ខេត្តកំពង់ធំ ៖ ទោះបីជាយ៉ាងណា ករណីស្ត្រីជាអ្នកលក់នំបញ្ចុកដេកស្លាប់ក្នុងថ្លុកឈាមលើផ្ទះរបស់ខ្លួន គឺនៅមិនទាន់កំណត់បានច្បាស់ថា ជាករណីអ្វីពិតប្រាកដនៅឡើយ ត្រឹមរសៀលថ្ងៃទី០៤ កញ្ញា នេះ ខណៈហេតុការណ៍នេះ កំពុងភ្ញាក់ផ្អើលឆោឡោពេញភូមិត្រពាំងជ្រៃ ឃុំបល័្លង្គ ស្រុកបារាយណ៍ ព្រោះតែស្ត្រីរង គ្រោះរូបនេះ មិនដែលមានទំនាស់ជាមួយអ្នកណានោះឡើយ ។
គួររំលឹកថា ដោយសារអ្នកភូមិមិនបានឃើញគាត់ (ស្ត្រីរងគ្រោះ) ចុះមកលក់នំបញ្ចុកដូចព្រឹករាល់ដង ហើយឃើញតែចៅស្រីអាយុទើបតែ៦ឆ្នាំម្នាក់ អង្គុយយំស្រែកនៅមាត់ជណ្តើរទ្វារលើផ្ទះតាំងពីព្រលឹមម្ល៉េះ ក៏ឆ្ងល់ ហើយនាំគ្នាឡើងទៅមើល ក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះស្លាប់នៅក្នុងថ្លុកឈាមយ៉ាង អាណោចអាធ័មបំផុត ។
ប្រភពបន្តថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះឌួល ឃៀង អាយុ៥១ ឆ្នាំ បច្ចុប្បន្ន រស់នៅជាមួយចៅតូចៗ២ នាក់នៅផ្ទះក្នុងភូមិកើតហេតុ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច័យលើសពស្ត្រីរងគ្រោះបន្ត ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ