ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដី​​កម្លាំង​​៥,៨រីស្ទ័រ​នៅចិន​​រលំបាក់​ផ្ទះជា​ច្រើន

15 ឆ្នាំ មុន

យោង​តាម​​មជ្ឈម​ណ្ឌល​​​សិក្សា​​ពីការ​រញ្ជួយដី​​​របស់ចិន ថា គេហឋាន​​ជាច្រើន​​ត្រូវរលំបាក់ ក្រោយ​ពី​​ការរញ្ជួយដី​​មាន​​កម្លាំង​​៥,៨រីស្ទ័រ​មួយ​ដែលកើត​​​នៅស្រុក​​ YINGJIANG ខេត្ត​យុន​ណាន់ ​(ភាគនិរតី​ចិន) កាលពីថ្ងៃទី​​​១០ មីនា ​វេលាម៉ោង​​​១២​​និង​​​៥៨​នាទីម៉ោង​​​នៅក្រុង​ប៉េកាំង។ សម្រាប់ពេលនេះ​គេនៅពុំ​ទាន់ដឹង​​ពី​ចំនួន​​​ជន​រងគ្រោះ​​នៅ​ឡើយ ។ យោងតាម​​សាក្សី​ទាំង​ឡាយ​​ថា ផ្នែកមួយ​នៃផ្សារ​​ទំនើបមួយ​​កន្លែង ត្រូវ​បាក់​ដោយ​​​សារ​ការរញ្ជួយដី​នេះ ៕​