ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅ​មិនទាន់កំណត់បាន…ក្រោយ​ចៅ​ស្រី​អង្គុយ​​យំ​លើផ្ទះ ប្រទះយាយ​ស្លា.ប់​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​ទោះបីជាយ៉ាងណា​ ករណីស្ត្រី​ជា​អ្នក​លក់​នំ​បញ្ចុកដេក​ស្លាប់​ក្នុង​ថ្លុកឈាម​លើផ្ទះរបស់ខ្លួន គឺ​នៅ​មិនទាន់កំណត់បានច្បាស់ថា ជា​​ករណីអ្វីពិតប្រាកដនៅឡើយ ត្រឹមរសៀលថ្ងៃទី​០៤ កញ្ញា នេះ ខណៈ​ហេតុការណ៍នេះ…

ខេត្តកំពង់ធំ ៖ ​ទោះបីជាយ៉ាងណា​ ករណីស្ត្រី​ជា​អ្នក​លក់​នំ​បញ្ចុកដេក​ស្លាប់​ក្នុង​ថ្លុកឈាម​លើផ្ទះរបស់ខ្លួន គឺ​នៅ​មិនទាន់កំណត់បានច្បាស់ថា ជា​​ករណីអ្វីពិតប្រាកដនៅឡើយ ត្រឹមរសៀលថ្ងៃទី​០៤ កញ្ញា នេះ ខណៈ​ហេតុការណ៍នេះ កំពុង​ភ្ញាក​់ផ្អើលឆោឡោពេញ​ភូមិត្រពាំងជ្រៃ ឃុំបល័្លង្គ ស្រុកបារាយណ៍ ព្រោះ​តែ​ស្ត្រីរង គ្រោះ​រូបនេះ មិនដែល​មានទំនាស់​​ជាមួយអ្នកណានោះ​ឡើយ ។

គួររំលឹកថា ដោយសារ​អ្នកភូមិ​​មិនបាន​ឃើញ​គាត់​ (​ស្ត្រី​រងគ្រោះ​) ​ចុះ​មក​លក់​នំ​បញ្ចុក​ដូចព្រឹក​រាល់​ដង ហើយ​​ឃើញ​តែ​ចៅស្រី​​អាយុ​ទើបតែ​៦​ឆ្នាំម្នាក់ អង្គុយ​យំស្រែក​​នៅ​មាត់ជណ្តើរ​​ទ្វារលើ​​ផ្ទះតាំងពីព្រលឹម​ម្ល៉េះ​ ក៏​ឆ្ងល់​ ហើយ​នាំ​គ្នា​ឡើង​ទៅ​មើល​ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​រងគ្រោះ​​​ស្លាប់​នៅ​ក្នុង​ថ្លុកឈាមយ៉ាង អាណោច​អាធ័ម​បំផុត ។

ប្រភពបន្តថា ស្ត្រីរងគ្រោះ​ខាងលើ​មាន​ឈ្មោះឌួល ​ឃៀង អាយុ៥១ ឆ្នាំ បច្ចុប្បន្ន​ រស់នៅ​ជាមួយចៅ​តូចៗ២ នាក់​នៅផ្ទះក្នុង​ភូមិកើតហេតុ ។​ បច្ចុប្បន្ន សមត្ថកិច្ចកំពុង​ធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច័យលើ​​​​សព​​ស្ត្រីរងគ្រោះ​បន្ត ។ (សម្រួលដោយ​៖ ស្រីណា​)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ​។