ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! ប្រើ​ល្បិច​ហៅ​ម៉ូតូ​កង់​៣​ទៅ​កន្លែង​ស្ងាត់ តែ​ចប់​ត្រឹម​អ្នក​រត់​ម៉ូតូ​កង់​៣ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​អ្នក​រត់​ម៉ូតូ​កង់​៣ ចាប់​កាច់​ដៃ​វាយ​ឡើង​ទ្រម​ខ្លួន រួច​ប្រគល់​ទៅ​ឱ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ជនសង្ស័យ​រូប​នេះ​ពី​ហៅ​ម៉ូតូ​កង់​៣ ជិះ​ទៅ​កន្លែង​ស្ងាត់​រួច​ដក​កាំបិត​ចុង​ស្រួច​ភ្ជង់​ប្លន់​យក​ប្រាក់ និង​ទូរស័ព្ទ តែ​មិន​បាន​សម្រេច​បង្ក​ឱ្យ​មានការ​ភ្ញាក់​កាលពី​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​អ្នក​រត់​ម៉ូតូ​កង់​៣ ចាប់​កាច់​ដៃ​វាយ​ឡើង​ទ្រម​ខ្លួន រួច​ប្រគល់​ទៅ​ឱ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ជនសង្ស័យ​រូប​នេះ​ពី​ហៅ​ម៉ូតូ​កង់​៣ ជិះ​ទៅ​កន្លែង​ស្ងាត់​រួច​ដក​កាំបិត​ចុង​ស្រួច​ភ្ជង់​ប្លន់​យក​ប្រាក់ និង​ទូរស័ព្ទ តែ​មិន​បាន​សម្រេច​បង្ក​ឱ្យ​មានការ​ភ្ញាក់​កាលពី​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ អូន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​ទ្រម​ខ្លួន​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ហៅ​ម៉ូតូ​កង់​៣​ជិះ​ពី​កា​ណា​ឌី​ណា ដោយ​ប្រាប់​ថា ទៅ​ឃ្លាំង​នៅ​តាម​ផ្លូវ​ដួង​ងៀប ។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ចូល​ទៅ​តាម​ផ្លូវ​បេតុង​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិត​ចិតបន្លែ​១​មក​ភ្ជង់​.​ក​ម្ចាស់​ម៉ូតូ​កង់​គំរាម​ប្លន់​យក​ទូរស័ព្ទ​បាន​សម្រេច និង​គំរាម​យក​ប្រាក់ តែ​ត្រូវ​ជន​រង​គ្រោះ​ដែល​ទំនងជា​ចេះ​ក្បាច់គុន ក៏​បាន​ចាប់​កាច់​ដៃ​ប្រវាយប្រតប់​គ្នា រហូត​បាក់​កាំបិត ហើយ​ឃាត់ខ្លួន​បាន​វាយ​ឡើង​ទ្រម​ខ្លួន​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ទំនងជា​មនុស្ស​ញៀន​ថ្នាំ​បានជា​ថ្លើមធំ​ហ៊ាន​ហៅ​ម៉ូតូ​កង់​៣ ទៅ​កន្លែង​ស្ងាត់​ធ្វើ​សកម្មភាព​ប្លន់​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ