ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌដូនពេញ​សន្យា​លប់​បំបាត់​ចំណតរថយន្ត​គួ​ក​ជេជុំវិញ​សួន​កុមារ​វត្ត​ភ្នំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​សន្យា​ល់ប​បំបាត់​ចំណតរថយន្ត​គួ​ក​ជេ​អោយ​អស់​នៅ​ជុំវិញ​សួន​កុមារ​វត្ត​ភ្នំ មិន​អោយ​កើត​មាន​ទៀត​ឡើយ ដើម្បី​ធានា​បាន​សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​នៅ​តំបន់​ទេសចរណ៍​កណ្តាល​រាជធានី​ភ្នំពេញ​ដ៏​សំខាន់​មួយ​នេះ​។ លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា​នេះ​ថា…

រាជធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​សន្យា​ល់ប​បំបាត់​ចំណតរថយន្ត​គួ​ក​ជេ​អោយ​អស់​នៅ​ជុំវិញ​សួន​កុមារ​វត្ត​ភ្នំ មិន​អោយ​កើត​មាន​ទៀត​ឡើយ ដើម្បី​ធានា​បាន​សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​នៅ​តំបន់​ទេសចរណ៍​កណ្តាល​រាជធានី​ភ្នំពេញ​ដ៏​សំខាន់​មួយ​នេះ​។

លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា​នេះ​ថា ក្រុមការងារ​រៀបចំ​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​បាន​បោសសំអាត​ទីតាំង​ចត​លក់​រថយន្ត​ជុំវិញ​បរិវេណ​សួន​កុមារ​វត្ត​ភ្នំ​រួចរាល់​ហើយ និង​សន្យា​មិន​អោយ​តំបន់​នេះ​កើត​មាន​ករណី​នេះ​ដូច​មុន​ទៀត​ឡើយ ខណៈ អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ហាម​ដាច់ខាត​មិន​ឲ្យ​ទីតាំង​នេះ​មានការ​លក់ដូរ​រថយន្ត​ឡើយ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​យក​កូន​ៗ​មក​លេង​នៅ​សួន​កុមារ​នេះ​។

លោក​បន្ត​ថា កន្លង​មកនេះ​មាន​ក្រុម​ជនខិលខូច​មួយ​ចំនួន​បាន​បន្លំ​ចត​រថយន្ត​នៅ​លើ​ទីតាំង​សួន​កុមារ​នេះ ដោយ​អះ​អាង​ថា ជា​ក្រុមការងារ​របស់​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា និង​អគ្គិសនី​កម្ពុជា ប៉ុន្តែ​ភ្លាម​ៗ​នោះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា និង​អគ្គិសនី​កម្ពុជា បាន​បំភ្លឺ​ដោយ​អះ​អាង​ថា មន្ត្រី​របស់​ខ្លួន​មិន​ដែល​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​នៅ​អែប​និង​ទីតាំង​សួន​កុមារ​នេះ​ឡើយ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​សូម​ចាត់វិធានការតាម​ផ្លូវច្បាប់​។

សូម​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ប្រកាស​ហាមឃាត​មិន​ឲ្យ​មាន​ករណី​លក់ដូរ​រថយន្ត​គ្មាន​សណ្តាប់ធ្នាប់​នៅ​លើ​ផ្លូវ សាធារណៈ​ចាប់ពី​សួន​ទីលាន​ប្រជាធិបតេយ្យ​ចាស់​រហូត​ដល់​សួនច្បារ​ផ្សារ​រាត្រី និង​តំបន់​មួយ​ចំនួន​ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានអោយ​ស្វែងរក​ជន​ដែល​នៅ​ពីក្រោយ​ការ​បើកដៃ​ឲ្យ​ក្រុម​គួ​ក​ជេរ យក​រថយន្ត​មក​ចត​លក់​គ្មាន​សណ្តាប់ធ្នាប់​នៅ​តំបន់​សួន​កុមារ​វត្ត​ភ្នំ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ សណ្តាប់ធ្នាប់​សាធារណៈ​និង​ចរាចរណ៍​នៅ​តំបន់​នោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ