ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​នាំ​មក​ដុះក្អែល​ហើយ​…​ត្រូវ​​ដក​បញ្ឈរ​​ជើង​ជា​បណ្តោះអាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ​លោក​វ​រ​សេនីយ៍​ត្រី​ទោ​ ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ប្ញស្សី​កែវ​ ត្រូវ​បាន​លោក​ឧត្តម​​សេនីយ៍ឯក ស ថេ​ត ​អគ្គស្នងការ​រង​នគរបាល​ជាតិ…

រាជធានីភ្នំពេញ ៖​ ​លោក​វ​រ​សេនីយ៍​ត្រី​ទោ​ ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ប្ញស្សី​កែវ​ ត្រូវ​បាន​លោក​ឧត្តម​​សេនីយ៍ឯក ស ថេ​ត ​អគ្គស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​​​ហៅ​ទៅ​​សាកសួរ​ និងបាន​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន កាលពីរ​សៀ​ល​ថ្ងៃ​ទី​០៤​ កញ្ញា ​​បន្ទាប់​ពី​គំរាម​សម្លាប់​លោក​អនុ​សេនីយ៍ លី រ៉ូ​ហ្សា​ត ជា​នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ប្ញ​ស្សី​កែវ និង​បាន​បែកធ្លាយ​សារ​សម្លេង​សារ​គំរាម​បង្ហោះ​តាម​បណ្តាញ​សង្គម​ទៀតផង ។​ ការ​គំរាមកំហែង​នេះ​ត្រូវ​គេ​ដឹង​ថា ដោយសារ​តែ​ខឹង​មិន​ដោះ​លែង​បុរស​ម្នាក់​ដែលជាអ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​នោះ​ ។ គួររំលឹកថា៖ លោកស្នងការ​បាន​ហៅ​អធិការរង​ខណ្ឌឫស្សីកែវ​ទៅ​សាកសួរ ក្នុង​រឿង​គំរាម​សម្លាប់​នាយក​ផ្នែកចរាចរ

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​គំរាមកំហែង​នេះ កើតឡើងកាលពី​​យប់​ថ្ងៃ​ទី​០២ កញ្ញា កន្លងមក ដោយសារ​តែ​លោកវ​រ​សេនីយ៍ទោ ចាន់ ពៅ​ អធិការរង​ទទួល​បន្ទុក​សេនាធិការ ​ក៏​ទូរស័ព្ទ​ទៅ​អន្តរាគមន៍​សុំ​អោយ​ដោះ​លែង​បុរស​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ដោយ​មាន​ជាតិ​ស្រវឹង ហើយ​ត្រូវ​លោក​លី រ៉ូ​ហ្សា​ត់ នាយ​ផ្នែក​ចរាចរណ៍​និយាយ​ថា គាត់​គ្មាន​សិទ្ធ​ដោះ​លែង​ទេ ត្រឹមតែ​ជា​នាយ​ផ្នែក​ ។

​តាមសារ​សម្លេង​គំរាម​នោះបានអោយ​ដឹង​ថា «​ចុយ ឥឡូវ​អ្ហែង​ថ្លែ​ម​ធំ​ដល់​ប៉ុណ្ណឹង អ្ហែង​ធ្វើ​នឹង​ឈ្នះ​អញ​អត់ ឥឡូវ​គេ​ដោះ​លែង​បាត់ អ្ហែង កុំ​ស្មាន អ្ហែង​កូនចៅ​អញ​កុំ​ចង់​មក​ច្រឡោត​» ។ នៅ​ក្នុង​សារ​សម្លេងនោះ​ក៍បាន​អោយ​ដឹង​ទៀត​ថា « អ្ហែង​និយាយ​មិ​ញ​ពាក្យ​ឈ្លើយ​ណាស់ ម៉ា​ជី​វីត​នេះ​អ្ហែង​បាន​ត្រឹម​ប៉ុណ្ណឹង​អត់​មាន​អោយ​ត​ទៀត អ្ហែង​កុំ​ចង់​ខ្លាំង ងាប់​ចោល​ប្រពន្ធ​ចោល​កូន អ្ហែង​នៅ​តែ​ប៉ុណ្ណឹង​មួយ​ជី​វីត​ឬ​អាច​ចុះ​ជាង​នឹង​ទៀត »​។​ «​អ្ហែង​ស្មានថា​០៧ ជួយ​អ្ហែង បាន​០៧​ច្រឡោត​ខ្លាំង​ញ៉េ​អា​ញ៉ៅ​បិត​អាកុល​ចោល​ទៀត​បិទ​ប៉ុន្មាន​ខែ​នឹង​ដោយសារ​យើង​អ្នក​អោយ​បិទ​»​។​

បន្ទាប់​ពី​មានការ​គំរាមកំហែង នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ កញ្ញា អធិការ​ខណ្ឌ​ប្ញស្សី​កែវ​ បាន​ហៅ​អ្នក​ទាំង​២​សម្រប​សម្រួល​ត្រូវរ៉ូវ​គ្នា តែ​សារ​សម្លេង គំរាម​សម្លាប់​បាន​បែកធ្លាយ​ចេញ​មក​ក្រៅ និង​បាន​បង្ហោះ តាម​បណ្តាញ​សង្គម​ជា​ហេតុ ធ្វើ​អោយ​មហា​ជន​ក៏​ដូច​ជា​កងកម្លាំង​នគរបាល​មានការ​ថ្កោល​ទោស ចំពោះ​ទ​ង្វើ​របស់​អធិ​ការរង​​ដ៏មាន​អំណាច​រូប​នោះ​ហើយ ត្រូវ​បាន​ស្នងការ​បាន​ហៅ​ទៅ​សាកសួរ​ និង​ដុះ​ក្អែរ​ព្រមទាំង​បញ្ឈរ​ជើង ដោយ​អោយ​មានមុខ​នៅ​ការិយាល័យ​បុគ្គលិក​រាល់​ម៉ោង​ធ្វើការ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ