ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បញ្ចេញ​ប្រាក់​កសាង​ជញ្ជាំង​ព្រំដែន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣​កញ្ញា​ថា ខ្លួន​បាន​បញ្ចេញ​ប្រាក់​៣,៦​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន ជាប់​ជាមួយ​ម៉ិ​ក​ស៊ិ​ក​មាន​ប្រវែង​២៨០​គីឡូម៉ែត្រ តាម​សំណើ​របស់​ប្រធានាធិបតី លោក​ដូ​ណា​ល់​ត្រាំ​។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក លោក​JONATHAN HOFFMAN​គូស​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា…

សហរដ្ឋអាមេរិក ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣​កញ្ញា​ថា ខ្លួន​បាន​បញ្ចេញ​ប្រាក់​៣,៦​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន ជាប់​ជាមួយ​ម៉ិ​ក​ស៊ិ​ក​មាន​ប្រវែង​២៨០​គីឡូម៉ែត្រ តាម​សំណើ​របស់​ប្រធានាធិបតី លោក​ដូ​ណា​ល់​ត្រាំ​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក លោក​JONATHAN HOFFMAN​គូស​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា សម្រាប់​ការ​បញ្ចេញ​ទឹកប្រាក់​នោះ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​សម្រេច​ពន្យារពេល​គម្រោង​ចំនួន​១២៧ នៃ​ការ​កសាង​និង​ការ​ធ្វើ​ទំនើប​កម្ម​បណ្ដា​ទីតាំង​យោធា​នៅ​អា​មេ​រិ​ក​និង​នៅ​បរទេស ដែល​គ្រោង​ក្នុង​ថវិកា​ការពារ​ឆ្នាំ​២០១៩​។ អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​MARK ESPER​បាន​សម្រេច​ថា គម្រោង​នៃ​ការ​កសាង​នោះ​គឹ​ចាំបាច់​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​ប្រើប្រាស់​របស់​កងទ័ព​អា​មេ​រិ​ក ដូច្នេះ​ក្រសួង​ការពារ​នឹង​អនុវត្ត គម្រោង​១១​នៃ​ការ​កសាង​របាំង​ព្រំដែន​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​កិច្ចការ​សន្តិសុខ​ផ្ទៃក្នុង​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា ជញ្ជាំង​ព្រំដែន​នោះ​មាន​ប្រវែង​សរុប​១៧៥​គីឡូម៉ែត្រ​។ ការ​កសាង​ផ្ដោត​លើ​ការ​ពង្រឹង​ផ្នែក​ជញ្ជាំង​ព្រំដែន​ដែល​មាន​រួច​ហើយ តែ​ចាត់​ទុក​ថា​មិន​ទាន់​គ្រប់គ្រាន់​ព្រមទាំង​កសាង​ជញ្ជាំង​ថ្មី​បន្ត​។

ឧត្ដមសេនីយ​ANDREW POPPAS​នាយក​ប្រតិបត្តិការ​នៅ​សេនាធិការដ្ឋាន​កងទ័ព​អា​មេ​រិ​ក​អះអាង​ថា ការ​កសាង​ជញ្ជាំង​ព្រំដែន​នោះ​នឹង​អាច កាត់​បន្ថយ​ចំនួន​ទាហាន​អា​មេ​រិ​ក​៥០០០​នាក់ ដែល​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក តាម​សំណើ​របស់​លោក​ដូ​ណា​ល់​ត្រាំ សំដៅ​ទប់ស្កាត់​រលក​នៃ​ពួក​អន្តោប្រវេសន៍​ដែល​លើកគ្នា​មក​ពី​អា​មេ​រិ​កឡា​ទី​ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ