ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​១០​នាក់​ស​ម្រុ​ក​ចូល​ផ្ទះ​ម៉ាស្សា​មាន​​​ទាំង​ទឹក​អាស៊ីត​ ផ្អើល​សង្កាត់​អូ​ឡាំ​ពិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​បើករថយន្ត និង​ជិះ​ម៉ូតូ​៣​គ្រឿង​នាំ​គ្នា​សម្រុកចូល​ទៅ​កាប់ និងប្រើ​សឺរាំង​​បាញ់​ទឹក​អាស៊ីត​ដល់​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង បណ្ដាល​ឲ្យ​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​រង​របួស​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ម៉ោង​១០​យប់ ថ្ងៃ​ទី​៤ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​បើករថយន្ត និង​ជិះ​ម៉ូតូ​៣​គ្រឿង​នាំ​គ្នា​សម្រុកចូល​ទៅ​កាប់ និងប្រើ​សឺរាំង​​បាញ់​ទឹក​អាស៊ីត​ដល់​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង បណ្ដាល​ឲ្យ​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​រង​របួស​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ម៉ោង​១០​យប់ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទល់មុខ​ផ្ទះ​១២០ ផ្លូវ​៣០៤ ស្ថិត​ក្នុង​ភូមិ​៥ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​បុរស​ជនជាតិ​វៀតណាម​​ខាងលើ​មាន​វ័យ​ជាង​៣០​ឆ្នាំ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ល​កើតហេតុ​គេ​បានឃើញ​បុរស​ៗ​ជា​ជនសង្ស័យ​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង និង​រថយន្ត​ឡិច​ស៊ី​ស ស៊េរី​ទំនើប​មួយ​គ្រឿង ដោយ​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ គឺ​បាន​លើក​បក្សពួក​ប្រដាប់​ដោយ​ដាវ ញញួរ កាំបិត និង​ទឹក​អាស៊ីត​ផង​នោះ បាន​សំរុកចូល​ផ្ទះ​ម៉ាស្សា​ខាងលើ​ ​វាយ​ និងប្រើ​សឺរាំង​​បាញ់​ទឹក​អាស៊ីត បណ្តាល​ឱ្យ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​រង​របួស​ភ្នែក ហើយ​ត្រូវ​បាន​គ្នីគ្នា​របស់​ជន​រង​គ្រោះ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ដោយឡែក​ក្រុម​ជនសង្ស័យ​ខាងលើ​នៅ​ពេល​ធ្វើ​សកម្មភាព​នោះ ត្រូវ​បាន​សមត្ថកិច្ច​ល្បាត​ឃើញ ភ័យ​ក៏​បាន​នាំ​គ្នា​បើករថយន្ត និង​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​វត្ថុ​តាង​មួយ​ចំនួន​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

លុះ​បន្តិច​ក្រោយមក​ឃើញ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ចុះ​ទៅ​ដល់​កន្លែង​​​កើតហេតុ រួច​ហើយ​ក៏​សាកសួរ និង​ប្រមូល​វត្ថុ​តាង​មាន​ដូច​ជា ដាវ​សាំង​ម៉ូ​រ៉ៃ​១​ដើម ញញួរ​១ កូនកាំបិត​ចិត្តបន្លែ​ចំនួន​៤ និង​មាន​​កំប៉ុងនំ​ដាក់​ទឹក​អាស៊ីត​១ និងសឺរាំងសំរាប់​បាញ់​ទឹក​អាស៊ី​១​ផង ។ ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ គ្រាន់តែ​សង្ស័យ​ថា​ជា​ករណី​រឿង​គំនុំ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ