀន​ដល់​អ្នក​ដទៃ ។

នៅ​ក្នុង​អត្ថ​កថា លោក​បានរ​ង្គា​យ​សេចក្តី​ថា បុគ្គល​ជំពូក​ខ្លះ អាស្រ័យ​មេថុនធម្ម​ជា​ហេតុ ក៏​ប្រទូស្ដ​និង​បៀតបៀន​គ្នា ដរាប​ចាក់​កាប់សម្លាប់​គ្នា​ក៏​មាន ។

បុគ្គល​ជំពូក​ខ្លះ​ចង់បាន​ទ្រព្យ​របស់​គេ ក៏​ប្រទូស្ដ​និង​បៀតបៀន​ម្ចាស់ទ្រព្យ​គេ​ក៏​មាន ។

ខ្លះ​ទៀត​ឃើញ​គេ​គោរព​រាប់អាន​ដោយ​ចិត្ត​ស្មោះ​ក៏​និយាយ​បញ្ឆោត​គេ​ដោយ​ឧត្តរិមនុស្ស​ធម្ម​ក៏​មាន ។

អំពើ​អម្បាល​នេះ​ជាដើម ហៅ​ថា​ប្រទូស្ដ ថា​បៀតបៀន​អ្នក​ដទៃ​, ជា​អករណីយកិច្ច​ដែល​ព្រះ​បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ហាមប្រាម​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​មិន​ឲ្យ​ធ្វើ​ជា​ដាច់ខាត ។

ហេតុ​នោះ​បុគ្គល​ដែល​ឋិត​នៅ​ក្នុង​ភេទ​ជា​បព្វជិត គួរតែ​វៀរចាក​ទោស​ដែល​ទ្រង់​បញ្ញត្តិ ខំ​ប្រតិបត្តិ​តាម​គុណធម៌​ដែល​ទ្រង់​អនុញ្ញាត​, បើ​មិន​វៀរចាក​ទោស​ដែល​ទ្រង់​បញ្ញត្តិ​ដូច​រៀបរាប់​មកនេះ​ទេ នឹង​ហៅ​ថា បព្វជិតមិន​បាន​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ